ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំបូងចាប់បានតែម្នាក់ទេ តែបំបែកបាន​បន្ត​កន្ទុយគ្នា​

3 ឆ្នាំ មុន
  • ព្រះសីហនុ

ស្រុក​ព្រៃ​នប់៖ កាលពីថ្ងៃ​ទី​១៩ ​មិថុនា ​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​ សហកា​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​បិត​ត្រាំ​ង​ ចុះ​បង្ក្រាប​ករណីរ​ជួញដូរ និង​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារ​ធាតុ​ញៀន​មួយ​កន្លែង​ស្ថិត​នៅ​ចំណុច​បន្ទប់​ស្នាក់​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ​ក្នុងភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់…

ស្រុក​ព្រៃ​នប់៖ កាលពីថ្ងៃ​ទី​១៩ ​មិថុនា ​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​ សហកា​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​បិត​ត្រាំ​ង​ ចុះ​បង្ក្រាប​ករណីរ​ជួញដូរ និង​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារ​ធាតុ​ញៀន​មួយ​កន្លែង​ស្ថិត​នៅ​ចំណុច​បន្ទប់​ស្នាក់​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ​ក្នុងភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។ ការបង្ក្រាប ដំបូង​គឺ​​បាន​​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ រ៉ា ដូ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ដកហូត​បាន​ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន៣៦ កញ្ចប់ទូរស័ព្ទ​០១គ្រឿង ។

បន្ទាប់​ពី​ឃាត់ខ្លួន​រួច​ជនសង្ស័យ បាន​សហកា​ជាមួយ​កម្លាំង​សមត្ថកិច្ច​យើង​បន្ត​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​ នៅ​វេលា​ម៉ោង​១៦.០០​នាទី នៅ​ចំណុច​ផ្លូវ​បេតុង​តំបន់​សេដ្ឋកិច្ច​ពិសេស ​ក្នុងភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀតឈ្មោះ ផល សុ​ផា​ន់​ណា ភេទ ប្រុស អាយុ ១៦ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ដកហូត​វត្ថុ​តាង​រួម​មានៈ​ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​១កញ្ចប់​(​ធំ​) ទូរស័ព្ទ​ដៃ​ចំនួន​១​គ្រឿង និង​ម៉ូតូ​​១​គ្រឿង ហើយ​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​ បាន​សហកា​ជាមួយ​កម្លាំង​សមត្ថកិច្ច​បន្ត​ឈាន​ទៅ​ឃាត់ខ្លួន​ជន​សង្ស័យ​ចំនួន​៦​នាក់​​ទៀត នៅ​វេលា​ម៉ោង១៧ និង​៣០ នាទី​នៅ​ចំណុច​បន្ទប់​ជួល​ក្នុងភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ដូច​ខាងក្រោម​៖ ១-​ឈ្មោះប្រុស ពៅ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។ ២-​ឈ្មោះ គាត រ៉​ហុ​ី​ម ភេទ ប្រុស អាយុ២៧ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។ ៣-​ឈ្មោះ ពេ​ជ្យ រឹ​ទ្ធី ភេទប្រុស អាយុ២៨ ឆ្នាំ ​មាន​ទីលំនៅ​ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។ ៤-​ឈ្មោះ សំ សុ​រុំ ភេទ ប្រុស អាយុ២២ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។ ៥-​ឈ្មោះ ទ្រី វាសនា ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ និង៦-​ឈ្មោះ ងួ​ន ងី​ម ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ។ ស្នាក់​នៅ​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ដកហូត​វត្ថុ​តាង​រួម​មាន​ដូច​ខាងក្រោម​៖​ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន ០៦ កញ្ចប់ ( ធំ​០១ កញ្ចប់ តូច​០៥ កញ្ចប់)​។ទូរ​សព្ទ័​ដៃ​ចំនួន ០៦ គ្រឿង និងដាវ​ចំនួន ០១ ដើម និង​កាំបិត ០១ ដើម ។ បច្ចុប្បន្ន​ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ ។

អត្ថបទសរសេរ ដោយ