​បារម្ភ​​រលក​​ទី​២នៃ​កូវីដ​១៩ ចុះ​​ចែក​ម៉ាស់​ ​និងហាម​មិន​ឱ្យ​ប្រមូលផ្ដុំ​​គ្នា​ច្រើន​


​ខេត្តកំពត ៖ ​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ​នី​មួយ​ៗ​នៅ​ក្នុង​ឃុំ​ភ្នំ​កុង ​ស្រុក​អង្គរ​ជ័យ​ បាន​ទទួល​ម៉ាស់​ និង​សាប៊ូ​លាងដៃ​ ដើម្បីការពារឆ្លង​​ជំងឺ​​កូវីដ​១៩ ​ដោយ​​​ក្រុមហ៊ុន​ជីប​ម៉ុង​ អិ​ុ​ន​សុ​ី​សុ​ី​មេន ​បាន​ចុះ​​ចែក​ជូន​ប្រជាពលរដ្ឋ​​កាលពី​រសៀល​ថ្ងៃ​ទី​១៧ ​ខែមិថុនា​ ឆ្នាំ​២០២០ នៅ​លើ​វត្ត​ភ្នំ​ត្រែ​ល ​ឃុំ​ភ្នំ​កុង​ ស្រុក​អង្គរ​ជ័យ ​ខេត្តកំពត​។​

ក្នុង​ការ​ចែក​ម៉ា​ស់ និង​សាប៊ូ​លា​ងសម្អាត​ដៃ​ការពារ​ឆ្លង​មេរោគ​​កូវីដ​១៩​ខាងលើ​​នេះដែរ ​ក៏​មាន​លោក​ដាំ​មុនី​ សុ​ដា​ អភិបាលរង​ស្រុក​អង្គរ​ជ័យ​ បាន​ចូលរួម​ផង​ដែរ​។​

លោក​ប៉ុន ​សុភា​ ជា​​អ្នក​សម្របសម្រួល​ក្រុមហ៊ុន​ជីប​ម៉ុង​អិ​ុ​ន​សុ​ី​សុ​ី​មេន ​បាន​​​ឱ្យ​ដឹង​ថា ការចុះចែក​ម៉ាស់ និង​សាប៊ូលាងដៃ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ភ្នំ​កុង​​នា​ថ្ងៃនេះ​ គឺ​​ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​​ជំងឺ​​កូវីដ​១៩ ​ជា​​​ជំងឺ​កាច​សាហាវ​​កំពុង​រី​ក​រាលដាល​នៅ​លើ​ពិភពលោក ​ហើយ​ជំងឺ​ប្រភេទ​នេះ​​ឆ្លង​ឆាប់​រហ័ស​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​​ទៀត​ រហូតមកដល់​ពេល​នេះ​នៅ​លើ​ពិភពលោក​មិន​ទាន់​មាន​ថ្នាំ​​ព្យាបាល​​នៅឡើយ​ទេ​។​

លោក​ប៉ុន ​សុភា ​បាន​បន្ត​ទៀត​ថា ​នៅ​ប្រទេស​កម្ពុជា​ក៏​មាន​​អ្នកផ្ទុក​​ជំងឺ​​កូវីដ​១៩​​នេះ​ដែរ ​ប៉ុន្តែ​មិន​មាន​អ្នក​​បាត់បង់ជីវិត​នោះ​ទេ ​ព្រោះ​អ្នក​កើត​ជំងឺប្រភេទ​​នេះ​ត្រូវ​​បាន​ព្យាបាល​ជាសះស្បើយ​អស់​ទៅ​ហើយ​។ ​លោក​បាន​​បន្ត​ថា ទោះបី​ជានៅប្រទេស​កម្ពុជា​​មិន​មាន​អ្នក​​បាត់បង់ជីវិត​ដោយសារ​ជំងឺ​ប្រភេទនេះ​​ក៏ដោយ ​ប៉ុន្តែ​​ប្រជា​ពលរដ្ឋ​គ្រប់​រូប​ត្រូវ​មានការ​ប្រុង​ប្រ​យ​ត្ន័​ខ្ពស់​ ដោយ​ធ្វើ​​អនាម័យ​​ជា​ប្រចាំ និងមិនត្រូវប្រមូលផ្តុំគ្នាច្រើន​នោះទេ ព្រោះ​​ខ្លាច​មាន​រលក​ទី​២នៃ​​ជំងឺ​​កូវីដ​១៩នេះ​កើតឡើង​ម្ដងទៀត​។​

លោក​ប៉ុ​ន សុភា​ អ្នកសម្របសម្រួល​ក្រុមហ៊ុន​ជីប​ម៉ុង​ ​បាន​ឱ្យ​ដឹង​​បន្តទៀត​ថា ការ​ចែក​សម្ភារ​ជូន​ប្រជាពលរដ្ឋ​​នា​ថ្ងៃនេះ​ គឺ​​ម្នាក់​ៗទទួល​បាន​ម៉ាស់​ចំនួន​៥ ​និង​សាប៊ូ​លាងដៃ​១​ដប​ ព្រមទាំង​ចែក​​ខិត​្ត​ប​ណ្ណ័​ផ្សព្វផ្សាយ​ផង​ដែរ​។​

នៅ​រសៀល​ថ្ងៃ​​ដដែល​​នោះ​ដែរ ​ក្រុមហ៊ុន​ជីប​ម៉ុង​បន្ត​ចែក​ម៉ាស់​និង​សាប៊ូ​លាងដៃ​ ព្រមទាំង​ខិត្ត​ប័ណ្ណ​ផ្សព្វផ្សាយ​​ដល់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រៃ​ផ្ដៅ​ ឃុំ​ភ្នំ​កុង​ ស្រុក​អង្គរ​ជ័យ ​រួច​​បន្ត​ចែក​ជូ​ន​ដល់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ផ្សេង​ទៀត​ក្នុងស្រុក​អង្គ​ជ័យ ​ខេត្ត​កំ​ពត​​ផងដែរ ៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ