ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបួស​គួរ​ត្រេកអរ​នឹង​ការ​រៀនសូត្រ​ធម៌​វិន័យ​ឱ្យ​ណាស់

3 ឆ្នាំ មុន

ជា​រៀង​រាល់​ព្រលប់​ព្រះពុទ្ធ​តែង​បាន​ដាស់តឿន​សាវក​ទាំងឡាយ​យ៉ាងនេះ​ថា ម្នាល់​ភិក្ខុ​ទាំង​ឡាយ ការ​ដែល​បាន​កើតមក​ជា​មនុស្ស​ក៏​ក្រ​, កើតមក​ជាម​នុស្សហើយ​មិន​វិកលវិការ ជា​អ្នក​រួច​ចាក​បព្វជ្ជា​ទោស​ក៏​ក្រ​, ការ​ដែល​រក្សា​ជីវិត​ឲ្យ​រស់នៅ​រហូត​ទល់​នឹង​បាន​បព្វ​ជា​ឧប​សម្បទា ក៏​ហៅ​សែនក្រ​, បួស​ហើយនឹង​ចេះ​ដឹង​យល់​ធម៌​វិន័យ​ថា នេះ​គួរ នេះ​មិន​គួរ…

ជា​រៀង​រាល់​ព្រលប់​ព្រះពុទ្ធ​តែង​បាន​ដាស់តឿន​សាវក​ទាំងឡាយ​យ៉ាងនេះ​ថា ម្នាល់​ភិក្ខុ​ទាំង​ឡាយ ការ​ដែល​បាន​កើតមក​ជា​មនុស្ស​ក៏​ក្រ​, កើតមក​ជាម​នុស្សហើយ​មិន​វិកលវិការ ជា​អ្នក​រួច​ចាក​បព្វជ្ជា​ទោស​ក៏​ក្រ​, ការ​ដែល​រក្សា​ជីវិត​ឲ្យ​រស់នៅ​រហូត​ទល់​នឹង​បាន​បព្វ​ជា​ឧប​សម្បទា ក៏​ហៅ​សែនក្រ​, បួស​ហើយនឹង​ចេះ​ដឹង​យល់​ធម៌​វិន័យ​ថា នេះ​គួរ នេះ​មិន​គួរ ក៏​មិន​ងាយ​ទេ ។

កាលបើ​អ្នកបួស​បាន​ផុត​ស្រឡះ​អំពី​សេចក្ដី​ក្រ​ដូច​ពោល​មកនេះ​ហើយ គួរតែ​ពេញចិត្ត​ថា​ជា​លាភ​ដ៏​ប្រសើរ​របស់​អាត្មាអញ មិន​គួរ​ធុញទ្រាន់​នឹង​ពុទ្ធឱវាទ​ឡើយ គួរ​ត្រេកអរ​ឲ្យ​ណាស់​ហើយ​ខំរៀន​សូត្រធម៌​វិន័យ​ក្នុង​ពុទ្ធសាសនា​ឲ្យ​បាន​ម៉ត់ចត់ និង​ប្រតិបត្តិ​តាម​ឲ្យ​ពេញក​ម្លាំ​ង​ចុះ ទើប​បព្វជ្ជា​ឧបសម្បទា​នោះ មាន​ផល​ច្រើន​នឹង​ធ្វើ​ឲ្យ​ឆាប់​ដល់ទី​រំលត់ទុក្ខ ។

ទោះបីជា​មិន​សម្រេច​ក្នុង​ជាតិ​នេះ​ក៏​ដោយ សេចក្ដី​ដែល​ប្រតិបត្តិ​ល្អ ប្រព្រឹត្ត​ត្រូវ​នោះ​ក៏​នឹង​តាម​ជាប់​ជា​និស្ស័យ​ទៅ​ក្នុង​ជាតិ​ខាង​មុខ​ៗ​ជាក់​ជា​មិន​ខាន ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ