លុយ​យ៉​ន់​ចិន​ដំឡើង​សាច់ដុំ​នៅ​កម្ពុជា​ជំនួស​ដុល្លារ


ចាប់តាំងពី​អង្គការសហប្រជាជាតិ​ចូល​មក​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​១៩៩១ ដើម្បី​រៀបចំ​ការ​បោះ​ឆ្នោត លុយ​ដុល្លារ​អា​មេ​រិ​ក​ក៏​ចាប់ផ្តើម​ហូរ​ចូល ក្នុង​ប្រទេស​កម្ពុជា ។

ដុល្លារ​ត្រូវ​បាន​គេ​ឃើញ​ចាយ​គ្រប់​ទីកន្លែង​រហូត​មក​ទល់​ពេល​នេះ ដោយ​រួម​ទាំង​ការ​បើក​ប្រាក់ខែ​តាម​បណ្តា​ក្រុមហ៊ុន​ផង ។ ដុល្លារ​បាន​ក្លាយជា​លុយ​ដែល​គេ​ចាយ​បាន​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​កម្ពុជា ។

ជិត​បី​ទស្សវត្សរ៍​នៃ​ការ​ចាយ​លុយ​ដុល្លារ​យ៉ាង​ទូលំទូលាយ សេដ្ឋកិច្ច​កម្ពុជា​បាន​ចាប់ផ្តើម​ចង់​រំដោះខ្លួន​អោយ​រួច​ពី​ការ​ពឹងផ្អែក​ខ្លាំង​ទៅ​លើ​លុយ​ដុល្លារ ។ ឥឡូវនេះ​កម្ពុជា​កំពុង​តែ​ជំរុញ​ការ​ប្រើប្រាស់​លុយ​រៀល ។

ទន្ទឹម​ពេល​ជាមួយ​គ្នា​នោះ កម្ពុជា និង​ចិន​ក៏​កំពុង​ប្រឹងប្រែង ដើម្បី​រំដោះខ្លួន​ចេញពី​ការ​ប្រើប្រាស់​លុយ​ដុល្លារ​នៅ​ក្នុង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ។

ការ​ជំរុញ​ការ​ចាយ​លុយ​រៀល និង​ការ​ទូរ​ទាត់​ជា​ប្រាក់​រៀល​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ការ​ជំរុញ​ការ​ប្រើប្រាស់​ប្រាក់​រៀល និង​លុយ​យន់​របស់​ចិន​បាន​កំពុង​តែ​ព្យាយាម​រុញ​លុយ​ដុល្លារ​អោយ​ចេញ​បន្តិច​ម្តង​ៗ ពី​ការ​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ជំនួស​មក​វិញ លុយ​យ៉​ន់​ចិន និង​អាច​ដើរតួ​នាទី​សំខាន់​មួយ​នៅ​ក្នុង​ទីផ្សារ​សេដ្ឋកិច្ច​កម្ពុជា ។

ធនាគារជាតិ​នៃ​កម្ពុជា​បាន​កំពុង​ជំរុញ​ឲ្យ​មានការ​ប្រើប្រាស់​ប្រាក់​រៀល​របស់​កម្ពុជា និង​ប្រាក់​យ៉​ន់​របស់​ចិន​ក្នុង​ការទូត​ទាត់​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ ។

ប្រាក់​រៀល​ប្រើ​សម្រាប់​ទិញ​កសិផល​ពី​កសិករ ហើយ​ប្រាក់​យ៉​ន់​ទូទាត់​ការ​បង់ប្រាក់​របស់​ឈ្មួញ​ចិន​មក​កម្ពុជា ។ ដំបូង​គេ​ការទូត​ទាត់​រូបិយ​វត្ថុ​ប្រទេស​កម្ពុជា និង​ចិន​ក្នុង​ជំនួញ​នេះ ធ្វើ​ឡើង​ក្នុង​វិស័យ ស្រូវ​អង្ករ ដោយសារ​ចិន​បាន​ទទួល​ទិញ​អង្ករ​កម្ពុជា​កើនឡើង គួរ​ឲ្យ​កត់សម្គាល់ នៅ​ដើមឆ្នាំ​២០២០​នេះ ។

តំណាង​ធនាគារជាតិ​កម្ពុជា និង​តំណាង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ជួប​ពិភាក្សា​គ្នា​លើ​ការ​ប្រើប្រាស់​រូបិយ​វត្ថុ សម្រាប់​ទូទាត់​ពាណិជ្ជកម្ម​កម្ពុជា និង​ចិន កាលពី​ពេល​ថ្មី​ៗ​នេះ ។

លោក​ឧកញ៉ា ចាន់ សុ​ឃាំង អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (​ស​.​អ​.​ក​) បាន​គាំទ្រ​លើ​ការ​ចាយវាយ​ប្រាក់​រៀល និង​ប្រាក់​យ៉​ន់​ក្នុង​ជំនួញ​ប្រទេស​ទាំង​ពីរ ។

អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បន្ត​ថា «​ការ​ជំរុញ​ការ​ទូទាត់​ជា​ប្រាក់​យ៉​ន់ ចិន​ដោយ​ផ្ទាល់​នេះ នឹង​ជួយ​សម្រួល​ដល់​ដំណើរការ ក៏​ដូច​ជា​ផ្តល់​នូវ ភាព​ចំណេញ និង​ងាយស្រួល​ដល់​ពាណិជ្ជករ​កម្ពុជា​និង​ចិន និង​អាច​ជួយ​ពង្រីក ទីផ្សារ​អង្ករ កម្ពុជា​ទៅ​ប្រទេស​ចិន​បន្ថែម​ទៀត​ផង​ដែរ ។ ចំពោះ​ការ​ជំរុញ​ការ​ទូទាត់​ជា​ប្រាក់​រៀល គឺជា​យន្តការ​បន្ទាប់​សម្រាប់​ទូទាត់​ការ​ទិញ​លក់​ស្រូវ​អង្ករ​ក្នុងស្រុក ជា​ពិសេស ជាមួយ​កសិករ​»​។

ខណៈ​ដែល​ចិន​ជា​ដៃគូរ​ពាណិជ្ជកម្ម​ធំ​ជាមួយ​កម្ពុជា​នោះ ការ​ប្រើប្រាស់ លុយ​រៀល កម្ពុជា និង​លុយ​យ៉​ន់​ចិន​ក្នុង​ការ​ទូរ​ទាត់​ពាណិជ្ជកម្ម​នឹង​ជា​ការ​បោះ​ជំហាន​មួយ ដើម្បី​ដកខ្លួន​ជា​បណ្តើរ​ៗ​ពី​ការ​ពឹងផ្អែក​ខ្លាំង​លើ​លុយ​ដុល្លារ ។ ប៉ុន្តែ​វា​នៅ​តែ​ជា​សំនួរ​នៅឡើយ​ថា តើ​កម្ពុជា​នឹង​ប្រើ​ពេលវេលា​យូរ​ប៉ុណ្ណា ដើម្បី​រំដោះខ្លួន​ចេញពី​ការ​ពឹងផ្អែក​ខ្លាំង​លើ​លុយ​ដុល្លារ ហើយ​ថា តើ​អនាគត​ទៅ​លុយ​យ៉​ន​ចិន​នឹង​មាន​ឥ​ទ្ឋិ​ពល​ខ្លាំង​យ៉ាងណា​នៅ​ក្នុង​សេដ្ឋកិច្ច​កម្ពុជា ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ