ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​សាកសព​មនុស្ស​១៤​នាក់​តាម​ផ្លូវថ្នល់​មួយ ​នៅ​ម៉ិក​ស៊ិ​ក

3 ឆ្នាំ មុន

ប្រទេសម៉ិក​ស៊ិ​ក ៖ ប្រទេសម៉ិក​ស៊ិកបាន​ដាក់​ពង្រាយ​កងទ័ព​នៅ​ក្នុង​ប្រទេស ដើម្បី​ប្រឈម​មុខ​នឹង​ឧក្រិដ្ឋកម្ម​មានការ​ចាត់តាំង​។ តែ​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​នោះ ក៏​នាំ​ឲ្យ​មាន​រលក​នៃ​អំពើ​ហិង្សា​​ផ្តាច់​យក​ជីវិត​​មនុស្ស ជាមួយ​មនុស្ស​ប្រមាណ​ជា​២៩០.០០០​នាក់ត្រូវ​បាត់​បង់​ជីវិត តាំងពី​មានការ​ដាក់​ពង្រាយ​កងទ័ព​បែប​នេះ​មក​។ អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​ថា សាកសព​មនុស្ស​១៤​នាក់់​ត្រូវ​បាន​ប្រទះ​ឃើញ​កាលពី​ថ្ងៃ​ទី​២៦​មិថុនា…

ប្រទេសម៉ិក​ស៊ិ​ក ៖ ប្រទេសម៉ិក​ស៊ិកបាន​ដាក់​ពង្រាយ​កងទ័ព​នៅ​ក្នុង​ប្រទេស ដើម្បី​ប្រឈម​មុខ​នឹង​ឧក្រិដ្ឋកម្ម​មានការ​ចាត់តាំង​។ តែ​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​នោះ ក៏​នាំ​ឲ្យ​មាន​រលក​នៃ​អំពើ​ហិង្សា​​ផ្តាច់​យក​ជីវិត​​មនុស្ស ជាមួយ​មនុស្ស​ប្រមាណ​ជា​២៩០.០០០​នាក់ត្រូវ​បាត់​បង់​ជីវិត តាំងពី​មានការ​ដាក់​ពង្រាយ​កងទ័ព​បែប​នេះ​មក​។

អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​ថា សាកសព​មនុស្ស​១៤​នាក់់​ត្រូវ​បាន​ប្រទះ​ឃើញ​កាលពី​ថ្ងៃ​ទី​២៦​មិថុនា តាម​ផ្លូវថ្នល់​មួយ​នា​ភាគ​ខាងជើងម៉ិក​ស៊ិក ជា​តំបន់​ប្រតិបត្តិការ​របស់​បណ្ដា​ក្រុម​ទាក់ទិន​នឹង​ឧក្រិដ្ឋកម្ម​មានការ​រៀបចំ​។ ក្នុង​សេចក្ដី​ប្រកាស​មួយ រដ្ឋាភិបាល​រដ្ឋ​ហ្សា​កា​តឹ​កាស់​គូសបញ្ជាក់​ថា អយ្យការ​អះអាង​ថា​សាកសព​មនុស្ស​ទាំងនោះ ប្រទះ​ឃើញ​នា​ព្រឹក​ថ្ងៃ​ទី​២៦​មិថុនា ដែល​មាន​សរុប​១៤​នាក់​រុំ​ដោយ​ភួយ​។ សាកសព​ប្រទះ​ឃើញ​ដោយ​បណ្ដា​អ្នកបើកបរ​រថយន្ត តាម​ផ្លូវថ្នល់​កាត់​សង្កាត់​FRESNILLO​។

រដ្ឋ​អាជ្ញា​រដ្ឋ​នោះ​លោក​ហ្វ្រ​ង់​ស៊ី​ស្កូ​មូ​រី​ល​ឡូ​អះអាង​ថា សាកសព​មនុស្ស​៤​នាក់​ត្រូវ​បាន​កំណត់​ដឹង​អត្តសញ្ញាណ​។ នោះ​ជា​បុរស​ដែល​មាន​ដើម​កំណើត ក្នុង​មូលដ្ឋាន​មួយ​ស្ថិត​នៅ​ចម្ងាយ​១៥០​គីឡូម៉ែត្រ​ពី​សង្កាត់​FRESNILLO​ដោយ​ពួក​គេ​បាត់​ខ្លួន​តាំងពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​។

រដ្ឋ​ហ្សា​កា​តឹ​កាស់​ស្ថិត​នៅ​តាម​ផ្លូវថ្នល់​សំខាន់​មួយ ក្នុង​ចំណោម​ផ្លូវ​ដឹក​ជញ្ជូន​គ្រឿងញៀន​សំខាន់​ៗ ទៅ​កាន់​សហរដ្ឋអាមេរិក​។ តាម​បណ្ដា​អ្នកជំនាញ​ការ​ថា មាន​ក្រុម​ឧក្រិដ្ឋជន​មូលដ្ឋាន​យ៉ាងតិច​៣​ក្រុម ដែល​មាន​ទំនាក់ទំនង​ជាមួយ​បណ្ដា​ក្រុម​រត់ពន្ធ​គ្រឿងញៀន​ដ៏​ខ្លាំង គឺ​ក្រុម​SINALOA និង​ក្រុម​ហ្សា​លី​ស្កូ​ជំនាន់​ថ្មី ដែល​ឈ្លោះ​គ្នា​ដណ្ដើម ការ​ត្រួតត្រា​តំបន់​នោះ​។

ក៏​ទោះបី​មានការ​ឆ្លង​រាលដាល​ខ្លាំង​នៃ​វីរុស​COVID-19​នៅ​ម៉ិក​ស៊ិក​​ក្ដី ក៏​អំពើ​ហិង្សា​មិន​បាន​ចុះ​ថយ​​ឡើយ​។ កាលពី​ថ្ងៃ​ទី​២៤​មិថុនា​មនុស្ស​១៦​នាក់ បាន​ត្រូវ​ស្លាប់​ក្នុង​ការ​ប៉ះទង្គិច​គ្នា​នានា រវាង​ពួក​បន​រត់ពន្ធ​គ្រឿងញៀន​នៅ​តេ​ពូ​ស ជា​តំបន់​ជនបទ​មួយ នៃ​រដ្ឋ​ម៉ិក​ស៊ិក​SINALOA​។

ចាប់តាំងពី​ឆ្នាំ​២០០៦​មក​ម៉ិក​ស៊ិ​កបាន​ដាក់​ពង្រាយ​កងទ័ព​ក្នុង​ប្រទេស ដើម្បី​ប្រឈម​មុខ នឹង​ឧក្រិដ្ឋកម្ម​មានការ​ចាត់តាំង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ