ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​៥​យ៉ាង​ដែល​នាំ​ឱ្យ​ចិត្ត​ក្តៅក្រហាយ

3 ឆ្នាំ មុន

អាកា​រៈ​របស់​ចិត្ត​ដែល​នាំ​ឱ្យ​ក្តៅ​ឆួល​ឆេះ ក្រវល់ក្រវាយ ពុះកញ្ជ្រោល​លោត​ហក់​ទៅ​តាម​អារម្មណ៍​លែង​គិត​ពី​អ្វី​ដែល​ត្រូវ និង​អ្វី​ដែល​ខុស​នោះ មក​ពី​ហេតុ​៥​យ៉ាងនេះ​គឺៈ ១-​ការ​ចងគំនុំ​សងសឹក​នឹង​អ្នក​ណា​ម្នាក់ ២-​ចងចិត្ត​គិត​ប្រទូស្ត​រ៉ា​យ​នឹង​អ្នក​ដទៃ ៣-​ក្តៅ​ពុះកញ្ជ្រោល ជាប់​ក្នុង​ចិត្ត ៤-​ទាស់​ចិត្តនឹង​ទ​ង្វើ​អ្នក​ណា​ម្នាក់…

អាកា​រៈ​របស់​ចិត្ត​ដែល​នាំ​ឱ្យ​ក្តៅ​ឆួល​ឆេះ ក្រវល់ក្រវាយ ពុះកញ្ជ្រោល​លោត​ហក់​ទៅ​តាម​អារម្មណ៍​លែង​គិត​ពី​អ្វី​ដែល​ត្រូវ និង​អ្វី​ដែល​ខុស​នោះ មក​ពី​ហេតុ​៥​យ៉ាងនេះ​គឺៈ

១-​ការ​ចងគំនុំ​សងសឹក​នឹង​អ្នក​ណា​ម្នាក់

២-​ចងចិត្ត​គិត​ប្រទូស្ត​រ៉ា​យ​នឹង​អ្នក​ដទៃ

៣-​ក្តៅ​ពុះកញ្ជ្រោល ជាប់​ក្នុង​ចិត្ត

៤-​ទាស់​ចិត្តនឹង​ទ​ង្វើ​អ្នក​ណា​ម្នាក់

៥-​ការ​មិន​ពេញចិត្ត​នឹង​ឥរិយាបថ​អ្នក​ណាមួយ ។

ការ​ឆួល​ឆេះឆាប់​ខឹង​ក្រោធ​នេះ ប្រសិនបើ​កើតឡើង​ចំពោះ​មនុស្ស​ធម្មតា មិនសូវ​ជា​បង្ករឿង​ប៉ុន្មាន​ទេ តែបើ​កើតឡើង​ចំពោះ​អ្នកដឹកនាំ​វិញ ប្រាកដជា​មាន​គ្រោះ​អន្តា​រាយ​ខ្លាំង​ណាស់​។ ហេតុនេះ​បើ​ដឹង​ថា​សេចក្តី​ក្រោធ​កើតឡើង​ហើយ ប្រញាប់​រក​វិធី​រំលត់​វា​ភ្លាម​កុំឱ្យ​ឆេះ​រាលដាល​ទាន់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ