គេហទំព័រ Oddity Central ចេញផ្សាយកាលពីពេល ថ្មីៗនេះឱ្យដឹងថា ស្ត្រីរស់នៅក្នុងខេត្តហ៊័រណាន ប្រទេសចិន វ័យ២៨ឆ្នាំ នាង Hu Juan ត្រូវជំងឺចម្លែកម្យ៉ាងឈ្មោះ Cutis Laxa បង្កឱ្យស្បែករបស់នាងប្រែជាជ្រីវជ្រួញដូចជាដូនចាស់វ័យ៧០ ឬ៨០ឆ្នាំ ។
Cutis Laxa គឺជាជំងឺពាក់ព័ន្ធនឹងជាលិកាដែលធ្វើឱ្យស្បែកយារធ្លាក់ និងមានស្នាមជ្រីវជ្រួញយ៉ាងឆាប់រហ័ស ។ នាង Hu Juan ឱ្យដឹងថា ជំងឺចម្លែកនេះកើតឡើងតាំងពី១១ឆ្នាំមុន ពោលគឺរយៈពេល៦ខែបន្ទាប់ពីសម្រាលកូន ប្រុសរួច រូបរាង និងស្បែករបស់នាងប្រែជាចាស់ជ្រីវជ្រួញតែម្តង ។
ស្វាមីរបស់នាង Hu Juan បានបញ្ជូននាងទៅកាន់មន្ទីរពេទ្យ ស្ថិតក្នុងទីក្រុងសៀងហៃ ប្រទេសចិន កាលពីថ្ងៃទី៣០ វិច្ឆិកា ២០១៤ ដើម្បីព្យាបាល ។ វេជ្ជបណ្ឌិតជឿជាក់ថា អាចនឹងធ្វើឱ្យស្បែករបស់នាង Hu Juan មានសភាពធម្មតាវិញតាមរយៈការវះកាត់ ។
កាលពី៣ឆ្នាំមុនមានករណីកើតឡើងស្រដៀងគ្នានេះដែរ ពោលគឺស្ត្រីជនជាតិវៀតណាមមានជំងឺអាលែកហ្ស៊ីធ្វើឱ្យរូបនាងក្លាយជាដូនចាស់់ម្នាក់ ៕
ចែករំលែកព័តមាននេះ