មាន​អ្នក​លួច​ស្រលាញ់​គរ​ដូច​ភ្នំ ក្រោយ​ឃើញ ស៊ន សៀវ​ម៉ី ប្រែប្រួល​សម្រស់​មិន​ធម្មតា


រាជធានី​ភ្នំពេញ​ ៖ កីឡា​ការិនី​​តៃ​ក្វា​ន់​ដូ​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ដែល​ទទួល​បាន​មេដៃ​មាស​ដំបូង​​គេ នៅ​ក្នុង​ប្រទេស​កម្ពុជា ​កាលពី​ឆ្នាំ​២០១៦​ កន្លង​ទៅ​នេះ កញ្ញា​ ស៊ន សៀវ​ម៉ី បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​លួច​សរសើរ​ និង​លង់​សម្រស់​នាង​មិន​ស្ទើរ​​ទេ ព្រោះ​កន្លង​មក​ប្រិ​យ​មិត្ត​ធ្លាប់តែ​ឃើញ​នាង​​គ្រង​ឈុត​កីឡា​ប្រកួត តែ​ពេល​នេះ​នាង​បញ្ចេញ​ដងខ្លួន​យ៉ាង​សិច​ស៊ី ជាមួយនឹង​ឈុត​សម្លៀក​​បំពាក់​​បែប​ថ្មី។

កាលពី​ពេល​ថ្មី​ៗ​នេះ ស្រី​ស្អាត​នៅ​ក្នុង​វិស័យ​កីឡាការិនី​តៃ​ក្វា​ន់​ដូ​រូប​នេះ បាន​ធ្វើ​អោយ​អ្នកគាំទ្រ​លង់​​នឹង​សម្រស់​របស់​នាង​យ៉ាង​ខ្លាំង ទៅ​លើ​ការ​បង្អួត​សាច់​ស​ខ្ទី ឃើញ​ដើមទ្រូង​យ៉ាង​ស្អាត​ម៉ត់​ខៃ ក្នុង​ឈុត​ហាត់ប្រាណ ដែល​កាន់តែ​បង្ហាញ​ពី​រូបរាង​ដ៏​ខ្ពស់ស្រឡះ ជើង​ស្រ​ឡូ​ន សិច​ស៊ី និង​សម្រស់​ពី​ធម្មជាតិ​របស់​នាង ដែល​មើលទៅ​គឺ​នាង​ពិតជា​ស្រស់​ស្អាត​មិនធម្មតា មើល​សឹងតែ​មិន​ស្គាល់​ថា​ជា​នាង ស៊ន សៀវ​ម៉ី នារី​ជើង​កន្ត្រៃ​ហោះ​ដែល​ស្លៀក​ឈុត​កីឡា​រលុង​ៗ​វាយ​បោក​គ្នា​នៅ​លើសង្វៀន​​កីឡា​នោះ ។

កាន់តែ​ខ្លាំង​ថែម​ទៀត ពីព្រោះ​កញ្ញា​ ស៊ន សៀវ​ម៉ី កម្រ​នឹង​បង្ហាញ​រូបរាង​បែប​នេះ​ទៅ​ដល់​មហា​ជន​ណាស់​។ នៅ​ក្នុង​នោះ​ផង​ដែរ ក៏​មាន​អ្នកគាំទ្រ​មួយ​ចំនួន​បាន​សរសើរ និង​កើត​ចិត្ត​ច្រណែន​ចង់បាន​រូប​រាងដូចជា​នាង​ដែរ ជា​ពិសេស​ជា​រូបរាង​មួយ​នៅ​ក្នុង​ក្តី​ស្រ​ម៉ៃ របស់​បុរស​ៗ​មួយ​ចំនួន​ចង់បាន​ផង​ដែរ ហើយ​ក៏​មាន​អ្នក​ខម​មិន​បែប​លេងសើច​ថា « ស្អាត​យ៉ាងណា​ក៏​មិន​ហ៊ាន​ដែរ ពីព្រោះ​មាន​គូ​ដំណឹង​បាត់​ទៅ​ហើយ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កញ្ញា ស៊ន សៀវ​ម៉ី បាន​បញ្ច​ប់​ភាព​នៅ​លីវ​របស់​នាង ដោយ​ទើបតែ​បាន​ភ្ជាប់​ពាក្យ​ជាមួយនឹង ក​ម្លោះ​សង្ហារ កែវ ដេ​វីត កាលពី​ពេល​ថ្មី​ៗ​នេះ ទៅ​តាម​ប្រពៃណី​ឱ្យ​ចាស់ទុំ​ដឹង​​ឮ​ទាំង​​សងខាង​៕ (កែសម្រួលដោយ ៖ បុប្ផា)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ