ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោស​នៃ​សេចក្តី​ច្រណែន

3 ឆ្នាំ មុន

ព្រះពុទ្ធ​បរមគ្រូ​នៃ​យើង​ត្រាស់​សម្តែង​ថា បើ​យើង​ច្រណែន​នឹង​អ្នក​ដទៃ​ដូច​សាង​កម្ម​ពៀរ​វេរា​សម្រាប់​ខ្លួនឯង​ដូច្នោះ​ដែរ ។ សូម​មេត្តា​ពិចារណា​នូវ​ទោស​ខ្លះ​ៗ​នៃ​សេចក្ដី​ច្រណែន​ដូច​តទៅៈ សេចក្ដី​ច្រណែន​នឹង​នាំ​ឲ្យ​បែកបាក់​ញាតិ​មិត្ត​, សេចក្ដី​ច្រណែន អាច​ធ្វើ​ឲ្យ​ខ្លួនឯង​សាង​កម្ម​ពៀរ​វេរា​ដ៏​ច្រើន​, សេចក្ដី​ច្រណែន អាច​ធ្វើ​ឲ្យ​ខ្លួន​វិកលចរិត​, សេចក្ដី​ច្រណែន…

ព្រះពុទ្ធ​បរមគ្រូ​នៃ​យើង​ត្រាស់​សម្តែង​ថា បើ​យើង​ច្រណែន​នឹង​អ្នក​ដទៃ​ដូច​សាង​កម្ម​ពៀរ​វេរា​សម្រាប់​ខ្លួនឯង​ដូច្នោះ​ដែរ ។ សូម​មេត្តា​ពិចារណា​នូវ​ទោស​ខ្លះ​ៗ​នៃ​សេចក្ដី​ច្រណែន​ដូច​តទៅៈ

សេចក្ដី​ច្រណែន​នឹង​នាំ​ឲ្យ​បែកបាក់​ញាតិ​មិត្ត​, សេចក្ដី​ច្រណែន អាច​ធ្វើ​ឲ្យ​ខ្លួនឯង​សាង​កម្ម​ពៀរ​វេរា​ដ៏​ច្រើន​, សេចក្ដី​ច្រណែន អាច​ធ្វើ​ឲ្យ​ខ្លួន​វិកលចរិត​, សេចក្ដី​ច្រណែន ធ្វើ​ឲ្យ​ខ្លួន​ចេះ​រមិលគុណ​អ្នក​ដទៃ​, សេចក្ដី​ច្រណែន នាំ​ឲ្យ​ខ្លួន​ចេះ​និយាយ​ញុះញង់​, សេចក្ដី​ច្រណែន នឹង​ធ្វើ​ឲ្យ​ខ្លួន​សម្លាប់​គ្នា​និង​សម្លាប់​ខ្លួនឯង​បាន​ ។

សេចក្ដី​ច្រណែន អាច​ធ្វើ​ឲ្យ​ខ្លួន​ស្អប់​មនុស្ស​ល្អ​, សេចក្ដី​ច្រណែន នាំ​ឲ្យ​ខ្លួន​អស់​ញាតិ​មិត្ត​, សេចក្ដី​ច្រណែន មិន​អាច​ធ្វើ​ឲ្យ​ខ្លួន​ញញឹម​បាន​ទេ​, ច្រណែន​អ្នក​ដទៃ​ជា​ចំណុចខ្សោយ​របស់​ខ្លួន ។

នេះ​ជា​ទោស​នៃ​សេចក្តី​ច្រណែន​ដែល​បុគ្គល​គួរ​លះ​ចេញ​ឱ្យ​អស់​ព្រោះ​មិន​មាន​ផល​ចំណេញ​អ្វី​ដល់​ខ្លួន​វិញ​ក្រៅ​តែ​អំពី​សេចក្តី​ក្តៅក្រហាយ និង​កម្ម​ពៀរ​នោះ​ឡើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ