ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋីរ​ត់ទៅ​នៅ​លើ​កោះ ​ដើម្បី​គេច​ពី​រដ្ឋាភិបាល

3 ឆ្នាំ មុន

កាលពី​ប្រមាណ​១០​ឆ្នាំ​មុន លោក​ភី​ធើ ធៀ​ល (Peter Thiel) ដែល​ជា​មហាសេដ្ឋី​ប្រចាំ Silicon Valley និង​ជាទី​ប្រឹក្សា​របស់​លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ (Donald…

កាលពី​ប្រមាណ​១០​ឆ្នាំ​មុន លោក​ភី​ធើ ធៀ​ល (Peter Thiel) ដែល​ជា​មហាសេដ្ឋី​ប្រចាំ Silicon Valley និង​ជាទី​ប្រឹក្សា​របស់​លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ (Donald Trump) បាន​វិនិយោគ​១.៧​លាន​ដុល្លារ​លើ​ទីក្រុង​កណ្តាល​សមុទ្រ​មួយ​។

លោក​មាន​គោលដៅ​សាងសង់​ទីក្រុង​ដែល​នៅ​ឯករាជ្យ និង​ផ្តាចខ្លួន​ពី​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ណាមួយ​លើ​ពិភពលោក​។ យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់ The Telegraph បាន​ឲ្យ​ដឹង​ថា ប​ច្ចុច​ប្បន្ន​នេះ​មាន​មហាសេដ្ឋី​មួយ​ចំនួន​ទៀត​ដែល​កំពុង​ចាប់អារម្មណ៍​លើ​គំនិត​នេះ​ដែរ​ខណៈ​ដែល​កូ​វី​ដ ១៩ បាន​អនុញ្ញាត​ឲ្យ​មនុស្ស​មួយ​ចំនួន​ធ្វើការ​ពី​ចម្ងាយ​។

លោក​ផា​ទ្រី ហ្វ្រី​ដ​មេន (Patri Friedman) ដែល​ជា​អតីត​បុគ្គលិក​របស់ Google និង​ជា​ស្ថាបនិក Seasteading Institute បាន​ឲ្យ​ដឹង​ថា លោក​មើលឃើញ​មាន​មិត្ត​ជា​ច្រើន​ដែល​ចាប់អារម្មណ៍​ចង់​ប្តូរ​ទៅ​រស់នៅ​លើ​ទីក្រុង​កណ្តាល​សមុទ្រ​ទាំងនោះ​។
លោក​បាន​ប្រាប់​ដល់​សារព័ត៌មាន​ខាងលើ​ថា «​មនុស្ស​ក្នុង​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ដូច​ជា Silicon Valley កំពុង​តែ​រក​កន្លែង​ដែល​ពួក​គេ​អាច​រស់នៅ​ដោយ​ចំណាយ​តិច​ជាង​មុន មាន​សុវត្ថិភាព​ជាង​មុន និង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ល្អ​ជាង​មុន​។​»

លោក​ធ្លាប់​ច្នៃ​ម៉ូ​ដ​ទីក្រុង​កណ្តាល​សមុទ្រ​មួយ​ដែល​បាន​នាំ​ឲ្យ​មានការ​បង្កើត​ក្រុមហ៊ុន BlueSeed ដែល​មាន​គោលបំណង​សាងសង់​ទីក្រុង​លើ​សមុទ្រ​អន្តរជាតិ​ជិត Bay Area សម្រាប់​បុគ្គលិក​ក្នុង​វិស័យ​បច្ចេកវិទ្យា​ដែល​មិន​អាច​ទទួល​បាន​ទិដ្ឋិ​ការ​ស្នាក់​នៅ​អា​មេ​រិ​ក​។

យោង​ទៅ​តាម​គេហទំព័រ​របស់ Seasteading Initiative បាន​ឲ្យ​ដឹង​ថា អត្ថប្រយោជន៍​ធំ​ជាងគេ​ដែល​បាន​ពី​ការ​កសាង​ទីក្រុង​ទាំងនេះ​គឺ​ការ​បង្កើត​សង្គម​សេរី​មួយ​ដែល​រួចខ្លួន​ពី​ពន្ធ និង​ការ​តាមដាន​ពី​រដ្ឋាភិបាល​។

ប៉ុន្តែ​បច្ចុប្បន្ន​នេះ​មិន​ទាន់​មាន​មហាសេដ្ឋី​ដែល​បានរ​ត់ទៅ​រស់នៅ​លើ​ទីក្រុង​ទាំងនោះ​ទេ ប៉ុន្តែ​មាន​មហាសេដ្ឋី​មួយ​ចំនួន​មក​ពី Silicon Valley ដែល​បានរ​ត់ទៅ​បន្ទប់ក្រោមដី​របស់​ខ្លួន​ក្នុង​ប្រទេស​នូ​វែ​ល​សេ​ឡង់​តាំងពី​មានការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ មក​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ