ប្រទេសជប៉ុន-កូរ៉េខាងត្បូង ៖ ទីភ្នាក់ងារព័ត៌មានជប៉ុនក្យូដូរាយការណ៍នាថ្ងៃទី២៨ មិថុនា ថា ប្រទេសជប៉ុនបានប្រាប់ទៅសហរដ្ឋអាមេរិក ពីការប្រឆាំងរបស់ខ្លួន ចំពោះគំនិតរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ ពង្រីកក្រុមប្រទេស G7 ដើម្បីបញ្ចូលកូរ៉េខាងត្បូងទៅក្នុងក្រុមប្រទេសមហាឧស្សាហកម្មនោះ ។
លោកត្រាំកាលពីដំណាច់ខែឧសភា បានបញ្ចេញគំនិតបន្ថែមកូរ៉េខាងត្បូង ព្រមទាំងអូូស្ត្រាលី ឥណ្ឌា និងរុស្ស៊ី ទៅក្នុងបញ្ចីឈ្មោះនៃបណ្ដាប្រទេសក្រុម G7 ដោយតាមការយល់ឃើញរបស់
លោកថា សមាសភាពបច្ចុប្បន្នហាក់ចាស់គំរិលហើយមិនឆ្លុះបញ្ចាំងដោយត្រឹមត្រូវសភាពការណ៍ពិភពលោកឡើយ ។
សមាជិករបស់ក្រុមប្រទេស G7 មានបារាំង សហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន កាណាដា អាល្លឺ
ម៉ង់ និងអ៊ីតាលី ។ ដោយដកស្រង់ប្រភពការទូតក្យូដូគូសបញ្ជាក់ថា ជប៉ុនបានបង្ហាញការប្រឆាំងរបស់ខ្លួនភ្លាមៗ បន្ទាប់ពីលោកត្រាំលើកពីគំនិតនោះដោយថ្លែងថា កូរ៉េខាងត្បូងមិនត្រូវឲ្យនៅក្រៅក្រុម G7 ឡើយ ខណៈប្រទេសនោះមានបញ្ហានានាជាមួយចិន និងកូរ៉េខាងជើង ។
ក្យូដូបន្តថារដ្ឋាភិបាលអាមេរិកបន្ទាប់មកថ្លែងទៅកាន់មន្ត្រីជាន់ខ្ពស់ជប៉ុនថា លោកត្រាំនឹងធ្វើការសម្រេចចិត្តចុងក្រោយលើរឿងនោះ ។ ទីភ្នាក់ងារព័ត៌មាននោះ ក៏រាយការណ៍ដែរថារដ្ឋមន្ត្រីការបរទេសជប៉ុន លោកតូស៊ីមីតស៊ូម៉ូតឹហ្ស៊ី បានថ្លែងក្នុងកម្មវិធីទូរទស្សន៍មួយថា វាសំខាន់ដែលត្រូវរក្សាក្រមខណ្ឌ G7 ឲ្យនៅដដែល ហើយលោកជឿជាក់ថានោះជាកុងសង់ស៊ុសជាទូទៅមួយ ។
ទំនាក់ទំនងរវាងក្រុងសេអ៊ូល និងក្រុងតូក្យូបានធ្លាក់ចុះក្នុងកម្រិតទាបបំផុតចាប់តាំងពីច្រើនឆ្នាំមកហើយ ដោយសារជម្លោះប្រវត្តិសាស្ត្រ និងសេដ្ឋកិច្ច ៕ ដកស្រង់ចេញពីវេបសាយ ៖ yna (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ