ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​ខ្លី​ៗ​សត្វ​ក្រៀល​មាន​ទំនាក់ទំនង​ក្នុង​សាសនា​ព្រា​ហ្ម និង​ព្រះពុទ្ធ​សាសនា ហើយ​ជំនឿ​លើ​វិញ្ញាណ​ផង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រៀល​ជា​បក្សី​សួគ៌ អម្បូរ​សត្វ​ក្រៀល ឬ​កុក​ក្រៀល ឬ​កុក​ទេព មានជីវិត​នៅ​លើ​ភព​ផែនដី ជា​ពិសេស​មាន​ប្រវត្តិ​រស់នៅ​ប្រទេស​កម្ពុជា​តាំងពី​យូរលង់​ណាស់​មក​ហើយ ដោយ​មាន​ចម្លាក់​លើ​ផ្ទាំង​ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និង​នៅ​តាម​ប្រសាទ​បុរាណ​នានា​ផ្សេង​ទៀត​។ នេះ​បើ​យោង​តាម​ក្រសួងបរិស្ថាន​ចេញផ្សាយ​នា​វេលា​ម៉ោង​១១ និង​១៨​នាទី​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២០ នេះ ។

នៅ​ប្រទេស​កម្ពុជា​ប្រវត្តិ​សត្វ​ក្រៀល​មាន​ទំនាក់ទំនង​នឹង​ក្នុង​សាសនា​ព្រា​ហ្ម​ផង ព្រះពុទ្ធ​សាសនា​ផង និង​ជាមួយ​ជំនឿ​លើ​វិញ្ញាណ​ផង ។

គេ​សង្កេត​ឃើញ​មាន​វត្តមាន​សត្វ​ក្រៀល នៅ​តាម​ប្រទេស​អាស៊ី ដូច​ជា នៅ​ប្រទេស​ឥណ្ឌា និង​នេ​ប៉ា​ល់​ផង​ដែរ ។ ប្រជាជន​ទូទៅ​នៅ​អាស៊ី​នេះ​មាន​ជំនឿ​ថា សត្វ​ក្រៀល ឬ​កុក​ទេព ឬ​កុក​ក្រៀល ជា​បក្សី​និមិត្ត​រូបនាម​មក​នូវ​សិរី​មង្គល សេចក្តី​សុខដុមរមនា ត្រជាក់ត្រជុំ អាយុ​យឺនយូរ​សម្រាប់​មនុស្ស​ទាំងពួង ។

នៅ​ក្នុង​គម្ពីរ​ព្រះពុទ្ធ​សាសនា គឺ​គម្ពី​ជាតក​(​ព្រះ​វេស្សន្តរ​) ក៏​មាន​គាថា ខ្លះ​បាន​រៀបរាប់​រឿងរ៉ាវ​ទាក់ទង​នឹង​សត្វ​ក្រៀល ឬ​កុក​ទេព ។

ព្រះ​ឥន្ទ្រាធិរាជ បាន​ជ្រាប​ថា សត្វ​ក្រៀល ឬ​កុក​ទេព​នេះ មាន​រូបឆោម និង​សំលេង​យ៉ាង​ពិ​រោះ​ដូច​តន្ត្រី​សួគ៌ ក្នុង​ចំណោម​បក្សី​ទាំង​បួន​រួម​មានៈ ក្រៀល ក្ងោក ហង្ស និង​ក្ងាន ។

ព្រះ​ឥន្ទ​បាន​ប្រទាន​ពរ​ទី​១០ ទៅ​អតីត​ព្រះ​មហេសី​របស់​ទ្រង់​ថា មាន​បក្សី​សួគ៌​ទាំង​៣ មាន ក្រៀល ក្ងោក និង​ក្ងាន សម្រាប់​បំពេរ​សំឡេង​ដំណរ​អារម្មណ៍​ព្រះ​អង្គ​នៅ​ពេល​ព្រះ​អង្គ​នឹង​អស់​និស្ស័យ​ពី​ឋាន​ទេវលោក ទៅ​ចាប់កំណើត​ជា​មនុស្សលោក ៕