ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាព្យ “គោចាស់ និងស្មៅខ្ចី” បទពាក្យ៨ ដោយ ព្រុំ គឹមជឿន

13 ឆ្នាំ មុន

– គោ​ចាស់​ហ៊ឺហា​ប្រាថ្នា​ស្មៅ​ខ្ចី មិន​ព្រម​មើល​វ័យ​ខុស​គ្នា​ប៉ុណ្ណា
ឯ​អ្នក​ម្ចាស់​ស្មៅ​ខ្លៅ​ម​ហិ​ច្ឆិ​តា ព្រោះ​ឃើញ​គោបា​សំបូរ​រូបិ៍យ ។

– គោ​ចាស់​ហ៊ឺហា​ប្រាថ្នា​ស្មៅ​ខ្ចី                 មិន​ព្រម​មើល​វ័យ​ខុស​គ្នា​ប៉ុណ្ណា
   ឯ​អ្នក​ម្ចាស់​ស្មៅ​ខ្លៅ​ម​ហិ​ច្ឆិ​តា                ព្រោះ​ឃើញ​គោបា​សំបូរ​រូបិ៍យ  ។
– គោ​ចាស់​តែ​ខ្លួន​បំពួន​តណ្ហា                   ប្រើប្រាស់​ដុល្លា​ប្រហារ​ចិត្ដ​ស្រី
   រកតែ​ក្រមុំ​នៅ​ព្រហ្មចារិ៍យ                   ដូច​មេឃ​និង​ដី​ខុស​វ័យ​មិន​គិត   ។
– ទំនៀម​អាក្រក់​ដក់​ជាប់​សង្គម                នាឡិ​ធំ​ជាង​នំ​ទុក្ខ​ធំ​រួត​រិ​ត
   ដូច​ដាក់ទោស​កូន​ប្រហារជីវិត               យក​សាច់​ស្រស់​ពិត​រុញ​ចូល​មាត់​ខ្លា​។
– គោ​ចាស់​មាន​ប្រាក់​ជាក់​មាន​អំណាច        មាន​គេ​ខ្លបខ្លាច​គេ​ក្រែង​រអា
   លុយ​ញ៉ុ​ក​មាត់ជិត​អ្នក​ណា​ហ៊ាន​ថា          បានដៃ​លោកតា​សប្បាយ​ផ្ដាំ​ម៉ែ ។
– ព្រោះ​ចង់​វ៉ា​ក្មេង​គាត់​លេង​អស់ក្បាច់        ប៉ូវ​ឈាម​ប៉ូវ​សាច់​ឱ្យ​ខ្លាំងពូកែ
   ចាស់​គេ​ត្រឹមត្រូវ​មិនសូវ​សុំា​ញ៉ែ              ឯង​ក្បាល​ដុះ​ស្លែ​នៅ​តែ​បំបោល ។
– គោ​ចាស់​ស្មៅ​ខ្ចី​ឆី​ឥតបើគិត                   ស្រី​ក្មេង​អន់ចិត្ដ​រត់​បាត់​ស្រមោល
   ចង់​អួត​ឯង​ខ្លាំង​ច្បាំង​ទាំង​កម្រោល          ទើប​គេ​រត់​ចោល​គោបា​កញ្ចាស់   ។
– ហ្នឹងហើយ​សម​មុខ​នាំទុក្ខ​ដាក់​កាយ          សក់​ឡើង​បែក​ល្បាយ​នៅ​តណ្ហា​ក្រាស់
   ចាស់​ឡើង​ព្រើល​ឡើង​មិន​ចេះ​អៀនខ្មាស់   នៅ​ធ្វើ​ផ្ដេសផ្ដាស់​ដូច​ពួកក្មេង​ស្ទាវ ។

ដោយ ព្រុំ គឹមជឿន prumkimchoeun@gmail.com