ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​នឹង​ជួយ​បច្ចេកទេស​ដាំ​ដុះ​រហូត​វេច​ខ្ចប់​ដឹក​ជញ្ជូន​បន្លែ​កម្ពុជា​ចូល​ទីផ្សារ​អន្តរជាតិ និង​ក្នុងស្រុក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​កសិកម្ម​របស់​ប្រទេស​ជប៉ុន​បាន​លើក​ឡើង​ថា កម្ពុជា​មាន​សក្តានុពល​លើ​ការ​ដាំ​ដុះ​ខ្លាំង​ណាស់ តែ​មូលហេតុ​បណ្តាល​ឲ្យ​បន្លែ​កម្ពុជា​មិន​អាច​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​បាន​ដោយសារ​កសិករ​មិន​ទាន់​ប្រើ​ឲ្យ​អស់​សក្តានុពល​ដែល​មាន​ចាប់​ពេល​ដាំ​ដុះ ថែរក្សា ការពារ ប្រមូល​ផល លាង​ស្អាត វេច​ខ្ចប់…

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​កសិកម្ម​របស់​ប្រទេស​ជប៉ុន​បាន​លើក​ឡើង​ថា កម្ពុជា​មាន​សក្តានុពល​លើ​ការ​ដាំ​ដុះ​ខ្លាំង​ណាស់ តែ​មូលហេតុ​បណ្តាល​ឲ្យ​បន្លែ​កម្ពុជា​មិន​អាច​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​បាន​ដោយសារ​កសិករ​មិន​ទាន់​ប្រើ​ឲ្យ​អស់​សក្តានុពល​ដែល​មាន​ចាប់​ពេល​ដាំ​ដុះ ថែរក្សា ការពារ ប្រមូល​ផល លាង​ស្អាត វេច​ខ្ចប់ រក្សា​ទុក និង​ដឹក​ជញ្ជូន​ជាដើម​។

ប្រតិភូ​ជប៉ុន​តំណាង​ក្រុមហ៊ុន​ជប៉ុន​ចំនួន​១០ ដែល​មាន​ក្រុមហ៊ុន IT លើ​វិស័យ​ផលិតកម្ម​បន្លែ ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿងយន្ត ឧបករណ៍ និង​សម្ភារ​បម្រើ​ឱ្យ​វិស័យ​ផលិតកម្ម​បន្លែ ក្រុមហ៊ុន Nippon Express (Cold Chain Logistics) ក្រុមហ៊ុន​ផលិត​ជី និង​ក្រុមហ៊ុន​គ្រាប់ពូជ និង​ចែកចាយ ដឹកនាំ​ដោយ លោក Nabeshima Katsuhito បាន​ជួប លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​នៅ​ព្រឹក​ថ្ងៃ​ទី​២៣​មិថុនា​នេះ​។

លោក Nabeshima Katsuhito ថា ក្រុមហ៊ុន​ជប៉ុន​ទាំង​អស់នោះ​នឹង​ដោះស្រាយ​បញ្ហា​ខាងលើ​នោះ​ជាមួយ​កម្ពុជា ។ លោក​បាន​បញ្ជាក់​ថា ជប៉ុន​មាន​ឆន្ទៈ​យ៉ាង​មុតមាំ​ថា នឹង​ចូលរួម​ចែករំលែក​បទ​ពិសោធន៍ និង​បច្ចេកទេស​ថ្មី​ៗ ដើម្បី​រួម​គ្នា​ដោះស្រាយ​នូវ​រាល់​ចំណុច​ខ្វះខាត​ដែល​កសិករ​កម្ពុជា​កំពុង​ជួប​ប្រទះ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ក្នុង​ទិស​ដៅ​រួម​គ្នា​មួយ គឺ​ផលិត​បន្លែ​មានគុណ​ភាព សុវត្ថិភាព ផ្គត់ផ្គង់​បាន​គ្រប់គ្រាន់​តាម​តម្រូវការ​ទីផ្សារ​ពេញ​មួយ​ឆ្នាំ មាន​សមត្ថភាព​ធ្វើការ​ប្រកួតប្រជែង​ជាមួយ​ទីផ្សារ​អន្តរជាតិ និង​ចុង​ក្រោយ​ចង់​នាំ​ចេញ​ផលិតផល​បន្លែ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ក្រោម​ស្លាក​សញ្ញា Made in Cambodia or Product of Cambodia ។

លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម គាំទ្រ​នូវ​រាល់​ចំណុច​សំខាន់​ៗ ដែល​ខាង​ជប៉ុន​បាន​លើក​ឡើង លោក​សង្ឃឹមថា ក្រុមហ៊ុន​ជប៉ុន​នឹង​នាំ​បច្ចេកវិទ្យា​ថ្មី​ៗ សម្រាប់​អភិវឌ្ឍ​វិស័យ​ផលិតកម្ម​បន្លែ​នៅ​កម្ពុ​ជានា​ពេល​អនាគត​ដ៏​ខ្លី ។

លោក​វេ​ង សា​ខុន បាន​ណែនាំ​ឲ្យ​អង្គភាព​ជំនាញ​របស់​ក្រសួង​បង្កើត​ក្រុមការងារ​រៀបចំ​ឯកសារ MOU ជាមួយ​ភាគី​ជប៉ុន ដើម្បី​ផ្តល់​កិច្ចសហការ​ឱ្យ​បាន​ពេញលេញ​ជាមួយ​ក្រុមហ៊ុន​ធ្វើ​យ៉ាងណា​ឱ្យ​គម្រោង​វិនិយោគ​នេះ​ដំណើរការ​ទៅ​ដោយ​រលូន និង​ទទួល​បាន​ជោគជ័យ ។ ក្រុមហ៊ុន​ជប៉ុន​ទាំងនោះ​ទំនង​ចុះ​វិនិយោគ​នៅ​ក្នុង​ខេត្ត ខេត្តបាត់ដំបង និង​ខេត្ត​មណ្ឌល​គី​រី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ