ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆូ​ន បួន និង​សេន កុសល ឡើង​កាលី​ប​គូ​ឯក​លើ​សង្វៀន​បិទទ្វារ​អា​សុ​ី​អាគ្នេយ៍

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​សៅរ៍ទី​២០ មិថុនា ស្អែក​នេះ សង្វៀន​ប្រដាល់​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ នៅ​តែ​បន្ត​ប្រកួត​បិទទ្វារ​ជាមួយ​វត្តមាន​កីឡាករ​កម្ពុជា​ដែល​សុទ្ធតែ​ក្មេង​ៗ​ពោរពេញ​ដោយ​សមត្ថភាព​បង្ហាញខ្លួន​ដដែល ។ អ្វី​ដែល​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ក្នុង​កម្មវិធី​ប្រដាល់​នោះ គឺ​កីឡាករ​វ័យក្មេង​២​រូប…

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​សៅរ៍ទី​២០ មិថុនា ស្អែក​នេះ សង្វៀន​ប្រដាល់​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ នៅ​តែ​បន្ត​ប្រកួត​បិទទ្វារ​ជាមួយ​វត្តមាន​កីឡាករ​កម្ពុជា​ដែល​សុទ្ធតែ​ក្មេង​ៗ​ពោរពេញ​ដោយ​សមត្ថភាព​បង្ហាញខ្លួន​ដដែល ។ អ្វី​ដែល​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ក្នុង​កម្មវិធី​ប្រដាល់​នោះ គឺ​កីឡាករ​វ័យក្មេង​២​រូប បាន​ក្លាយជា​គូ​ឯក​ដែល​មិន​នឹក​ស្មាន​ដល់ ខណៈកន្លង​មក​ពួក​គេ​មិន​ទទួល​បានការ​ចាប់អារម្មណ៍ប៉ុន្មាន​ពី​សំណាក់​ទស្សនិកជន​ដែល​និយម​ទស្សនា​កីឡាប្រដាល់​ទាល់តែ​សោះ ។

កីឡាករ ឆូ​ន បួន មក​ពី​ក្លិប​កងទ័ព​ឆត្រយោង​៩១១ និង​កីឡាករ សេន កុសលមក​ពី​ក្លិប​មោង​ប្ញ​ស្សី​ខេត្តបាត់ដំបង នឹង​ត្រូវ​ប៉ះគ្នា​ក្នុង​នាម​គូ​ឯក ។ ក្នុង​នោះ​កីឡាករ​៤​រូប​ផ្សេង​ទៀត ក៏​ក្លាយជា​គូ​ពិសេស​នៅ​លើ​សង្វៀន​នោះ​ដែរ នោះ​គឺ​កីឡាករ សៅ វ​ណ្ណា មក​ពី​ក្លិប​វាល​ស្បូវ​ច្បារ​អំពៅ ប៉ះ​ជាមួយ​កីឡាករ ថៃ រ៉េ​តមក​ពី​ក្លិប​កងទ័ព​ឆត្រយោង​៩១១ និង​កីឡាករ សឿ​ម សា​រ៉ា​ន់ មក​ពី​ក្លិប​ព្រៃ​ទទឹង​ខេត្តបាត់ដំបង ប៉ះ​ជាមួយ​កីឡាករ រឿង សា​រិ​ទ្ធ មក​ពី​ក្លិប​មកុដ​រាជសីហ៍​។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ថ្លែងប្រាប់​ថា ក្នុង​ចំណោម​កីឡាករ​កម្ពុជា​ទាំង​៦​រូប​ដែល​មានឈ្មោះ​ឡើង​ប្រកួត​មិត្តភាព​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​នោះ ឆូ​ន បួន គឺជា​កីឡាករ​ជើង​ខ្លាំង​ទើប​ឡើង​កូដ​ម្នាក់​ដែល​លោក​រំពឹង​ខ្ពស់​សម្រាប់​ការ​ប៉ះ​គ្នា​ក្នុង​នាម​គូ​ឯក ដោយសារ​តែ​គេ​ទើប​ផ្ដួល​កីឡាករ​ជើង​ខ្លាំង​កម្ពុ​ជាមួយ​ចំនួន និង​មាន​បំណង​ចង់ឱ្យ​កីឡាករ​រូប​នេះ កាន់តែ​មាន​អ្នក​ចាប់អារម្មណ៍​ពី​សមត្ថភាព​ឈាន​ឡើង​ដែល​លោក​សម្គាល់​ឃើញ​កន្លង​មក​នោះ​ផង ។

បើ​ទោះជា​គេ​ត្រូវ​ប្រឈម​នឹង​កីឡាករ​ម្ខាង​ទៀត គឺ​សេន កុសល ដែល​ល្អ តែ​ម្នាក់​ៗ​នៅ​តែ​មាន​ទំនុកចិត្ត​ចំពោះ​សមត្ថភាព​របស់​កីឡាករ​ឆូ​ន បួន ច្រើន​ជាង ។ លោក​ថា កីឡាករ​ទាំង​ពីរ ពិតជា​ចង់​ឈ្នះ​ដាច់ខាត ខណៈ​ដែល​អ្នក​ណា​ឈ្នះ​ក្រៅពី​បាន​មុខមាត់ និង​ទឹកប្រាក់​តម្លៃ​ខ្លួន​ក្នុង​នាម​ជា​អ្នក​ឈ្នះ​ខ្ពស់​ជាង​ហើយ​ក៏​បាន​ទទួល​ទំនុកចិត្ត​ពី​អ្នកគាំទ្រ​ជាង​មុន​បន្ថែម ។

ប៉ុន្តែ​បើ​ការ​ប្រកួត​នេះ​បែរជា​ចាញ់​ព្រោះតែ​ប្រកួត​មិន​បាន​ល្អ​វិញ មិន​ខុស​ពី​ត្រូវ​បាក់មុខ និង​រង​ការ​រិះគន់​ពី​អ្នកគាំទ្រ​នោះ​ទេ ។ លោក​ជឿជាក់​ថា កីឡាករ​កម្ពុជា​គូ​នេះ នឹង​បញ្ចេញ​សមត្ថ​ភាពល្អ​ដូច​ជា​ពូកែ​គេច និង​ពូកែ​វាយ​សន្ធាប់​ដែល​គេ​ធ្លាប់​បញ្ចេញ​ឡើង​នា​ពេល​កន្លង​មក ហើយ​ពិតជា​បើក​ការ​ប្រកួត​មិន​លាក់​ដៃ ដើម្បី​ជៀស​ផុត​ពី​ការ​រិះគន់​ណាមួយ ។ អ៊ីចឹង​ហើយ​ទើប​លោក​យល់​ថា ជំនួប​រវាង​ជើង​ខ្លាំង​ជាមួយនឹង​កីឡាករ​កំពុង​ឡើង​សន្ទុះ​នេះ នឹង​ក្លាយជា​ដៃគូ​មិនធម្មតា​សម្រាប់​ការ​ប្រកួត​ទាំងមូល ដោយសារ​តែ​ភាគី​ខាង​ណា​ក៏​មិន​ចង់​បាក់មុខ​។

ក្នុង​ចំណោម​គូ​ពិសេស​២​គូ គូ​ពិសេស​កីឡាករ សៅ វ​ណ្ណា ក៏​ត្រូវ​គណៈកម្មការ​រំពឹង​ថា​នឹង​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ជក់ចិត្ត​ផង​ដែរ បន្ទាប់​ពី​ផ្គូផ្គង​ឱ្យ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ ថៃ រ៉េ​ត ដែល​ជា​ជើង​ខ្លាំង​ម្នាក់ ។ លោក​ថា ការ​ប្រកួត​របស់​ពួក​គេ នៅ​មិន​ទាន់​ដឹង​ថា​អ្នក​ណា​ល្អ​ជាង​អ្នក​ណា​នោះ​ទេ ក្នុង​ពេល​ដែល​កីឡាករ​ម្ខាង​ៗ​នៅ​មិន​ទាន់​មាន​ក្រេ​ឌី​ត​ដូច​គ្នា តែ​ខ្លាំង ដោយ​គ្រាន់តែ​ពិបាក​ទុកចិត្ត​ពី​ភាព​ខ្លាំង​១០០​ភាគរយ ដោយសារ​កីឡាករម្ខាង​ទៀត​ក៏​មិនធម្មតា ។

លោក​យល់​ថា កីឡាករសៅ វ​ណ្ណា ជា​ដៃគូ​ខ្លាំង​ម្នាក់ តែ​គេ​ក៏​មិន​ទាន់​ប្រាកដ​ដូច​គ្នា​ថា​នឹង​ទទួល​បាន​ជ័យជម្នះ​សម្រាប់​ការ​ប្រកួត​នោះ​ដែរ ដោយ​មាន​តែ​ការចាំ​អ៊ុត​មើល​ប៉ុណ្ណោះ ។ មួយគូ​ទៀត ក៏​មិន​ទាន់​មាន​អ្នក​ទុកចិត្ត​ថា អ្នក​ណា​នឹង​ឈ្នះ​នៅឡើយ​ដែរ​ដោយ​អ្នកគាំទ្រ​កំពុង​តែ​រង់ចាំ​មើល​ការ​ប្រកួតជាក់ស្ដែង​ដូច​គ្នា ៕ (​កែសម្រួល​ដោយ ៖​បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ