សម្តេច​តេ​ជោ គាំទ្រ​ធនាគារ​ប្តឹង​ទៅ​តុលាការ​រឹបអូស​ទ្រព្យ​ជន​ណា​ធ្វើ​តាម​ការ​ញុះ​ញ៉​ង់​របស់​សម រ​ង្ស៊ី


រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​យ៉ាង​ម៉ឹង​ម៉ាត់​ថា សម្តេច គាំទ្រ​ឲ្យ​ធនាគារឯកជន​ប្តឹង​ទៅ​តុលាការ​រឹបអូស​យក​ទ្រព្យសម្បត្តិ​ពី​ជន​ទាំងឡាយ​ណា​ដែល​ជំពាក់​ធនាគារ ហើយ​ជន​នោះ​ធ្វើ​តាម​ការ​ញុះ​ញ៉​ង់​អ្នក​នៅ​ក្រៅប្រទេស​ថា ធ្វើ​ចលនា​កុំ​សង​លុយ​ធនាគារ ដោយ​យក​លេស​រឿង​ជំងឺ​កូ​វី​ដ​១៩ នោះ ។

ឆ្លៀតឱកាស​ថ្លែងស​ន្ទ​រក​ថា នៃ​ការ​ដាក់​ឲ្យ​ដំណើរការ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ជូន​ប្រជាពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ និង​ងាយ​រង​គ្រោះ​ក្នុងអំឡុងពេល​ជំងឺ​កូ​វី​ដ​១៩ សម្តេច​តេ​ជោ បាន​មាន​ប្រសាសន៍​ថា តាំងពី​ដើម​រៀង​មក សម្តេច​មិន​គ្រាំ​ទ្រ និង​មិន​ចង់​ឲ្យ​មានការ​រឹបអូស ឬ​ក៏​មិន​គួរ​ឲ្យ​មានការ​រឹង​អូស​ក្នុងអំឡុងពេល​កូ​វី​ដ​ទេ តែបើ​អ្នក​(​ជាប់បំណុល​ណាមួយ​) ចលនា​អ្នក​ផ្សេង​មិន​ឲ្យ​គេ​សង​ធនាគារ ដោយសារ​តែ​ការ​ជឿ និង​ធ្វើ​តាម​ចលនា​មួយ​ដែល​អតីត​មេ​បក្ស​ប្រឆាំង​ព្យាយាម​ញុះញង់​អ្នក​ខាងក្នុង​មិន​ឲ្យ​សង​លុយ​ជំពាក់​ធនាគារ ជន​នោះ​នឹង​មិន​គួរ​លើកលែង​ឡើយ ។

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​ថា «​លើកទឹកចិត្ត​ឲ្យ​រឹបអូស បើ​អ្នកឯង​ជឿ​លើ​អ្នក​ចលនា​ដែល​មិន​សង​លុយ​ធនាគារ សង​នៅ​តែ​សង​» ។ សម្តេច​បាន​បន្ថែម​ថា កន្លង​មក​សម្តេច​បាន ស្នើ​ធនាគារ​ឲ្យ​យោគយល់​ខ្ពស់​ចំពោះ​អ្នក​ខ្ចី​នា​អំឡុង​ពេល​កូ​វី​ដ ១៩ នេះ ។

សម្តេច​តេ​ជោ មាន​ប្រសាសន៍​ថា «​ខ្ញុំ​នឹង​គាំទ្រ​ឲ្យ​ធនាគារ​ប្តឹង​ទៅ​តុលាការ ដើម្បី​រឹបអូស បើ​អ្នក​នោះ​គាំទ្រ​ការ​អំពាវនាវ​របស់​មនុស្ស​ខូច​» ។ ថ្នាក់ដឹកនាំ​ប្រទេស​បាន​បន្ថែម​ថា អ​ញ្ចឹ​ង​សាកមើល គ្រួសារ​ណា​ជំពាក់​ធនាគារ មេ​របស់​អ្នកឯង​អំពាវនាវ​អ​ញ្ចឹ​ង (​សំដៅ​ដល់​លោក សម រ​ង្ស៊ី ដែល​សម្តេច​បាន​បញ្ជាក់​ថា ជន​នេះ​មាន​ផែនការ​ធ្វើ​ចលនា​មិន​ឲ្យ​ពលរដ្ឋ​សង​លុយ​ធនាគារ​) ។

យ៉ាងណាមិញ សម្តេច​បាន​ស្នើ​យ៉ាង​ទទូច​ដល់​ធនាគារឯកជន​ឲ្យ​រៀបចំ​ឥណទាន​ឡើង​វិញ ចំពោះ​អតិថិជន​ដែល​រង​គ្រោះ​ពិតប្រាកដ​ដោយសារ​តែ​កូ​វី​ដ ១៩ ដូច​ជា ស្នើ​រៀបចំ​ឥណទាន​ឡើង​វិញ​សម្រាប់​គ្រឹះស្ថាន​អប់រំ​ឯកជន​ជាដើម ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ