រាជធានីភ្នំពេញ ៖ ក្រៅពីអាជីពជាតារាចម្រៀង និងមុខជំនួញទទួលបានជោគជ័យហើយនោះ ថ្មីៗនេះ លោក ខាន់ ជេមស៍ ហាក់ឡើងកូដខ្លាំង រីកមុខរីកមាត់ រហូតត្រូវបានក្រុមហ៊ុន «ASPOR» ដែលនាំចូលគ្រឿងអេឡិចត្រូនិកធំមួយ ជ្រើសរើសជាទូតសុឆន្ទៈ ប្រចាំប្រទេសកម្ពុជា។

តារាចម្រៀងសំឡេងផ្អែម លោក ខាន់ ជេមស៍ បានឲ្យដឹងថា លោកពិតមានអារម្មណ៍សប្បាយរីករាយ ក្នុងការធ្វើទូតសុឆន្ទៈ ឲ្យក្រុមហ៊ុន «ASPOR» និងមានមោទនភាព ដែលត្រូវបានក្រុមហ៊ុនជ្រើសរើសរូបលោក តំណាងឲ្យម៉ាកសញ្ញា «ASPOR» ជាម៉ាកល្បី កំពុងវាយលុកទីផ្សារទាំងនៅលើពិភពលោក និងក្នុងប្រទេសកម្ពុជា។
លោក ខាន់ ជេមស៍ បន្តថា ក្រុមហ៊ុន «ASPOR» គឺផ្តោតសំខាន់ទៅលើគុណភាព និងសុវត្ថិភាពអ្នកប្រើប្រាស់ ជាពិសេសគ្រឿង Accessories ផ្សេងៗដូចជា ឆ្នាំងសាកទូរស័ព្ទ, Power Bank, ឈុតការ៉ាអូខេ និងកាស់ស្ដាប់ ជាដើមនោះ សុទ្ធសឹងតែមានគុណភាពល្អ លំដាប់អន្តរជាតិ ពេញនិយមច្រើន ក្នុងការប្រើប្រាស់សម្រាប់អតិថិជនទាំងក្នុង និងក្រៅប្រទេស។

ដោយសារតែលេចមុខមាត់ខ្លាំង ក្នុងវិស័យជំនួញមានដៃគូសហការច្រើន រួមទាំងប្រជាប្រិយភាពកេរ្តិ៍ឈ្មោះល្អផងនោះ បានធ្វើឲ្យលោក ខាន់ ជេមស៍ ក្លាយជាអ្នកជម្រើសទី១ សម្រាប់ក្រុមហ៊ុន «ASPOR» ក្នុងការជ្រើសរើសជាទូតសុឆន្ទៈ ប្រចាំប្រទេសកម្ពុជា។ ការចុះកុងត្រា ជាតំណាងឲ្យក្រុមហ៊ុន «ASPOR» បានធ្វើឡើងកាលពីម្សិលមិញនេះ ដោយក្នុងកុងត្រានោះ មានរយៈពេល៥ឆ្នាំ ហើយនឹងបន្តទៀត នៅ៥ឆ្នាំខាងមុខ៕ ដោយសហការ





ចែករំលែកព័តមាននេះ