ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី ប្រកាស​ថ្ងៃ​បើក​លក់​ផ្លូវការ​គម្រោង​វីឡា​ថ្មី​សន្លាង ជាមួយ​ការ​​បញ្ចុះតម្លៃ​ពិសេស ៨%


ក្រុមហ៊ុន ជីប ម៉ុង លែ​ន ប្រកាស​បើក​លក់​ប្រភេទ​វីឡា​ថ្មី​សន្លាង​ក្នុង​គម្រោង ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី ជាមួយនឹង​ការ​បញ្ចុះតម្លៃ​ដ៏​ពិសេស​រហូត​ដល់​៨​ភាគរយ​ជូន​អតិថិជន ។

ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី នឹង​បើក​លក់​វីឡា​ប្រភេទ​ថ្មី​របស់​ខ្លួន​រយៈពេល​បី​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី ៣ ដល់​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ ២០២០ ខាង​មុខ​នេះ ដោយ​ទីតាំង​កម្មវិធី​បើក​លក់​ស្ថិត​នៅ​លើ​ផ្លូវភ្លោះ​ជាប់​ហ្គ្រេ​ន​ភ្នំពេញ​ហ្គោ​ល​ក្លឹ​ប ក្នុង​គម្រោង ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី ផ្ទាល់​តែ​ម្ដង ។

អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង លែ​ន លោក​ឧកញ៉ា លាង ហួង (​ហេ​ន​រី​) មាន​ប្រសាសន៍​ថា គម្រោង ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី នឹង​ផ្តល់​លំនៅ​ឋាន​ប្រកបដោយ​ភាព​កក់ក្តៅ សហគមន៍​រស់នៅ​ប្រកបដោយ​ភាតរភាព និង​សួនច្បារ​បៃតង​ធំ​ជាងគេ​បង្អស់​ក្នុង​រាជធានី​ភ្នំពេញ ។

លោក​ឧកញ៉ា លាង ហួង (​ហេ​ន​រី​) បញ្ជាក់​បន្ថែម​ថា ៖ «​ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី មិនមែន​ផ្តល់​ជូន​លោក​អ្នក​ត្រឹមតែ​ជម្រក​ធម្មតា​នោះ​ទេ ប៉ុន្តែ​ជា​លំនៅ​ឋាន​ដ៏​កក់ក្ដៅ ។ ម៉ូ​ដ​លំនៅ​ឋាន​នីមួយ​ៗ គឺ​ត្រូវ​បាន​រចនា​ដោយ​បង្កប់​មុខងារ​ផ្សារ​ភ្ជាប់​សមាជិកគ្រួសារ​ទាំងអស់ ផ្សារ​ភ្ជាប់​មនុស្ស​នឹង​ធម្មជាតិ បៃតង ពន្លឺព្រះអាទិត្យ ខ្យល់អាកាស​បរិសុទ្ធ និង​សហគមន៍​ប្រកបដោយ​សុខដុមរមនា​» ។

ចង់​ដឹង​អំពី​រចនាបថ​ថ្មី និង​មុខងារ​នៃ​វីឡា​ថ្មី​របស់​គម្រោង ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី អស្ចារ្យ​ប៉ុណ្ណា អញ្ជើញ​មក​កាន់ ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី ក្នុង​ថ្ងៃ​បើក​លក់​ផ្លូវការ ពី​ថ្ងៃ​ទី​៣​ដល់​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២០​ខាង​មុខ​នេះ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​កាន់ 061 997 888 ៕ ដោយ​សហការ

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ