ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងប្រាក់រៀលមានកម្លាំងយ៉ាងណាធៀបនឹងប្រាក់ប្រទេសសំខាន់ៗទាំងនេះ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃនេះ សូមមកដឹងពីហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់នៃបណ្តាប្រទេសមួយចំនួនដែលប្រជាពលរដ្ឋខ្មែរនិយមចាយវាយញឹកញាប់ជាង គេ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៩ខែមិថុនា ឆ្នាំ…

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃនេះ សូមមកដឹងពីហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់នៃបណ្តាប្រទេសមួយចំនួនដែលប្រជាពលរដ្ឋខ្មែរនិយមចាយវាយញឹកញាប់ជាង គេ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៩ខែមិថុនា ឆ្នាំ ២០២០នេះឱ្យដឹងថា ១ដុល្លារអា មេរិក ស្មើនឹង ៤០៦២ រៀល និង ១អឺរ៉ូ ទិញចូល ៤៥៥០ រៀល លក់ចេញ ៤៥៩៥ រៀល ហើយ ១ដុល្លារអូស្ត្រាលី ទិញចូល ២៧៨២ រៀល លក់ចេញ ២៨១០ រៀល ។

ទន្ទឹមនេះដែរសម្រាប់ប្រាក់យន់ចិនធៀបនឹងប្រាក់រៀលខ្មែរ គឺ ១យន់ចិន ទិញចូល ៥៧៣ រៀល លក់ចេញ ៥៧៩ រៀល ខណៈដែល ១០០យ៉េនជប៉ុន ទិញចូល ៣៧៩៩ រៀល លក់ចេញ ៣៨៣៧ រៀល និង ១០០វុនកូរ៉េ ទិញចូល ៣៣៥ រៀល លក់ចេញ ៣៣៨ រៀល ។

ជាមួយគ្នានេះដែរចំពោះប្រាក់ដុល្លារសាំងហ្គាពួរធៀបនឹងប្រាក់រៀលខ្មែរថ្ងៃនេះ គឺ ១ដុល្លារ សាំងហ្គាពួរ ទិញចូល ២៩១៣ រៀល លក់ចេញ ២៩៤២ រៀល និង ១បាតថៃ ទិញចូល ១៣១ រៀល លក់ចេញ ១៣២ រៀល ហើយដោយឡែក ១០០០ដុងវៀតណាម ទិញចូល ១៧៥ រៀល លក់ចេញ ១៧៧ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ