ប្រទេសប៉ាគីស្ថាន ៖ កាលពីថ្ងៃទី២៥មិថុនានាយករដ្ឋ្មន្ត្រីប៉ាគីស្ថាន លោកអីុមរ៉ានខាន់ថ្លែងថា អតីតប្រមុខអាល់កៃដាអូសាម៉ាប៊ីនឡាដេន ដែលត្រូវសម្លាប់កាលពីថ្ងៃទី២ឧសភាឆ្នាំ២០១១ ដោយកងកម្លាំងពិសេសអាមេរិកនៅប៉ាគីស្ថាន ជាអ្នកស្លាប់ក្នុងទុក្ករកម្ម។ បែបនេះនាំឲ្យមានរលកនៃប្រតិកម្ម ប្រឆាំងលោកនៅក្នុងប្រទេស។
ក្នុងសុន្ទរថាមួយមុខសភាជាតិ លោកខាន់ថ្លែងថា ពួកអាមេរិកបានលើកគ្នាមកកាន់់អាប់បុតតាបាដ ហើយបានសម្លាប់អូសាម៉ាប៊ីនឡាដេន។ រូបគេបានស្លាប់ក្នុងទុក្ករកម្ម។ លោកបានលើកពីទំនាក់ទំនងស្មុគ្រស្មាញរវាងក្រុងអីុស្លាម៉ាបាដនិងក្រុងវ៉ាស៊ិនតោន ក្រោយការវាឆ្មក់នោះរបស់អាមេរិក។ លោកបន្ត្ថាបន្ទាប់ពីរឿងនោះពិភពលោកទាំងមូលបានប្រមាថយើង។ សម្ព័ន្ធមិត្តយើងបានមកសម្លាប់មនុស្សម្នាក់ ក្នុងប្រទេសយើង ទាំងមិនបានប្រាប់យើងឲ្យដឹង។ លោកចាត់ទុករឿងនេះថាជារឿងអាម៉ាស់សម្រាប់ពលរដ្ឋប៉ាគីស្ថានជាច្រើន។
សេចក្ដីថ្លែងការណ៍នោះរបស់លោកខាន់ នាំឲ្យពួកប្រឆាំងនិងបណ្ដាអង្គការការពារសិទ្ធិមនុស្ស សំដែងភ្លាមៗពីការក្ដៅក្រហាយរបស់ពួកគេ។ លោកខាវ៉ាចាអាសីុវជារដ្ឋមន្ត្រីការបរទេសរបស់រដ្ឋាភិបាលមុន បានបញ្ចេញប្រតិកម្មថា លោកអ៊ីមរ៉ានខាន់បានបំភ្លៃប្រវត្តិសាស្ត្រ ដោយថ្លែងនាពេលនេះថា អូសាម៉ាប៊ីនឡាដេនជាទុក្ករបុគ្គលមួយរូប។ ចំណែកលោកស្រីមីណាហ្គាប៊ីណាជាអ្នកការពារសិទ្ធិមនុស្ស១រូបពោលថា សាសនិកអ៊ិស្លាមពិភពលោកទាំងមូល ប្រយុទ្ធប្រឆាំងការរើសអើង ដែលពួកគេជាអ្នកទទួលរង មកពីភេរវកម្ម។ នាយករដ្ឋមន្ត្រីយើងធ្វើឲ្យធ្ងន់ធ្ងរដល់សភាពការណ៍ ដោយចាត់ទុកអូសាម៉ាប៊ីនឡាដេន ជាទុក្ករបុគ្កលរបស់អ៊ិស្លាម។
បណ្ដាទុក្ករបុគ្គលត្រូវបានគេគោរពក្នុងសាសនាអ៊ិស្លាម។ ពាក្យនោះជាទូទៅប្រើសំដៅលើបណ្ដាមនុស្ស ដែលបានបូជាជីវិតឬត្រូវសម្លាប់ ខណៈដែលពួកគេកំពុងបម្រើសាសនា៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ