វិធី​ធានា​ថា​ខួរក្បាល​របស់​អ្នក​សហការ​ជាមួយ​អ្នក​គ្រប់ពេល


មនុស្ស​មាន​សមត្ថភាព​ខ្ពស់​ណាស់​ក្នុង​ការ​វិភាគ វែកញែក​ព័ត៌មាន និង​ដោះស្រាយ​បញ្ហា​។ ខួរក្បាល​របស់​អ្នក​គឺជា​ឧបករណ៍​ដែល​ជួយ​ឲ្យ​អ្នក​ធ្វើ​រឿង​ទាំងនោះ​ហើយ ប៉ុន្តែ​វា​អាច​ពេល​ខ្លះ​មិន​ស្តាប់​តាម​ការ​បញ្ជា​របស់​អ្នក​នឹង​ប៉ះពាល់​ដល់​លទ្ធផល​ការងារ​របស់​អ្នកផង​ដែរ​។
រាង​កាយ​របស់​អ្នក​ពឹងផ្អែក​លើ​ខួរក្បាល​ដើម្បី​អាច​ដំណើរការ​បាន ដូច្នេះ​ប្រសិនបើ​អ្នក​មិន​អាច​គ្រប់គ្រង​វា​បាន​ទេ​នោះ អ្នក​នឹង​ជួប​នូវ​បញ្ហា​ជា​ច្រើន​។ ខាងក្រោម​គឺជា​គន្លឹះ​មួយ​ចំនួន​ដែល​អាច​ជួយ​ឲ្យ​អ្នកគ្រប់គ្រង​ខួរក្បាល​បាន​ល្អ​ជាង​មុន​៖

១. ឈប់​គិត​ពី​រឿង​អតីតកាល
មនុស្ស​ដែល​គិតតែ​រឿង​អតីតកាល មិន​អាច​ដើរទៅ​មុខ​បាន​ទេ​ព្រោះ​វា​ធ្វើ​ឲ្យ​ពួក​គេ​មើល​រំលង​ឱកាស​ថ្មី​ៗ និង​ត្រលប់​ទៅ​កាន់​ទម្លាប់ និង​អនុស្សាវរីយ៍​ចាស់​ៗ​វិញ​។ អ្នក​អាច​ដោះ​លែង​ខ្លួនឯង​ពី​អតីតកាល​បាន​ដោយ​កំណត់​គោលដៅ​ច្បាស់លាស់​សម្រាប់​ថ្ងៃ​អនាគត​ព្រោះ​វា​ជំរុញ​ឲ្យ​អ្នក​ផ្តោត​ស្មារតី​លើ​ថ្ងៃ​មុខ​វិញ​។

២. ត្រួតពិនិត្យ​មើល​ទម្លាប់​ចូល​ដំណេក​របស់​អ្នក​ឡើង​វិញ
មនុស្ស​ដែល​រវល់​ចូល​ចិត្ត​ធ្វើការ​ដល់​យប់​ជ្រៅ​ដើម្បី​បញ្ចប់​ការងារ​ដែល​មាន​។ ប៉ុន្តែ​ទម្លាប់​នេះ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក និង​ដល់​សមត្ថភាព​ក្នុង​ការ​គិត​ផង​ដែរ ជា​ពិសេស​ក្នុង​ផ្នែក​រៀន​អ្វី​ថ្មី​ៗ និង​គិត​ដោយ​ច្នៃប្រឌិត​ជាដើម​។ ដើម្បី​ចៀសវាង​ធ្វើការ​ដល់​យប់​ជ្រៅ អ្នក​គួរតែ​ក្រោកពីដំណេក​ពី​ព្រលឹម​និង​ព្យាយាម​សម្រេច​កិច្ចការ​ឲ្យ​បាន​ច្រើន​ពី​ព្រឹក​វិញ​។

៣. ឧស្សាហ៍​គិត​ពី​អ្វី​ដែល​វិជ្ជមាន
ប្រសិនបើ​អ្នក​ស្ថិត​នៅ​ជិត​មនុស្ស​ដែល​អវិជ្ជមាន នោះ​អ្នក​នឹង​ឆ្លង​គំនិត​ទាំងនេះ​ដែល​អាច​ប៉ះពាល់​ដល់​ឱកាស​ជោគជ័យ​របស់​អ្នក​។ ប្រសិនបើ​អ្នក​ចង់​ជោគជ័យ អ្នក​គួរតែ​រាប់អាន​មនុស្ស​ដែល​វិជ្ជមាន និង​មាន​កម្លាំង​ពេញ​ខ្លួន ជា​ពិសេស​មនុស្ស​ដែល​អ្នក​គោរព​ព្រោះ​វា​ជំរុញ​ឲ្យ​អ្នក​សម្រប​ខ្កួ​ន​ទៅ​តាម​ផ្នត់គំនិត និង​ទម្លាប់​របស់​បុគ្គល​ដែល​ជោគជ័យ​ទាំងនោះ​ដែរ​។

៤. ព្យាយាម​កាត់​បន្ថយ​អារម្មណ៍​ស្ត្រេ​ស
អ្នក​វិទ្យាសាស្ត្រ​ផ្នែក​ខួរក្បាល​បាន​ប្រទះ​ឃើញ​ថា ការ​ស្ត្រេ​ស​ច្រើន​ពេក​ប៉ះពាល់​ដល់​សមត្ថភាព​ខួរក្បាល​របស់​មនុស្ស​បាន​។ ជាក់ស្តែង អ្នក​មិន​អាច​រត់​ចេញពី​ស្ត្រេ​ស​ទាំងស្រុង​ទេ ប៉ុន្តែ​អ្នក​អាច​ធ្វើ​អ្វី​ដែល​ជួយ​ធ្វើ​ឲ្យ​អារម្មណ៍​ស្ងប់​បាន​រាល់ពេល​ដែល​អ្នកមាន​អារម្មណ៍​ស្ត្រេ​ស​ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ