ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ដែល​ជោគជ័យ​ចំណាយពេល​១០​ម៉ោង​ក្នុង​មួ​យស​ប្តា​ហ៍​លើ​រឿង​មួយ

3 ឆ្នាំ មុន

តើ​មាន​កត្តា​អ្វីខ្លះ​ដែល​ជួយ​ឲ្យ​មនុស្ស​ជោគជ័យ និង​ក្លាយជា​បុគ្គល​ដែល​អ្នក​ដទៃ​គោរព​ស្រលាញ់ ? លោក​ម៉ៃ​ខ​ល ស៊ី​ម៉ុ​ន (Michael Simmons) ដែល​បាន​ចំណ​ឫ​យ​ពេល​ជា​ច្រើន​ឆ្នាំ​សិក្សា​ពី​មហាសេដ្ឋី និង​បុគ្គល​ជោគជ័យ​ជុំវិញ​ពិភពលោក​បាន​ប្រទះ​ឃើញ​ថា ទោះជា​មនុស្ស​ទាំងនេះ​មាន​ទំនួល​ខុស​ត្រូវជា​ច្រើន​ពិតមែន​ក្តី…

តើ​មាន​កត្តា​អ្វីខ្លះ​ដែល​ជួយ​ឲ្យ​មនុស្ស​ជោគជ័យ និង​ក្លាយជា​បុគ្គល​ដែល​អ្នក​ដទៃ​គោរព​ស្រលាញ់ ? លោក​ម៉ៃ​ខ​ល ស៊ី​ម៉ុ​ន (Michael Simmons) ដែល​បាន​ចំណ​ឫ​យ​ពេល​ជា​ច្រើន​ឆ្នាំ​សិក្សា​ពី​មហាសេដ្ឋី និង​បុគ្គល​ជោគជ័យ​ជុំវិញ​ពិភពលោក​បាន​ប្រទះ​ឃើញ​ថា ទោះជា​មនុស្ស​ទាំងនេះ​មាន​ទំនួល​ខុស​ត្រូវជា​ច្រើន​ពិតមែន​ក្តី ពួក​គេ​តែងតែ​ទុក​ពេល​សម្រាប់​សកម្មភាព​ដែល​បង្កើន​ចំណេះដឹង ភាព​ច្នៃប្រឌិត និង​កម្លាំង​របស់​ពួក​គេ​នៅ​ថ្ងៃ​អនាគត​។

ជា​លទ្ធផល ពួក​គេ​អាច​នឹង​សម្រេច​បាន​តិច​ក្នុង​រយៈពេល​ខ្លី តែ​ពួក​គេ​នឹង​សម្រេច​បាន​ច្រើន​លើស​អ្នក​ដទៃ​នៅ​ថ្ងៃ​មុខ​វិញ​។ ខាងក្រោម​គឺជា​សកម្មភាព​មួយ​ចំនួន​ដែល​អ្នក​អាច​សាកល្បង​អនុវត្ត​ដើម្បី​បង្កើន​ឱកាស​ជោគជ័យ​ក្នុង​ការងារ និង​អាជីវកម្ម​៖

១. ប្រើ​សៀវភៅ​កំណត់​ត្រា
ជា​រៀង​រាល់​ព្រឹក លោក​មហាសេដ្ឋី​ស្ទី​វ ចបស៍ (Steve Jobs) ឈរ​មុខ​កញ្ចក់​និង​សួរ​ខ្លួន​ឯ​អថា «​ប្រសិនបើ​ថ្ងៃនេះ​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ជីវិត​របស់ខ្ញុំ តើ​ខ្ញុំ​នឹង​ចង់​ធ្វើ​អ្វី​ដែល​ខ្ញុំ​នឹង​ធ្វើ​នៅ​ថ្ងៃនេះ​ទេ?» ខណៈ​ដែល​មហាសេដ្ឋី​រី​ដ ហ​ហ្វ​មាន (Reid Hoffman) ព្យាយាម​គិត​ពី​ដំណោះស្រាយ​សម្រាប់​បញ្ហា​ធំ​ៗ​ដែល​លោក​បាន​ជួប​ប្រទះ​។
ការ​កត់ត្រា​គំនិត ផែនការ និង​បទ​ពិសោធន៍​ជួយ​ឲ្យ​មនុស្ស​មើលឃើញ​អ្វី​ៗ​កាន់តែ​ច្បាស់ និង​អាច​រក្សា​ស្មារតី​បាន​មុត​។ ក្រៅពី​នេះ​ហើយ វា​ជួយ​បង្កើន​សមត្ថភាព​ក្នុង​ការ​គិត​ពី​ប្រធានបទ​ពិបាក​ៗ​ផង​ដែរ​។

២. ការ​គេង​សម្រាក​មួយ​ភ្លែត
អ្នក​ស្រាវជ្រាវ​បាន​ប្រទះ​ឃើញ​ថា ការ​គេង​សម្រាក​ប្រមាណ​មួយ​ម៉ោង​ទៅ​មួយ​ម៉ោង​កន្លះ​ផ្តល់​នូវ​អត្ថប្រយោជន៍​សម្រាប់​ការ​រៀនសូត្រ​ស្មើនឹង​ពេល​ដែល​មនុស្ស​ចូល​ដំណេក​បាន​៨​ម៉ោង​ផង​ដែរ​។ សូ​ម្បី​តែ​អ្នកប្រាជ្ញ​អាល់​បឺត អា​ញ​ស្តា​ញ (Albert Einstein) ក៏​គេង​សម្រាក​បន្ទាប់​ពី​បរិភោគ​អាហារ​ថ្ងៃត្រង់​របស់​លោក​ដែរ​មុន​នឹង​ក្រោក​មក​សិក្សា និង​ធ្វើការ​វិញ​។

៣. ដើរ​ឲ្យ​បាន​យ៉ាងតិច​១៥​នាទី​ក្នុង​មួយ​ថ្ងៃ
អ្នក​ដែល​ជោគជ័យ និង​អាច​សម្រេច​បាន​កិច្ចការ​ច្រើន​ក៏​ជា​មនុស្ស​ដែល​មាន​ទម្លាប់​ធ្វើ​លំ​ហាត់ប្រាណ​ល្អ​ដែរ​។ លោក​មហាសេដ្ឋី ចាក ដរ​ស៊ី (Jack Dorsey) ដែល​ជានា​យក​ប្រតិបត្តិ​របស់ Twitter ចូល​ចិត្ត​ដើរ​ប្រមាណ​៥​ម៉ា​ល​ជា​រៀង​រាល់​ព្រឹក ខណៈ​ដែល​លោក​ស្ទី​វ ចបស៍​ចូល​ចិត្ត​ដើរ​រាល់ពេល​ដែល​លោក​ត្រូវ​និយាយ​ជាមួយ​នរណា​ម្នាក់​ពី​រឿង​សំខាន់​។

ការ​ស្រាវជ្រាវ​បាន​ប្រទះ​ឃើញ​ថា ការ​ដើរ​ជួយ​ធ្វើ​ឲ្យ​ខួរក្បាល និង​រាង​កាយ​មាន​កម្លាំង​ឡើង​វិញ និង​បង្កើន​ភាព​ច្នៃប្រឌិត​ផង​ដែរ​។ លើស​ពី​នេះ​ទៅ​ទៀត វា​ជួយ​ធ្វើ​ឲ្យ​មនុស្ស​មាន​អាយុ​វែង​ថែម​ទៀត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ