ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​គួរតែ​បញ្ឈប់​មហិច្ឆតា​ឈ្លានពាន​មក​លើ​កម្ពុជា ការ​រំលោ.ភ​បំពាន​ទាំងឡាយ​មិន​ខុស​ពី​បាច​អង្កាម​បញ្ច្រាស​ខ្យល់

13 ឆ្នាំ មុន

មតិ​ជាតិ និង​អន្ដរជាតិ​នៅ​ចាំ​បាន​ច្បាស់​ថា រឿង​ក្ដី​ប្រាសាទព្រះវិហារ ត្រូវ​បាន​តុលាការយុត្ដិធម៌​អន្ដរជាតិ​ទីក្រុង​ឡា​អេ សំរេច​ឱ្យកម្ពុជា​ឈ្នះក្ដី​កាលពី​ថ្ងៃ​ទី​១៥ មិថុនា ឆ្នាំ ១៩៦២ ដែល​គិត​មក​ដល់​ថ្ងៃ​ទី​១៥ មិថុនា ២០១០ មាន​រយៈពេល​៤៨​ឆ្នាំ​មក​ហើយ ។ សាលក្រម​បាន​សំរេច​ថា ប្រាសាទ​ព្រះវិហារ​ស្ថិត​ក្នុង​អធិបតេយ្យភាព​ដែនដីកម្ពុជា​។ ប្រទេស​ថៃ​ត្រូវ​ដក​កងកំលាំង​ទាំងអស់ ទាំង​កងកំលាំងប្រដាប់អាវុធ ទាំង​កងកំលាំង​នគរបាល ទាំង​អ្នកយាម និង​ឆ្មាំ​ទាំងឡាយ​ដែល​ប្រទេស​ថៃ​បាន​ដាក់​ក្នុង​ប្រាសាទនេះ ឬ​នៅ​ក្នុង​បរិវេណ​ដែល​ស្ថិត​ក្នុង​ទឹកដីកម្ពុជា ។ ទន្ទឹម​នេះប្រទេស​ថៃ​ត្រូវ​តែ​ប្រគល់ឱ្យ​ប្រទេស​កម្ពុជា​វិញ នូវ​រាល់​វត្ថុ​ទាំងឡាយមាន​រូបចំលាក់ផ្ទាំង​សិលាចារឹក បំណែកផ្សេង​ៗ​នៃ​ប្រាសាទ រូបសំណាក​ធ្វើ​អំពី​ថ្មភក់ និង​វត្ថុ​បុរាណ​មួយ​ចំនួន​ដែល​អាជ្ញាធរ​ថៃ​យកចេញពី​ប្រាសាទ ឬ​តំបន់​ប្រាសាទ​តាំងពី​ឆ្នាំ ១៩៥៤ ពេល​ដែល​គេ​ចូល​កាន់កា.ប់ ។

មតិ​ជាតិ និង​អន្ដរជាតិ​នៅ​ចាំ​បាន​ច្បាស់​ថា រឿង​ក្ដី​ប្រាសាទព្រះវិហារ ត្រូវ​បាន​តុលាការយុត្ដិធម៌​អន្ដរជាតិ​ទីក្រុង​ឡា​អេ សំរេច​ឱ្យកម្ពុជា​ឈ្នះក្ដី​កាលពី​ថ្ងៃ​ទី​១៥ មិថុនា ឆ្នាំ ១៩៦២ ដែល​គិត​មក​ដល់​ថ្ងៃ​ទី​១៥ មិថុនា ២០១០ មាន​រយៈពេល​៤៨​ឆ្នាំ​មក​ហើយ ។ សាលក្រម​បាន​សំរេច​ថា ប្រាសាទ​ព្រះវិហារ​ស្ថិត​ក្នុង​អធិបតេយ្យភាព​ដែនដីកម្ពុជា​។ ប្រទេស​ថៃ​ត្រូវ​ដក​កងកំលាំង​ទាំងអស់ ទាំង​កងកំលាំងប្រដាប់អាវុធ ទាំង​កងកំលាំង​នគរបាល ទាំង​អ្នកយាម និង​ឆ្មាំ​ទាំងឡាយ​ដែល​ប្រទេស​ថៃ​បាន​ដាក់​ក្នុង​ប្រាសាទនេះ ឬ​នៅ​ក្នុង​បរិវេណ​ដែល​ស្ថិត​ក្នុង​ទឹកដីកម្ពុជា ។ ទន្ទឹម​នេះប្រទេស​ថៃ​ត្រូវ​តែ​ប្រគល់ឱ្យ​ប្រទេស​កម្ពុជា​វិញ នូវ​រាល់​វត្ថុ​ទាំងឡាយមាន​រូបចំលាក់ផ្ទាំង​សិលាចារឹក បំណែកផ្សេង​ៗ​នៃ​ប្រាសាទ រូបសំណាក​ធ្វើ​អំពី​ថ្មភក់ និង​វត្ថុ​បុរាណ​មួយ​ចំនួន​ដែល​អាជ្ញាធរ​ថៃ​យកចេញពី​ប្រាសាទ ឬ​តំបន់​ប្រាសាទ​តាំងពី​ឆ្នាំ ១៩៥៤ ពេល​ដែល​គេ​ចូល​កាន់កាប់ ។

ជា​ការ​ជាក់ស្ដែង នៅ​ថ្ងៃ​ទី​២១ មិថុនា ឆ្នាំ ១៩៦២ ឧត្ដមសេនីយ៍ សា​រិ​ត ថា​ណា​រ៉ាត់ ក៏បាន​ទទួលស្គាល់​សាលក្រម​តុលាការ​យុត្ដិធម៌នេះ​ដែរ ហើយ​នៅ​ថ្ងៃ​ទី​៥ មិថុនា ឆ្នាំ​១៩៦៣ ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​វររាជ​បិតា នរោត្ដម សីហ​នុ ដែល​ពេល​នោះ​ជា​ព្រះ​ប្រមុខរដ្ឋ​ដែល​អម​ព្រះរាជ​ដំណើរ​ដោយ​ព្រះសង្ឃ និង​ឥស្សរជន​ខ្មែរ​ជា​ច្រើនព្រះ​អង្គ​បាន​យាង និង​អញ្ជើញ​ឡើង​កាន់កាប់​ប្រាសាទព្រះវិហារជា​សក្ខីកម្ម​បង្ហាញ​ឱ្យ​ឃើញ​ថា ជា​កម្មសិទ្ធិរបស់​កម្ពុជា ។

កន្លង​ទៅ​ថ្មី​ៗ​នេះ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ដាក់​សំណើសុំ​ទៅ​អង្គការ​យូ​ណេ​ស្កូ ដើម្បី​ដាក់​បញ្ចូល​ប្រាសាទព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក ស្រប​តាម​និន្នាការ​សាកលលោក​បច្ចុប្បន្ន​នេះ ។
គណៈប្រតិភូ​កម្ពុជា​ដឹកនាំ​ដោយ​លោក បណ្ឌិត សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទីស្ដីការគណៈរដ្ឋមន្ដ្រី បាន​បំពេញការងារពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​យ៉ាង​សកម្ម​បំផុត ដោយបាន​អញ្ជើញ​ចូលរួម​ប្រជុំ​ជា​ច្រើន​លើក​ច្រើនគ្រា​នៅ​ក្រៅប្រទេស ។ នៅ​ពេល​ប្រជុំ​នៅប្រទេស​នូ​វ៉ែ​ល​ហ្សេ​ឡង់ កាលពី​ថ្ងៃ​ទី​២០ ខែ មិថុនា ២០០៧ អង្គការ​យូ​ណេ​ស្កូ បាន​យល់ព្រម​ជា​គោលការណ៍​ចំពោះ​ការ​ដាក់​ប្រាសាទព្រះ​វិហារ​ជា​បេតិកភណ្ឌ​ពិភពលោក​។ នៅប្រទេស​បារាំង កាលពី​ថ្ងៃ​ទី​២០ ឧសភា ឆ្នាំ ២០០៨ និង​នៅ​ទីក្រុង​កេ​បិ​ច ប្រទេស​កា​ណាដា កាលពី​ថ្ងៃ​ទី​២៤ មិថុនា ២០០៨ គណៈប្រតិភូ​កម្ពុជា បាន​ខិតខំ​ធ្វើការ​យ៉ាង​សស្រាក់សស្រាំ​រហូត​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន ដោយនៅ​ថ្ងៃ​ទី​៧ កក្កដា ឆ្នាំ​២០០៨ វេលា ម៉ោង​៣​និង​១៥​នាទី នៅ​កេ​បិ​ច គណៈកម្មការ បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូ​ណេ​ស្កូ បាន​ប្រកាស​ជា​ផ្លូវការ​ដាក់​បញ្ចូល​ប្រាសាទព្រះ​វិហារ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ហើយ​នៅ​ថ្ងៃ​ទី​២៦ តុលា ២០០៩ កម្ពុជា​ជាប់ឆ្នោត​ជា​សមាជិក​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ។

សមិទ្ធផល​នេះ ចាត់​ទុក​ថា ជា​ជោគជ័យដ៏​ធំធេង​របស់​ព្រះរាជាណាចក្រ​កម្ពុជា លើឆាក​អន្ដរជាតិ ។ ការ​សំរេច​របស់​អង្គការយូ​ណេ​ស្កូ​នេះ ពិតជា​ឆន្ទៈ និង​បំណងប្រាថ្នារបស់​ប្រជាជន​កម្ពុជា ដែល​ស្រឡាញ់​សន្ដិភាពចង់​រស់​ក្នុង​សង្គម​ពិភពលោក ក្នុង​បុព្វហេតុលើក​ស្ទួយ​សម្បត្ដិ​វប្បធម៌​ជាតិ ។
ផ្ទុយ​ទៅ​វិញ ប្រទេស​ថៃ​ឡង់ ដែល​ជាប្រទេស​ភូមិ​ផង​របង​ជាមួយ​នៅ​តែ​ប្រកាន់​ចិត្ដអស្មិមានះ រករឿង​ហេតុ​មិន​ចេះ​ឈប់​ឈរ​ជាមួយ​កម្ពុជា ក្នុង​បំណង​លេប​ត្របាក់​ទឹកដីកម្ពុជា ដោយ​ឥត​អៀនខ្មាសដោយ​ចោទ​ទៅលើ​ការ​ចុះបញ្ជី​នេះ ។

ជាក់ស្ដែង កាលពី​ថ្ងៃ​ទី​១៥ តុលា ២០០៨ ទាហាន​ថៃ បាន​វាយប្រហារ​ចូល​មក​ក្នុង​ដែនដី​កម្ពុជា នៅ​តំបន់​ភ្នំ​ទ្រព្យ វាល​ឥន្ទ្រី និង​តំបន់ ក្បែរ​វត្ដ​កែវ​សិក្ខា​គី​រី​ស្វា​រៈ ហើយ​នៅ​ថ្ងៃ​ទី​៣ មេ​សា ឆ្នាំ​២០០៩ ទាហាន​ថៃ​បាន​បាញ់​រ៉ុក្កែត ចូល​ភូមិ​ក្បែរ​ផ្សារ​ស្ថិត​នៅ​ជិត​ប្រាសាទ​ព្រះវិហារ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុវត្ថិភាព ប្រជាជន​ជា​ច្រើនរ​សេ់​នៅ​ទីនោះ ។

ការ​វាយប្រហារ​បែប​នេះ ពិតជា​បង្ហាញឱ្យ​ឃើញ​នូវ​កាយវិការ​ព្រហើន​យង់ឃ្នង ហើយ​ឆ្លុះ​បញ្ចាំង​នូវ​អរិភាព​របស់​អ្នក​ល្មោភថៃ​ខ្លះ ដែល​តែងតែ​ស្រមើស្រមៃ​ចង់បាន​យកទឹកដី​ប្រទេស​ជិតខាង មាន​ប្រទេស​កម្ពុជា ជាដើម មក​ធ្វើ​ជា​របស់​ខ្លួន ។
នៅ​ពេល​ថ្មី​ៗ​នេះ​ទៀត នៅ​ពេល​ដែលប្រទេស​ថៃ​ជួប​វិបត្ដិ​ផ្ទៃក្នុង​ដ៏​ស្មុគស្មាញ​របស់​ខ្លួនអ្នកដឹកនាំ​ថៃ​ខ្លះតែងតែ​បង្វែរ​ទំនាស់​មករករឿង​កម្ពុជា ដោយ​បាន​ចោទ​ទាំង​ទទឹងទិសថា ប្រទេស​កម្ពុជា​បាន​ផ្ដល់​ជំរក​ដល់​ពួក​អាវក្រហម ធ្វើការ​ហាត់​ហ្វឹកហ្វឺន​យោធា​នៅ​ក្នុងទឹកដី​កម្ពុជា ។
ការ​ចោទប្រកាន់​ដោយ​ម្ដង​យក​រឿង​នេះ ហើយ​ម្ដង​យក​រឿង​នោះ មិន​ចេះ​ចប់​មិន​ចេះហើយ ដោយ​គ្មាន​ភស្ដុ​តាង និង​មូលដ្ឋាន​ត្រឹម ត្រូវ​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ ពិតជា​ថៃ​មាន​មហិច្ឆតា​ចង់​បង្កទំនាស់ និង​ឈ្លា​នពាន​កម្ពុជា ហើយ​រាល់​ទ​ង្វើ និង​កាយវិការបែប​នេះ ប្រាកដជា​មតិ​អន្ដរជាតិ​ពុំ​អាច​ទទួលយក និង​អត់អោន​ឱ្យ​បាន​ឡើយ ។

ប្រជាជន​កម្ពុជា ជា​ប្រជាជន​ស្លូតត្រង់ គោរព​ព្រះពុទ្ធ​សាសនា ហើយ​ជា​ប្រជាជនដែល​ធ្លាប់​មាន​អរិយធម៌​រុងរឿង​ពុំ​ចង់​នឹកនារករឿង​រកហេតុ ដើម្បី​ទាមទារ​មក​វិញនូវ​អ្វីដែល​អ្នកដឹកនាំ​សៀម​មួយ​ចំនួន​ណា​នោះ បានប្រព្រឹត្ដ ឬ​ឈ្លានពាន​លើ​បូរណភាព​ដែនដី​ខ្មែរកាលពី​អតីតកាល​ឡើយ ។
ពេល​នេះប្រជាពលរដ្ឋ​កម្ពុជា​ទូ​ទាំងប្រទេស ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លា​វៃ​របស់សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ពិតជា​ពុំ​អនុញ្ញាត​ឱ្យ​ជន​កំហូច​សៀម​មួយ​ចំនួន​ប្រព្រឹត្ដដោយ​រំលោភ​អធិបតេយ្យភាព និង​ឈ្លា​នពាន​បូរណភាព​ដែនដី​កម្ពុជា​បាន​ឡើយ ។ រាល់​ទ​ង្វើ​ទាំង​ប៉ុន្មាន​របស់​ថៃ​ដែល​ធ្វើ​មក​លើ ព្រះរាជាណាចក្រ​កម្ពុជា ប្រាកដជា​ដូច “​បាច អង្កាម​បញ្ច្រាស​ខ្យល់​”  ៕