ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បព្វជិត​គប្បី​ពិចារណា​ឱ្យ​ឃើញ​នូវ​ហេតុនាំឱ្យកើត​ទុក្ខ​យ៉ាងនេះ​ថា

3 ឆ្នាំ មុន

សេចក្តី​ទុក្ខ​សព្វបែបយ៉ាង​រមែង​កើតមក​អំពី​កិលេស ហើយ​កិលេស​នេះ​ជា​គ្រឿង​ចង​ឆ្វាក់​ចិត្ត​សត្វ​ឱ្យ​វិលវល់​ក្នុង​វាលវដ្តសង្សារ កិលេស​កាម​ជា​ដុំ​ភ្លើង​ដែល​កំពុង​ឆេះ​រោល​សព្វ​ខ្លួនប្រាណ និង​ពិចារណា​ឱ្យ​ឃើញ​នូវ​ជាតរូប​ថា​ជា​គ្រឿង​សស្ត្រាវុធ​នាំ​មក​នូវ​ទុក្ខ​លំបាក​តាំង​តែ​អំពី​ការ​ចុះ​ចាប់បដិសន្ធិ​ក្នុង​គភ៌​មក និង​ឃើញ​នូវ​ភ័យ​ធំ​ក្នុង​នរក​ទាំងឡាយ ។ ព្រោះតែ​ឃើញ​នូវ​ទុក្ខទោស​ទាំងនេះ​ហើយ​ក៏​បាន​ដល់​នូវ​សេចក្តី​សង្វេគ ហើយ​ស្វែងរក​សេចក្តីសុខ​ក្នុង​ធម៌​មិន​ងាក​ក្រោយ​ឡើយ ។ កុលបុត្រ​ដែល​បាន​ចេញ​ចាក​ផ្ទះ​ចូល​មក​កាន់​ផ្នួស…

សេចក្តី​ទុក្ខ​សព្វបែបយ៉ាង​រមែង​កើតមក​អំពី​កិលេស ហើយ​កិលេស​នេះ​ជា​គ្រឿង​ចង​ឆ្វាក់​ចិត្ត​សត្វ​ឱ្យ​វិលវល់​ក្នុង​វាលវដ្តសង្សារ កិលេស​កាម​ជា​ដុំ​ភ្លើង​ដែល​កំពុង​ឆេះ​រោល​សព្វ​ខ្លួនប្រាណ និង​ពិចារណា​ឱ្យ​ឃើញ​នូវ​ជាតរូប​ថា​ជា​គ្រឿង​សស្ត្រាវុធ​នាំ​មក​នូវ​ទុក្ខ​លំបាក​តាំង​តែ​អំពី​ការ​ចុះ​ចាប់បដិសន្ធិ​ក្នុង​គភ៌​មក និង​ឃើញ​នូវ​ភ័យ​ធំ​ក្នុង​នរក​ទាំងឡាយ ។

ព្រោះតែ​ឃើញ​នូវ​ទុក្ខទោស​ទាំងនេះ​ហើយ​ក៏​បាន​ដល់​នូវ​សេចក្តី​សង្វេគ ហើយ​ស្វែងរក​សេចក្តីសុខ​ក្នុង​ធម៌​មិន​ងាក​ក្រោយ​ឡើយ ។

កុលបុត្រ​ដែល​បាន​ចេញ​ចាក​ផ្ទះ​ចូល​មក​កាន់​ផ្នួស ដើម្បី​ប្រយោជន៍​ណា ប្រយោជន៍​នោះ គឺ​ការ​អស់​ទៅ​នៃ​កិលេស​ជា​គ្រឿង​ចង​ឆ្វាក់​ចិត្ត​សត្វ អ្នកបួស​បាន​កម្ចាត់​ចោល​អស់ហើយ​ដែរ ។

នៅ​ពេល​ដែល​អ្នកបួស​ពិចារណា​ឃើញ​នូវ​ទោស​នៃ​កាម​បែប​នេះ​ហើយ ក៏​ធ្វើ​ឱ្យ​ចិត្ត​ដល់​នូវ​ក្តី​សង្វេគ នឿយណាយ​ក្នុង​កាមតណ្ហា ក៏​កម្ចាត់​ចោល​នូវ​សេចក្តី​ជាប់ជំពាក់​ឱ្យ​អស់ពី​ខន្ធ​សន្តាន លែង​នឹកនា​ដល់​កាម​តម្រេក​តទៅ​ទៀត​ហើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ