ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ ឬ​ត្រូវ ! បទ​ពាក្យ ប្រាំពីរ ( សូត្រ​បែប​ប្រជាប្រិយ )

13 ឆ្នាំ មុន

១-​ ​កុំ​កា.ប់​បំពង់​រង់ចាំ​ទឹកភ្លៀង​ ​ពាក្យ​នេះ​ប្រៀន​រៀង​ខ្មែរ​គ្រប់​គ្នា
​មិន​ថា​អ្នកក្រុង​ស្រែ​ចំការ​ ​ ​បានឮ​កាលណា​យល់​អត្ដ​ន័យ

​២-​ ​ផ្ទុយ​អី​តែ​ខ្ញុំ​យល់​ខុស​គេ​ ​ ​ទទឹង​ទទេ​មិនដឹង​អី
​ ​ខ្ញុំ​យល់​ថា​ខុស​មិន​គួរ​ស្ដី​ ​ ​ស្ថានភាព​សព្វថ្ងៃ​រឹត​ត្រូវការ ។

១-​    ​កុំ​កាប់​បំពង់​រង់ចាំ​ទឹកភ្លៀង​    ​ពាក្យ​នេះ​ប្រៀន​រៀង​ខ្មែរ​គ្រប់​គ្នា
    ​មិន​ថា​អ្នកក្រុង​ស្រែ​ចំការ​    ​    ​បានឮ​កាលណា​យល់​អត្ដ​ន័យ

២-​    ​ផ្ទុយ​អី​តែ​ខ្ញុំ​យល់​ខុស​គេ​    ​    ​ទទឹង​ទទេ​មិនដឹង​អី
    ​    ​ខ្ញុំ​យល់​ថា​ខុស​មិន​គួរ​ស្ដី​    ​    ​ស្ថានភាព​សព្វថ្ងៃ​រឹត​ត្រូវការ ។

៣-​    ​បើ​មាន​បំពង់​នៅ​ជាប់ដៃ​    ​    ​កាប់​ទុក​លក​លៃ​ពី​យូរយា
    ​    ​ទោះ​ភ្លៀង​តូច​ធំ​មិន​អាសា​    ​    ​ត្រង​ទុក​ត្រៀបត្រា​ប្រើ​ការ​បាន ។

៤-​    ​បើ​ចាំ​ដល់​ភ្លៀង​ទើប​រក​បំពង់​    ​វេលា​ក៏​បង់​ទឹក​ក៏​ខាន
    ​    ​ភ្លៀង​រាំង​ផុត​បាត់​ទើប​យើង​មាន​    ​រក​បំពង់​បាន​តែ​ខក​ការ ។

៥-​    ​ត្រូវ​កាប់​បំពង់​ទោះ​គ្មាន​ភ្លៀង​    ​ត្រៀម​តាម​ជើង​រៀង​រាល់​គេ​ហា
    ​    ​ភ្លៀង​ភ្លា​ប់​ត្រង​ភ្លា​ច់​ស្រេច​គង្គា​    ​ច្រក​ទុក​ត្រៀបត្រា​គ្រាន់​ប្រើប្រាស់ ។

៦-​    ​ត្រូវ​ឬ​កុំ​កាប់​រឿង​បំពង់​    ​    ​សូម​ជូន​ជា​ប្លង់​ប្រៀបធៀប​ខ្លះ
    ​    ​ត្រូវ​ឬ​មិន​ត្រូវ​គិត​អោយ​ច្បាស់​    ​ញ៉ែ​ក​អោយ​ស្រឡះ​ចេញ​ប្រយោជន៍ ។
    ​    ​    ​    ​    ​   

                              ១៧ សីហា ២០១០ ភ្នំពេញ 1:55 ​រសៀល
                              ឃុ​ត ណា​រិ​ន​កាន់​បូ