ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈាមស្រែក ស្បែកហៅ! ចាប់បានជន​ដៃដល់ផ្តាច់ជីវិតអ្នករត់ម៉ូតូឌុបហើយ​

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ ជន​ដៃដល់​​ដែល​ធ្វើសកម្មភាព​ប្លន់​ ​និង​ផ្តាច់​ជីវិត​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​កាលពី​យប់​ថ្ងៃ​ទី​២១​មិថុនា នៅ​ស្រុក​មេ​សាង ខេត្តព្រៃវែង ត្រូវ​បាន​កំលាំង​នគរបាល​ខេត្តព្រៃវែង សហការ​ជាមួយ​កំលាំង​នាយកដ្ឋាន ចាប់​ឃាត់ខ្លួន​បាន​ហើយ ដោយ​ប្រើ​ពេលវេលា​មិន​ដល់​២៤​ម៉ោង​នោះ​ទេ​។…

ខេត្ត​ព្រៃវែង ៖ ជន​ដៃដល់​​ដែល​ធ្វើសកម្មភាព​ប្លន់​ ​និង​ផ្តាច់​ជីវិត​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​កាលពី​យប់​ថ្ងៃ​ទី​២១​មិថុនា នៅ​ស្រុក​មេ​សាង ខេត្តព្រៃវែង ត្រូវ​បាន​កំលាំង​នគរបាល​ខេត្តព្រៃវែង សហការ​ជាមួយ​កំលាំង​នាយកដ្ឋាន ចាប់​ឃាត់ខ្លួន​បាន​ហើយ ដោយ​ប្រើ​ពេលវេលា​មិន​ដល់​២៤​ម៉ោង​នោះ​ទេ​។ គួររំលឹកថា ជីវិត​អ្នក​រត់​ម៉ូតូឌុប​ពិតជា​គ្រោះថ្នាក់ ត្រូវ​អស់​សង្ខារ​ក្រោម​ល្បិច​របស់​ចោរ

លោក​ឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង បានអោយ​ដឹង​ថា ជនសង្ស័យ​​​ខាងលើ​ឈ្មោះ បាន កាន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ចំបក់​ជ្រំ ឃុំ​ច្រេស ស្រុក​មេ​សាង ខេត្តព្រៃវែង ​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​​កាលពី​​វេលា​ម៉ោង​២១​យប់​ថ្ងៃ​ទី​២២​ មិថុនា នៅ​ក្នុង​បរិវេណ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ រាជធានីភ្នំពេញ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ដោយ​មានការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ ព្រំ គន្ធរ ស្នងការ​នគរបាល​ខេត្ត និង​ចុះ​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការ​រង បានចុះ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​លើ​ករណីខាងលើ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង ទើប​ឈាន​ទៅ​ដល់​ការ​កំណត់​បាន​មុខសញ្ញា និង​បាន​ប្រើ​វិធី​បញ្ឆោត​អោយ​ជនសង្ស័យ​ចូល​មក​ក្នុង​បរិវេណ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ហើយ​ក៏​ធ្វើការ​ចាប់​ឃាត់ខ្លួន​បាន​តែ​ម្តង​។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​នាំ​ខ្លួន​មក​កាន់​អធិការ​ដ្ឋា​ន​នគរបាល​ស្រុក​មេ​សាង ដើម្បី​កសាង​សំណុំរឿង ចាត់ការ​បន្ត​ទៅ​តាម​និ​តិ​វិធី​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ