ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចរិយា​ធម៌ សុជីវធម៌ សីលធម៌​ជា​លម្អ​នៃ​ចំណេះវិជ្ជា

3 ឆ្នាំ មុន

មនុស្ស​ពួក​ខ្លះ​បាន​សិក្សា​ចេះ​ដឹង​ច្រើន មាន​សមត្ថភាព​ខ្ពស់ តែ​អ្នក​ទាំងនោះ​មិន​បាន​ហ្វឹកហាត់​អប់រំ​ទូន្មាន​ខ្លួន​ឱ្យ​មាន​ចរិយា​ធម៌ សុជីវធម៌ សីលធម៌​ល្អ ទើប​មាន​សេចក្តី​ប្រមា​ទ​ក្នុង​ការ​ធ្វើ ការ​និយាយ​ស្តី និង​ការ​សម្ដែង​ឥរិយាបថ​ផ្សេង​ៗ ។ ការ​ធ្វើ…

មនុស្ស​ពួក​ខ្លះ​បាន​សិក្សា​ចេះ​ដឹង​ច្រើន មាន​សមត្ថភាព​ខ្ពស់ តែ​អ្នក​ទាំងនោះ​មិន​បាន​ហ្វឹកហាត់​អប់រំ​ទូន្មាន​ខ្លួន​ឱ្យ​មាន​ចរិយា​ធម៌ សុជីវធម៌ សីលធម៌​ល្អ ទើប​មាន​សេចក្តី​ប្រមា​ទ​ក្នុង​ការ​ធ្វើ ការ​និយាយ​ស្តី និង​ការ​សម្ដែង​ឥរិយាបថ​ផ្សេង​ៗ ។ ការ​ធ្វើ ការ​និយាយ និង​ការ​សម្ដែង​ចេញ​នោះ​គឺជា​ការ​ប្រាប់​ឲ្យ​ដឹង​ដល់​អប់រំ​សីលធម៌​របស់​ខ្លួន មិនមែន​ប្រាប់​ពី​ការ​សិក្សា​នូវ​ចំណេះដឹង​នោះ​ទេ ។

មនុស្ស​យើង​បើ​មិន​បាន​ហ្វឹកហាត់ អប់រំ​ទូន្មាន​ខ្លួនឯង​ហើយ ទោះជា​អ្នក​ណា​ក៏​ដោយ ក៏​មិន​អាច​មក​បង្វឹក​ឲ្យ​ទៅ​ជា​មនុស្ស​ល្អ មនុស្ស​បរិសុទ្ធ​បាន​ទេ ប្រៀប​ដូច​ជា​អ្នក​ពូកែ​បើក​យានយន្ត តែ​នៅ​ពេល​យន្ត​ខូច​ទៅ​ហើយ​នោះ នឹង​បើកបរ​យ៉ាងម៉េច​បាន​ទៅ ។

ហេតុ​នោះ​ទើប​បណ្ឌិត​លោក​ពោល​ថា ការ​សិក្សា​ចំណេះ​ទូទៅ​គឺជា​រឿង​ពិសេស​ទៅ​ហើយ តែ​ក៏​ត្រូវ​មានការ​អប់រំ​បន្ថែម​ផ្នែក​កាយវិការ ផ្នែក​ចរិយា​ធម៌ ផ្នែក​សុជីវធម៌ ផ្នែក​សីលធម៌ ដើម្បី​ជា​លម្អ​នៃ​ចំណេះដឹង​របស់​ខ្លួន​កាន់តែ​ល្អ​ប្រពៃ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ