ខេត្តកោះកុង ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានដឹកនាំប្រតិភូក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តកោះកុង ព្រមទាំងក្រុមចុងភៅសណ្ឋាគារ រ៉ាហ្វល ឡឺរ៉ូយ៉ាល់ ចុះទស្សនកិច្ចកន្លែងចិញ្ចឹម និងប្រមូលផលគ្រុំចំពុះទា (Blue Mussels) នៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ខេត្តកោះកុង នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២០នេះ ។
គ្រុំចំពុះទា ផលិតផលក្នុងស្រុក មកពីតំបន់ការពារធម្មជាតិពាមក្រសោប ក្នុងខេត្តកោះកុង និមិត្តរូប នៃនិរន្តភាពធនធានធម្មជាតិ កើតចេញពីសុខដុមរមណីយកម្ម រវាងការបង្កើតសេដ្ឋកិច្ចមូលដ្ឋាន និងការអភិរក្សដើមកោងកាងគាំទ្រម្ហូបច្នៃពីគ្រុំចំពុះទា មានប្រភពមកពីតំបន់ការពារធម្មជាតិពាមក្រសោម គឺគាំទ្រការអភិរក្សដើមកោងកាង និងបង្កើនចំណូលសម្រាប់ប្រជាសហគមន៍ ៕
ចែករំលែកព័តមាននេះ