ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​ដែល​បាត់​លុយ​អស់​៨​ម៉ឺន​ដុល្លារ​និយាយ​ថា ​វា​ជា​រឿង​ល្អ​បំផុត​ដែល​បាន​កើតឡើង

3 ឆ្នាំ មុន

លោក​មហាសេដ្ឋី ម៉ាក ឃ្យូ​បេន (Mark Cuban) ដែល​ស្ថិត​ក្នុង​ចំណោម​សហគ្រិន​ដ៏​ជោគជ័យ​ជាងគេ​លើ​លោក និង​មានទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ ៤.១​ប៊ី​លាន​ដុល្លារ​បាន​ចែករំលែក​នូវ​មេរៀន​សំខាន់​មួយ​ដែល​លោក​បាន​រៀនសូត្រ​ពី​ការ​ធ្វើ​ជា​អាជីវករ​ ។ អាជីព​របស់​លោក​ជួប​ប្រទះ​នូវ​បញ្ហា…

លោក​មហាសេដ្ឋី ម៉ាក ឃ្យូ​បេន (Mark Cuban) ដែល​ស្ថិត​ក្នុង​ចំណោម​សហគ្រិន​ដ៏​ជោគជ័យ​ជាងគេ​លើ​លោក និង​មានទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ ៤.១​ប៊ី​លាន​ដុល្លារ​បាន​ចែករំលែក​នូវ​មេរៀន​សំខាន់​មួយ​ដែល​លោក​បាន​រៀនសូត្រ​ពី​ការ​ធ្វើ​ជា​អាជីវករ​ ។

អាជីព​របស់​លោក​ជួប​ប្រទះ​នូវ​បញ្ហា និង​ឧបសគ្គ​ជា​ច្រើន​។ ពេល​ដែល​លោក​មាន​អាយុ​ខ្ទង់​២០​ឆ្នាំ លោក​មិន​មាន​លុយ​គ្រប់គ្រាន់​សូ​ម្បី​តែ​សម្រាប់​បើក​គណនី​ធនាគារ​មួយ និង​រស់នៅ​ក្នុង​អា​ផាត​មិនជា​មួយ​មិត្ត​រួម​បន្ទប់​ចំនួន ៥​នាក់​ទៀត ខណៈ​ដែល​យក​ឥដ្ឋ ឬ​កៅអី​ជំនួស​គ្រែ​។

ពេល​ដែល​លោក​បាន​ចាប់ផ្តើម​ក្រុមហ៊ុន​ដំបូង​របស់​លោក​គឺ MicroSolutions ក្រុមហ៊ុន​នេះ​បាន​បាត់​លុយ​អស់​៨២,០០០​ដុល្លារ​ថែម​ទៀត​។ លោក​បាន​ចែករំលែក​ថា លោក​បាន​ទុក​លុយ​ទាំងនោះ​ក្នុង​ធនាគារ​ដោយ​ជឿជាក់ ប៉ុន្តែ​អ្នក​ទទួលភ្ញៀវ​របស់​លោក​មិន​បាន​ផ្ញើ​លុយ​ទៅ​ធនាគារ​ទេ តែ​ផ្ញើ​ទៅ​គណនី​ធនាគារ​ផ្ទាល់ខ្លួន​ទៅ​វិញ​។ ដូច្នេះ​ក្នុង​មួយ​ថ្ងៃ​សោះ លោក​បាន​បាត់​បង់លុយ​អស់​៨២,០០០​ដុល្លារ​។

លោក​ឃ្យូ​បេន បាន​ព្យាយាម​ទៅ​ទាមទារ​លុយ​ពី​ធនាគារ​វិញ​ដែរ​ ប៉ុន្តែ​ធនាគារ​បាន​ប្រាប់​ថា​វា​យឺត​ពេល​ទៅ​ហើយ ​។ ទោះជា​វា​ជា​បទ​ពិសោធន៍​មិនល្អ​ពិតមែន​ក្តី លោក​គិត​ថា ​វា​ជា​រឿង​ដែល​ល្អ​បំផុត​ដែល​បាន​កើតឡើង​ក្នុង​ជីវិត​របស់​លោក​ ព្រោះ​បន្ទាប់​ពី​នោះ​មក លោក​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ក្លាយជា​ក្រុមហ៊ុន​តម្លៃ ៣០​លាន​ដុល្លារ​។

នៅ​ឆ្នាំ ១៩៩០ លោក​បាន​លក់ MicroSolutions ឲ្យ​ទៅ​ក្រុមហ៊ុន CompuServe ក្នុង​តម្លៃ​៦​លាន​ដុល្លារ​ដែល​បាន​ធ្វើ​ឲ្យ​លោក​ក្លាយជា​មហាសេដ្ឋី​ក្នុង​អាយុ ៣២​ឆ្នាំ​។ ប៉ុន្មាន​ឆ្នាំ​ក្រោយមក​លោក​ក៏​បាន​ចូលរួម​ចាប់ផ្តើម​ក្រុមហ៊ុន​ថ្មី​មួយទៀត​ដែល​ឈ្មោះ​ថា Audionet មុន​នឹង​ប្តូរ​ឈ្មោះ​ទៅ Broadcast.com ដែល​ត្រូវ​បាន​លក់​ឲ្យ​ទៅ Yahoo ក្នុង​តម្លៃ​៥.៧​ប៊ី​លាន​ដុល្លារ​។

លោក​មហាសេដ្ឋី​ខាងលើ​ធ្លាប់​បាន​និយាយ​កាលពី​ឆ្នាំ ២០១៧ ថា មនុស្ស​តែងតែ​មានការ​បរាជ័យ ហើយ​តែងតែ​មានរឿង​ក្នុង​ជីវិត​ដែល​កើត​មាន​ឡើង​ដោយ​មិន​អាច​រំ​ពឺ​ង​ទុក​មុន​បាន​ទោះជា​អ្នក​គិត​ថា​អ្នក​បាន​ត្រៀមខ្លួន​ច្រើន​ប៉ុនណា​ក្តី​។

ហើយ​នៅ​ពេល​ដែល​វា​កើត​មាន​ឡើង​ពិតមែន​នោះ អ្នក​ត្រូវ​តែ​ព្យាយាម​ពុះពារ​ដើម្បី​ឆ្លង​វា​ឲ្យ​ផុត ហើយ​វា​ក្លាយជា​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ពិសេស និង​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ជឿជាក់​លើ​ខ្លួនឯង​បន្ថែម​ទៀត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ