នៅក្នុងបរាភវសូត្រ ព្រះមានព្រះភាគត្រាស់ថា បុគ្គលទ្រុស្តសីល ស្អប់ធម៌ ជាប្រភេទមនុស្សដែលត្រូវបានគេបោកបញ្ឆោតឱ្យប្រព្រឹត្តអំពើផ្សេងៗ ។ ពួកគេនឹងធ្លាក់ចូលក្នុងការបង្រៀនក្លែងក្លាយ ដែលជាហេតុនាំទៅដល់ការខាតបង់ពេលវេលា និងទ្រព្យសម្បត្តិ ។
អ្នកទ្រុស្តសីលនឹងធ្វើខ្លួនងាយឲ្យអ្នកដទៃបោកបញ្ឆោត បំភ័យ ឬអូសទាញឲ្យធ្វើអំពើផ្សេងៗដែលគ្មានភាពប្រាកដនិយម ដូចជាត្រូវគេបោកឲ្យជឿលើការទស្សន៍ទាយមើលអនាគត, លើវត្ថុស័ក្តិសិទ្ធិ ជឿលើមង្គលភ្ញាក់ផ្អើល និងមន្តអាគមផ្សេងៗ ។
ពួកគេនឹងក្លាយទៅជាមនុស្សងាយនឹងធ្លាក់ចូលក្នុងការបញ្ជារបស់ជនបោកប្រាស់ដែលរង់ចាំឱកាសកេងប្រវ័ញ្ចយកប្រយោជន៍ទៅបម្រើបុគ្គលផ្ទាល់ខ្លួនឬបក្សពួករបស់គេ ដែលទាំងអស់នេះជាហេតុនាំឱ្យវិនាសទាន់ហន់ ។ សាន សារិន
ចែករំលែកព័តមាននេះ