ពាក្យចាស់ពោលថា កូនល្អជាលម្អរបស់ឪពុកម្តាយ និងវង្សត្រកូល កូនប្រុសស្រីទាំងឡាយមានតួនាទីជួយចិញ្ចឹមបីបាច់រក្សាគាត់, ជួយធ្វើការងារជំនួស, ជួយការពារនិងរក្សាវង្សត្រកូល,ប្រតិបត្តិខ្លួនឱ្យបានត្រឹមត្រូវសមជាអ្នកទទួលនិងគ្រប់គ្រងមរតកបន្តអំពីពួកគាត់ និងធ្វើបុណ្យទានជូនមាតាបិតានៅពេលពួកគាត់លាចាកលោកនេះទៅ ។
ទោះជាយ៉ាងណាក៏មានកូនមួយចំនួនមិនអនុវត្តតាមច្បាប់សាសនាទេ ពោលគឺពួកគេមិនខ្វល់ជួយចិញ្ចឹមឪពុកម្តាយរបស់ខ្លួនឡើយទោះបីពួកគេមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ក៏ដោយ ។
ចំណែកច្បាប់សាសនាក៏គ្មានវិធីអ្វីដើម្បីចាប់បង្ខំពួកកូនទាំងនោះឲ្យអនុវត្តតាមច្បាប់បានដែរ ក្រៅតែវិធីពីរយ៉ាងគឺ ១-ការលើកទឹកចិត្តថាវាជាកិច្ចការដែលទេវតានឹងជួយតាមថែរក្សាពួកគេឲ្យបានសុខចម្រើន ស្លាប់ទៅបានទៅកើតក្នុងឋានសួគ៌ និងវិធីទី២-គឺការនិយាយបំភិតបំភ័យអំពីប្រេត នរក តិរច្ឆាន ដើម្បីបន្លាចឲ្យពួកកូនទាំងនោះទទួលយកធុរៈហើយធ្វើតាម ។
ទោះជាយ៉ាងណាយើងមិនត្រូវបន្ទោសពួកកូនៗថា ពួកគេមិនចិញ្ចឹមឪពុកម្តាយឲ្យបានត្រឹមត្រូវ ដោយយើងមិនបានសិក្សាមើលអំពីលទ្ធភាពរបស់ពួកកូនៗទាំងនោះឡើយ ។ សាន សារិន
ចែករំលែកព័តមាននេះ