ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកកឹ​ម សុខា ៖ ពលរដ្ឋ​មិន​បោះបង់​លោក​ចោលក្រោម​ជំហរ​ឥត​ងាក​រ៉េ​មិន​ប្រើ​ហិ.ង្សា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​មេ​បក្ស​ប្រឆាំង​លោក កឹ​ម សុខា បញ្ជាក់​ថា ពលរដ្ឋ​មិន​បោះបង់​ចង់​ចោល​នោះ​ទេ ក្រោម​ជំហរ​មិន​ប្រើ​អំពើ​ហិង្សា​គោរព​សិទ្ធិ​មនុស្ស​…​របស់​លោក ។ លោក​កឹ​ម…

រាជធានី​ភ្នំពេញ ៖ អតីត​មេ​បក្ស​ប្រឆាំង​លោក កឹ​ម សុខា បញ្ជាក់​ថា ពលរដ្ឋ​មិន​បោះបង់​ចង់​ចោល​នោះ​ទេ ក្រោម​ជំហរ​មិន​ប្រើ​អំពើ​ហិង្សា​គោរព​សិទ្ធិ​មនុស្ស​…​របស់​លោក ។

លោក​កឹ​ម សុខា បាន​សរសេរ​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​ទី​២៩ មិថុនា ឆ្នាំ​២០២០​យ៉ាង​ដូច្នេះ​ថា​៖« នា​ព្រឹក​នេះ នៅ​គេហដ្ឋាន​ខ្ញុំ លោកស្រី Allison Steward ភារធារី​ទូត​នៃ​ប្រទេស​កា​ណា​ដា ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ចប់​អាណត្តិ​បេសកកម្ម​ការទូត​នៅ​កម្ពុជា បាន​មក​សម្តែង​ការ​គួរសម ជម្រាបលា និង​ពិភាក្សា​អំពី​ទំនាក់ទំនង កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស និង​ប្រជាពលរដ្ឋ​យើង​ទាំង​ពីរ កន្លង​មក បច្ចុប្បន្ន និង​ទៅ​អនាគត ។

លោក​បាន​អរគុណ រដ្ឋាភិបាល​កា​ណា​ដា ក៏​ដូច​ជា ប្រទេស​ជា​មិត្ត​នានា ដែល​តែងតែ​ជួយ​ដល់​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ និង​អរគុណ ដែល​ផ្តល់​កិត្តិយស និង​ទទួលស្គាល់​នូវ​គុណ​តម្លៃ​របស់ខ្ញុំ ។

លោក​បញ្ជាក់​ថា​៖« ខ្ញុំ​សូម​អរគុណ​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​នៅ​តែ​គាំទ្រ​នូវ​ជំហរ​ខ្ញុំ អហិង្សា ការ​អត់ធ្មត់ ផ្សះផ្សា​ជាតិ មិន​បង្កជម្លោះ មិន​គុំកួន​សងសឹក មិន​យក​ខ្មែរ​ជាស​ត្រូវ ជា​ពិសេស គុណ​តម្លៃ​សកល​គឺ​សិទ្ធិ​មនុស្ស » ។

អតីត​មេ​បក្ស​ប្រឆាំង​បាន​គូសបញ្ជាក់​ថា​«​ខ្ញុំ​ជឿជាក់​ថា ដោយសារ​ខ្ញុំ​ប្រកាន់ខ្ជាប់​នូវ​គោល​ជំហរ​នេះ​ហើយ ដែល​បងប្អូន​ជនរួមជាតិ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅប្រទេស​ជា​ច្រើន រួម​ទាំង​សហគមន៍​អន្តរជាតិ ផ្តល់​តម្លៃ​ឲ្យ​ខ្ញុំ ទោះបី​ខ្ញុំ​ស្ថិត​នៅ​កន្លែង​ណា បើ​ទោះបីជា​មាន​អ្នកខ្លះ​មិន​គាំទ្រ​នូវ​ជំហរ​នេះ​ក៏​ដោយ​» ។

ចំណែក លោក មុត ចន្ទ​ថា នាយក​ខុទ្ទកាល័យ​លោក កឹ​ម សុខា បាន​លើក​ឡើង​ថា លោកស្រី​ភារធារី នឹង​ត្រូវ​បញ្ចប់​បេសកកម្ម​ការទូត​នៅ​កម្ពុជា បាន​ចូល​ជួប​ពិភាក្សា និង​ជម្រាបលា​លោក​ប្រធាន កឹ​ម សុខា ។

ក្នុង​ឱកាស​នោះ​ដែរ លោកស្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​សហប្រតិបត្តិការ​ល្អ​ប្រកបដោយ​ការ​យោគយល់ និង​មិត្តភាព ក្នុងអំឡុងពេល​នៃ​ការ​បំពេញបេសកកម្ម​ការទូត​របស់​លោកស្រី នៅ​កម្ពុជា ។

លោក​បន្ត​ថា ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​លើ​ប្រធានបទ​មួយ​ចំនួន ជា​ពិសេស​បញ្ហា​កូ​វី​ដ​-១៩ ផល​ប៉ះពាល់​លើ​បញ្ហា​សង្គម និង​សេដ្ឋកិច្ច និង​ផលវិបាក​ក្នុង​ដំណាក់​ការ​ក្រោយ​កូ​វី​ដ​-១៩ ។ ក្រៅពី​នេះ លោកស្រី​ភារធារី​បាន​ជម្រាប​ជូន​លោក​ប្រធាន កឹ​ម សុខា អំពី​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ​កម្ពុជា​លើ​វិស័យ​ពាណិជ្ជកម្ម​ដែល​ទំហំ​ពាណិជ្ជកម្ម​របស់​ខ្លួន ស្ថិត​ក្នុង​លំដាប់​ទី​៣ ឬ​ទី​៤ តាម​ឆ្នាំ​នីមួយ​ៗ ហើយ​កា​ណា​ដា​ក៏​បាន​សហការ​ជាមួយ​អង្គការ​សង្គម​ស៊ី​វិល ក្នុង​ការ​លើកកម្ពស់​ដំណើរការ​ប្រជាធិបតេយ្យ និង​ការ​គោរ​សិទ្ធិ​មនុស្ស ព្រមទាំង​ជួយ​ដល់​កិច្ចការ​បោសសំអាត​មីន​នៅ​តំបន់​អតីត​សមរភូមិ​ប្រយុទ្ធ ដើម្បី​ជួយ​ឲ្យ​ពលរដ្ឋ​ខ្មែរ​អាច​ទទួល​បាន​នូវ​ដី​កសិកម្ម ក្នុង​ការ​លើកកម្ពស់​ជីវភាព​រស់នៅ ។

លោកស្រី​បញ្ជាក់​ថា ប្រទេស​កា​ណា​នឹង​បន្ត​កិច្ចការ​ទាំងនេះ​តទៅ​ទៀត​។ លោក​បាន​បន្ត​ថា ក្នុង​ជំនួប​លោក​ប្រធាន កឹ​ម សុខា តែងតែ​រក្សា​នូវ​ទំនាក់ទំនង និង​សហប្រតិបត្តិការ​ល្អ​ជាមួយ​សហគមន៍​ការទូត ដើម្បី​ការពារ និង​បម្រើ​ផលប្រយោជន៍​របស​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល​។ ឯកអគ្គរដ្ឋទូត​-​រាជទូត ទាំង​ក្នុង​ដំណែង​និង​ជិត​បញ្ចប់​បេស​កម្ម​ការទូត​តែងតែ​ជួប​ពិភាក្សា​ជាមួយ​លោក ក្នុង​ស្មារតី​ភាតរភាព​និង​តម្លៃ​ស្មើភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ