ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ដើរ​លក់ថ្នាំ​ស្រែង កូនសោ​សំរាប់​ចូល​ស្រុក​វិញ​​រក​មិនឃើញ ខណៈ​មានទោស​ទាំង​មុន​ទាំង​ក្រោយ​១២​ឆ្នាំ

13 ឆ្នាំ មុន

មេ​បក្ស​ប្រឆាំង​លោក​ សម រង្ស៊ី ដែល​កើត​ស្រែង​រមាស់​បែក​ខ្ទុះ​ពេញ​ខ្លួន​បាន​និង​កំពុង​ដើរ​អេះ​រមាស់​នៅ​ឯ ​ក្រៅ​ប្រទេស ​អេះ​រហូត​ដាច់​សាច់​ រលេះ​រលួយ ធុំ​ក្លិន​ស្អុយ​គគ្រក់​ ។ ប៉ុន្តែ​អ្វី​ដែល​មហា​ជន​ភ័យ​ព្រួយ​ខ្លាំង​នោះ ​គឺ​គេ​ខ្លាច​ឆ្លង​រោគ​ដល់​ក្រុម​គ្រួសារ​របស់​ពួក​គេ​បណ្តាល​មក​ពី​ពិរុទ្ធ ​ជន ​(សម​ រង្ស៊ី) ម្នាក់​នេះ​ដើរ​កាត់​មុខ​ផ្ទះ​គេ​ ហើយ​គេ​បាន​ឮ​ជន​នេះ​ស្រែក​ពពាយ​នាយ​លក់​ថ្នាំ​ស្រែង​បណ្តើរ​ និង​ស្រែក​ថ្ងូរ​រក​គ្រូ​បរទេស​នានា​ដើម្បី​ឱ្យ​ជួយ​ព្យា​បាល​ខ្លួន​ឯង

មេ​បក្ស​ប្រឆាំង​លោក​ សម រង្ស៊ី ដែល​កើត​ស្រែង​រមាស់​បែក​ខ្ទុះ​ពេញ​ខ្លួន​បាន​និង​កំពុង​ដើរ​អេះ​រមាស់​នៅ​ឯ​ក្រៅ​ប្រទេស ​អេះ​រហូត​ដាច់​សាច់​ រលេះ​រលួយ ធុំ​ក្លិន​ស្អុយ​គគ្រក់​ ។ ប៉ុន្តែ​អ្វី​ដែល​មហា​ជន​ភ័យ​ព្រួយ​ខ្លាំង​នោះ ​គឺ​គេ​ខ្លាច​ឆ្លង​រោគ​ដល់​ក្រុម​គ្រួសារ​របស់​ពួក​គេ​បណ្តាល​មក​ពី​ពិរុទ្ធ​ជន ​(សម​ រង្ស៊ី) ម្នាក់​នេះ​ដើរ​កាត់​មុខ​ផ្ទះ​គេ​ ហើយ​គេ​បាន​ឮ​ជន​នេះ​ស្រែក​ពពាយ​នាយ​លក់​ថ្នាំ​ស្រែង​បណ្តើរ​ និង​ស្រែក​ថ្ងូរ​រក​គ្រូ​បរទេស​នានា​ដើម្បី​ឱ្យ​ជួយ​ព្យា​បាល​ខ្លួន​ឯង​បណ្តើរ ។

លោក​ សម​ រង្ស៊ី បន្ទាប់​ពី​បាន​ប្រព្រឹត្ត​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ផ្ទួនៗ ​ដោយ​ទង្វើ​ដក​បំផ្លាញ​តំរុយ​បង្គោល​ព្រំ​ដែន ក្លែង​ឯក​សារ​សា​ធា​រណៈ​ និង​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​មិន​ពិត​ដែល​ត្រូវ​បាន​តុលា​ការ​សំរេច​ផ្តន្ទា​ទោស​ឱ្យ​ជាប់​ពន្ធ​នាគារ​សរុប​១២​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​រាប់​សិប​លាន​រៀល​កាល​ពី​ពេល​ថ្មីៗ​កន្លង​មក​ ជន​នេះ​មិន​ទាន់​បាន​មក​ទទួល​ទោស​តាម​អំណាច​សាល​ក្រុម​របស់​តុលាការ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឡើយ​ទេ ​។ ឥឡូវ​អ្នក​ទោស​ម្នាក់​នេះ​ទំនង​ជា​មាន​បញ្ហា​វិល​ខួរ​ក្បាល​ក្នុង​កំរិត​ធ្ងន់​ធ្ងរ​គួប​ផ្សំ​នឹង​រោគ​ស្រែង​រមាស់​ខ្លាំងហើយ​មើល​ទៅ​បាន​ជា​វង្វេង​ស៊ុង​ និយាយ​ទាំង​គ្មាន​ដឹង​ខុស​ត្រូវ​ ភ្លេច​ថា​ខ្លួន​ឯង​​ជា​អ្នក​ទោស​ឧក្រិដ្ឋ​ បំផ្លាញ​ជាតិ​ខ្មែរ ​ជាន់​ឈ្លី​លើ​ច្បាប់​ធម្ម​នុញ្ញ​ មាក់​ងាយ​ប្រព័ន្ធ​តុលា​ការ​ខ្មែរ​ខ្លួន​ឯង​ ហើយ​បែរ​ជា​ទៅ​ប្រកាស​ប្តឹង​សម្តេច​តេជោ​ ហ៊ុន សែន​ ទៅ​​តុលា​ការ​អន្តរ​ជាតិ​ឱ្យ​​គេ​ចាប់​ខ្លួន​​សម្តេច​តេជោ​ដោយ​ប្រឌិត​រឿង​ថា​ សម្តេច​ជា​មេ​គំនិត​​នៅ​ពី​ក្រោយ​ការ​បំផ្ទុះ​គ្រាប់​បែក​កាល​ពី​ឆ្នាំ​១៩៩៧​ទៅ​វិញ​។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ​ លោក​​សម រង្ស៊ី បាន​ប្រើ​ពាក្យ​សម្តី​ភូត​ កុហក​ បំភ័ន្ត​ សាធារ​ណជន​​ជាតិ និង​អន្តរ​ជាតិ​ថែម​ទៀត​ដោយ​និយាយ​ថា «បើ​ទោះ​បី​សម្តេច​តេជោ​លុត​ជង្គង់​អង្វ​​រ​យ៉ាង​ណា​ក៏​ដោយ​ ក៏​សម​ រង្ស៊ី​ មិន​ព្រម​ដក​ពាក្យ​បណ្តឹង​នោះ​ដែរ​» ។ សំដី​បោក​ប្រាស់​របស់​លោក​សម​ រង្ស៊ី អាច​កុហក​តែ​ខ្លួន​ឯង​ ឬ​ជន​មួយ​ក្រុម​តូច​បាន​ ប៉ុន្តែ​មិន​អាច​ឱ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ដ៏​ច្រើន​លើស​លប់​ជឿ​បាន​ឡើយ ពី​ព្រោះ​មារ​យាទ​ឆ្កែ​ទាល់​​ច្រក​របស់​លោក​សម រង្ស៊ី ត្រូវ​បាន​សម្តេច​តេជោ​មាន​ប្រសាសន៍​បញ្ជាក់​តប​វិញ​យ៉ាង​ដូច្នេះ​ថា​ «នរណា​លត់​ជង្គង់​អង្វរ​អ្នក​ណា អ្នក​ណា​សុំ​ទោស​អ្នក​ណា»​ ។ សម្តេច​តេជោ​បាន​បន្តថា បើ​ឆ្កែ​ខាំ​ជើង​ខ្ញុំៗមិន​ខាំ​ឆ្កែ​វិញ​ទេ តែ​ខ្ញុំ​យក​ជើង​ទាត់​ឆ្កែ​ តែ​ម្តង​ ចាំ​ទៅ​អាវ៉ា បើ​ស្គាល់​ហ៊ុន សែន​ មិន​ច្បាស់​ត្រូវ​រៀន​ស្គាល់​ឱ្យ​ហើយ​ទៅ»​ ។ បន្ថែម​ពី​លើ​នេះ​ទៀត​សម្តេច​ បាន​សង្កត់​ធ្ងន់​ថា​ កាល​ពី​ឆ្នាំ​​២០០៥​ សម រង្ស៊ី បាន​សរសេរ​លិខិត​សុំ​ទោស​​មក​សម្តេច​រួច​ហើយ​ ដោយ​និយាយ​ថា​ ខ្លួន​មាន​ការ​សោក​ស្តាយ​ចំពោះ​ការ​ចោទ​ប្រកាន់​មក​លើ​សម្តេច​រួម​ជាមួយ​ការ​ចោទ​ប្រកាន់​ទាំង​អស់​នា​ពេល​កន្លង​មក​។ល។ និង​។ល។ គឺ​ជា​រឿង​មិន​ពិត​ខ្លួន ​(សម រង្ស៊ី) និយាយ​កុហក​ទាំង​អស់​ ។

សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​បន្តថា កូន​សោ​សំរាប់​ចូល​​ស្រុក​វិញ​គឺ​នៅ​ហ៊ុន សែន ហើយ​គ្មាន​តុលាការ​ណា​ហ៊ាន​ធ្វើ​អ្វី​ ហ៊ុន សែន នោះ​ទេ សូម្បី​តែ​តុលាការ​អាមេរិក​ ។ សម្តេច​តេជោ​មាន​ប្រសាសន៍​ដូច្នេះ ពីព្រោះ​តែ​សម្តេច​គឺ​ជា​នាយក​រដ្ឋ​មន្ត្រី​ដឹក​នាំ​រាជ​រដ្ឋា​ភិ​បាល​ និង​ជា​ដើម​បណ្តឹង​ ដែល​បាន​គោរព​ច្បាប់​ និង​លទ្ធិ​ប្រជា​ធិប​តេយ្យ​យ៉ាង​ត្រឹម​ត្រូវ ​។ ការ​បញ្ជាក់​​ពី​ភាព​រឹង​មាំ​ខាង​ផ្លូវ​ច្បាប់​របស់​សម្តេច​តេជោ​គឺ​មាន​តំលៃ​ស្មើ​នឹង​កា​រ​វាយ​បំបាក់​ទៅ​លើ​ភាព​ឆោត​ល្ងង់​ផ្លូវ​នយោ​បាយ​របស់​បុគ្គល​សម រង្ស៊ី​ ដែល​ខ្លួន​មាន​តែគំនុំ​ និង​ការ​សង​សឹក​មក​ប្រកាស​ធ្វើ​សង្គ្រាម​ជាមួយ​សម្តេច​គឺ​មិន​អាច​ឈ្នះ​សម្តេច​ដែល​ប្រកប​ដោយ​ភាព​ឈ្លាស​វៃ​ និង​ភាព​ចាស់​ទុំ​ខាង​នយោបាយ​នៅ កម្ពុជា​បាន​ឡើយ​។ ផ្ទុយ​ទៅ​វិញ​សម្តេច​តេជោ​បាន​ទទួល​ជ័យ​ជំនះ​ជា​បន្ត​បន្ទាប់​ទាំង​ការ​ដឹក​នាំ​​ប្រទេស​ឱ្យ​មាន​ភាព​រីក​ចំរើន ការ​ផ្សះ​ផ្សា​បង្រួប​បង្រួម​ជាតិ​ ឯក​ភាព​ទឹក​ដី​ ការ​ពង្រឹង​នីតិ​រដ្ឋ​នៅ​កម្ពុជា​​ រួម​ទាំង​ការ​ធានា​បាន​នូវ​ស្ថិរ​ភាព​នយោ​បាយ​ និង​សន្តិ​សុខ​សង្គម​ ។ តាម​រយៈ​នយោ​បាយ​ឈ្ន=ឈ្នះ ​គឺ​សម្តេច​តេជោ​សំរេច​បាន​នូវ​ជោគ​ជ័យ​ដ៏​ធំ​ធេង​ជូន​ជាតិ​មាតុ​ភូមិ​ក៏​ដូច​ជា​យុទ្ធ​សាស្ត្រ​ដឹក​នាំ​ក្នុង​រាជរដ្ឋា​ភិ​បាល​​ទាំង​មូល ​។

ជាក់​ស្តែង​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ទំលាយ​នូវ​ភាព​ឈ្លាស​វៃ​មួយ​ គឺ​សម្តេច​ធ្លាប់​បាន​អនុញ្ញាត​ឱ្យ​លោក​ សម រង្ស៊ី វិល​ចូល​ស្រុក​បន្ទាប់​ពី​ស្នើ​សុំ​ព្រះ​មហាក្សត្រ​ឱ្យ​ជួយ​លើក​លែង​ទោស​ក្នុង​ឆ្នាំ​២០០៥​ គឺ​ដើម្បី​ឱ្យ​លោក​សម រង្ស៊ី​ មក​ជួយ​កែ​រដ្ឋ​ធម្ម​នុញ្ញ​ពី​សំលេង​២​ភាគ​៣​មក​៥០​បូក​១​ក្នុង​ការ​បង្កើត​រាជ​រដ្ឋា​ភិ​បាល​តែ​ប៉ុណ្ណោះ ។ សមេ្តច​បាន​បញ្ជាក់​ថា​ «អ្នក​ដែល​លើក​អំណាច​ជូន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ដោយ​ដៃ​ទាំង​ពីរ​គឺ​គណ​បក្ស​ប្រឆាំង​ ដូច្នេះ​បើ​គណ​បក្ស​នយោ​បាយ​ផ្សេង​ចង់​ជេរ​ៗគណ​បក្ស​ប្រឆាំង​ទៅ» ។

ដូច្នេះ​គ្រាន់​តែ​ឯក​សារ​មួយ​ច្បាប់​ដែល​ជា​លិ​ខិត​សុំ​ទោស​ផ្លូវ​ការ​របស់​លោក​ សម​ រង្ស៊ី ផ្ញើ​មក​ជូន​សម្តេច​ក៏​សម្តេច​តេជោ​មានភាព​រឹង​មាំ​ខាង​ផ្លូវ​ច្បាប់​រួច​ទៅ​ហើយ​ រួម​ជាមួយ​នឹង​ការ​ពិត​សម្តេច​មិន​ជាប់​ពាក់​ព័ន្ធ​ក្នុង​រឿង​បំផ្ទុះ​គ្រាប់​បែក​នោះ​ទៀត​ សម្តេច​​ហ៊ុន សែន មាន​សិទ្ធិ​គ្រប់​គ្រាន់​ដើម្បី​ប្តឹង​លោក​សម រង្ស៊ី ពី​បទ​ល្មើស​ផ្សេងៗ​ទៀត​បាន ​។ ផ្ទុយ​ទៅ​វិញ លោក​សម រង្ស៊ី​ ប្រៀប​បាន​នឹង​មនុស្ស​ទាល់​ច្រក​មិន​អាច​ឈរ​ឈ្មោះ​បោះ​ឆ្នោត​បាន​នា​ពេល​ខាង​មុខ​ខំ​ប្រឹង​ស្វះ​ស្វែង​រក​ផ្លូវ​ចូល​ស្រុក​វិញ​ដើម្បី​បន្ត​ជីវិត​នយោ​បាយ តែ​ពុំ​បាន​សំរេច​ក៏​ជ្រើស​រើស​យក​​វិធី​ដើរ​ភូត​ភរ​អន្តរ​ជាតិ​ឱ្យ​ជួយ​ខ្លួ​ន​ ប៉ុន្តែ​អន្តរ​ជាតិ​ពុំ​មាន​​ឥទ្ធិ​ពល​អ្វី​មក​ជ្រៀត​ជ្រែក​សេចក្តី​សំរេច​ជា​ឆន្ទា​នុសិទ្ធ​របស់​តុលា​ការ​ប្រទេស​មួយ​ដែល​មាន​អធិប​តេយ្យ​ត្រឹម​ត្រូវ​នោះ​បាន​ឡើយ​។ នៅ​លើ​ពិភព​លោក​នេះ​គ្រប់​បញ្ហា​​ទាំង​អស់​ដែល​បាន​កើត​ឡើង​គឺ​ការ​ពិត​ស្ថិត​នៅ​លើ​ការ​ជាក់​ស្តែង​ ដូច្នេះ​ក្បួន​ភរ​របស់​លោក​ សម​ រង្ស៊ី អស់​លក្ខណ៍​ហើយ គឺ​មិន​ខុស​អ្វី​ពី​មេ​បក្ស​កើត​ស្រែង​ដើរ​លក់​ថ្នាំ​ស្រែង​នោះ​ទេ ៕   

ដោយ ៖ ពូន​ សំរេច