ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកចិត្ត​ឪពុក​ម្តាយ​តែង​ទោរទន់រ​កកូន

3 ឆ្នាំ មុន

ឪពុក​ម្ដាយ​គ្រប់​រូប​តែង​ថែរក្សា​កូនប្រុស​ស្រី​ដោយ​ព្រហ្ម​វិហារធម៌​៤​ប្រការ​នៅ​ក្នុង​ដួង​ចិត្តជា​និច្ច លោក​មិន​ដែល​ចាប់ទោស​អូស​ដំណើរ​កូន​ម្តងណា​ឡើយ ។ ឪពុក​ម្ដាយ​មិន​ដែល​ក្រោធ​ខឹង មិន​គ្នាន់ក្នាញ់ មិនរ​ង្គៀ​ស​គិត​អាក្រក់ យក​ប្រៀប​ចំពោះ​កូន​សោះឡើយ ដួងចិត្ត​របស់​លោក​គិត​ទៅ​ក្នុង​ផ្លូវ​ល្អជា​និច្ច​ដោយ​ព្រហ្ម​វិហារធម៌​៤​ប្រការ​គឺ មេត្តា ការ​ស្រឡាញ់…

ឪពុក​ម្ដាយ​គ្រប់​រូប​តែង​ថែរក្សា​កូនប្រុស​ស្រី​ដោយ​ព្រហ្ម​វិហារធម៌​៤​ប្រការ​នៅ​ក្នុង​ដួង​ចិត្តជា​និច្ច លោក​មិន​ដែល​ចាប់ទោស​អូស​ដំណើរ​កូន​ម្តងណា​ឡើយ ។

ឪពុក​ម្ដាយ​មិន​ដែល​ក្រោធ​ខឹង មិន​គ្នាន់ក្នាញ់ មិនរ​ង្គៀ​ស​គិត​អាក្រក់ យក​ប្រៀប​ចំពោះ​កូន​សោះឡើយ ដួងចិត្ត​របស់​លោក​គិត​ទៅ​ក្នុង​ផ្លូវ​ល្អជា​និច្ច​ដោយ​ព្រហ្ម​វិហារធម៌​៤​ប្រការ​គឺ មេត្តា ការ​ស្រឡាញ់ ការ​ប្រាថ្នា​ល្អ​, ករុណា អាណិត គិត​ជួយ​សង្គ្រោះ​កូន​ឲ្យ​រួច​ទុក្ខ​, មុទិតា គឺ​ត្រេកអរ​ពេល​កូន​មាន​សេចក្ដីសុខ សម្រេច​ប្រាថ្នា ធ្វើ​អ្វី​បាន​ល្អ​ក៏​រីករាយ​លើកតម្កើង ។

ព្រហ្ម​វិហារធម៌​នាំ​ឱ្យ​គ្រួសារ​ទាំងមូល មាន​សេចក្ដី​ស្រឡាញ់ ការ​កក់ក្ដៅ មាន​សេចក្ដី​រីករាយ ទន់ភ្លន់​រវាង​ឪពុក​ម្តាយ​និង​កូន​នាំ​ឱ្យ​គ្រួសារ​រស់នៅ​ជា​សុខ​អស់​កាល​យូរអង្វែង ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ