ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ អគារ​វិធាន​៧​មក​រា​ស្នាក់​ការ​បក្ស​ប្រជាជន​ជា​កន្លែង​ប្រតិបត្តិ​សំ ខាន់​របស់​បក្ស​កាន់​អំណាច

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រ ជា​ជន​កម្ពុជា​បាន​បញ្ជាក់​ថា អគារ​វិមាន​៧​មក​រា ជា​កន្លែង​ប្រតិបត្តិ​ការងារ​ដ៏​សំខាន់​របស់​បក្ស​កាន់​អំណាច​ដែល​ធំ​ជាងគេ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រ ជា​ជន​កម្ពុជា​បាន​បញ្ជាក់​ថា អគារ​វិមាន​៧​មក​រា ជា​កន្លែង​ប្រតិបត្តិ​ការងារ​ដ៏​សំខាន់​របស់​បក្ស​កាន់​អំណាច​ដែល​ធំ​ជាងគេ ។ នេះ​បើ​តាម​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ​។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ថា នៅ​រសៀល ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២០​នេះ សម្តេច និង​ថ្នាក់ដឹកនាំ​គណបក្ស​ជា​ច្រើន​រូប​បាន​អញ្ជើញ​សូត្រ​មន្ត​ឡើង​អគារ​វិមាន​៧ មក​រា ដែល​ជា​ទីស្នាក់ការ​កណ្តាល​ដ៏​ថ្មីស្រឡាង​របស់ គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ។

ពិធីសូត្រមន្ត​ចម្រើន​ព្រះ​បរិត្ត​ឡើង​អគារ​វិមាន​៧​មក​រា គឺ​ប្រារព្ធ​ធ្វើ​ឡើង​ត្រូវ​ចំ​នឹង​ថ្ងៃ​ខួប លើក​ទី​៦៩ នៃ​ថ្ងៃកំណើត​គណបក្ស​ប្រជាជន​កម្ពុជា​(២៨ មិថុនា ១៩៥១- ២៨ មិថុនា​ឆ្នាំ​២០២០) ។

ប្រភព​បន្ត​ថា នៅ​ក្នុង​ពិធី​នេះ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​កំពូល និង​សមាជិក​សមាជិការ​គណបក្ស​ប្រជា​ជាន​កម្ពុជា​សំខាន់​ៗ​ជា​ច្រើន​រូប រួម​ទាំង សម្តេច​អគ្គ​មហា​ពញ្ញា​ចក្រី ហេង សំ​រិ​ន ប្រធានកិត្តិយស​គណបក្ស និង​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ជាន់​ទី ១ និង​ជាន់​ទី ៥ ដែល​បាន​ប្រព្រឹត្តិ​ទៅ​តាម​គន្លង​ទំនៀមទម្លាប់​សា​សាសនា​របស់​ខ្មែរ​យើង ។ សម្តេច​បន្ត​ថា វិមាន​៧ មក​រា ដែល​ជា​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ដ៏​ធំ​ស្កឹមស្កៃ​ពោរពេញ​ដោយ​ប្រណិត​ភាព​ស្ថិត​កណ្តាល​រាជធានី​ភ្នំពេញ ក្នុង​យុគ្គ សម័យ​នៃ​ការ​អភិវឌ្ឍ​ដ៏​រុងរឿង​នោះ​ត្រូវ​បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ​ហើយ ។

សម្តេច​តេ​ជោ សរសេរ​បញ្ជាក់​ថា ៖«​វត្តមាន​ថ្មី​នៃ​អគារ​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ក្លាយទៅជា​កន្លែង​ប្រតិបត្តិ​ការងារ​ដ៏​សំខាន់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​ដ៏​ធំ​បំផុត ដែល​កំពុង​ដឹកនាំ​រាជរដ្ឋាភិបាល និង​ទទួលខុសត្រូវ​ខ្ពស់​បំផុត​ចំពោះ​ជោគវាសនា​អនាគត​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ​កម្ពុជា​» ។

សូម​ជម្រាប​ថា វិមាន​៧ មក​រា ត្រូវ​បាន​បញ្ចុះ​បឋមសិលា​សាងសង់​នៅ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ហើយ​ទើបនឹង​សាងសង់​រួចរាល់​ក្នុង​ខែមិថុនា ឆ្នាំ​២០២០​នេះ ។ អគារ​នេះ​មាន​បណ្ដោយ​១៥០​ម៉ែត្រ​, ទទឹង​៧៤​ម៉ែត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ