កូន​រៀន​តាម​អន​ឡាញ គួរតែ​ឲ្យ​ញ៉ាំ​ផ្លែ​ឈើ​ទាំងនេះទើប​ជំនួយ​ដល់​ភ្នែក​កូន


ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ផ្លែ​ឈើ​ដែល​អាច​ជំនួយ​ដល់​ភ្នែក​របស់​កូន ធ្វើ​ឲ្យ​ភ្នែក​កូន​មិនឆាប់​ម្ញូ​ប​ឡើយ​ ។ តើ​មាន​អ្វី​ខ្លះទៅ ?

អ្នក​ម្តាយ​គួរតែ​ឲ្យ​កូន​ញ៉ាំ​ផ្លែ​ប៉ោម ព្រោះ​ក្នុង​ផ្លែ​ឈើ​មួយ​នេះ​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​ខ្ពស់​ណាស់ ថែម​ទាំង​មាន​ផ្ទុក​វីតាមីន​ជា​ច្រើន ដោយ​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​រាង​កាយ​កូន​រឹង​មាំ​ខ្លាំង ហើយ​អាច​ការពារ​ភ្នែក​របស់​កូន​បាន​ទៀត​ផង​។

ផ្លែ​ចេក ក៏​ជា​ផ្លែ​ឈើ​ដែល​អ្នក​ម្តាយ​គួរតែ​យក​ឲ្យ​កូន​ញ៉ាំ​ដែរ ព្រោះ​ក្នុង​នោះ​ក៏​សម្បូរ​ទៅ​ដោយសារ​ធាតុ​ដែល​អាច​ជួយ​ដល់​សុខភាព​កូន ព្រមទាំង​ភ្នែក​កូន​ផង​ដែរ​។ ដូចនេះ អ្នក​គួរតែ​ឲ្យ​កូន​ញ៉ាំ​ផ្លែ​ចេក​នេះ ទើប​ល្អ​ចំពោះ​សុខភាព​របស់​គេ​។

ផ្លែក្រូច ក៏​ជា​ផ្លែ​ឈើ​ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​រាង​កាយ​កូន​រឹង​មាំ ថែម​ទាំង​ជួយ​ឲ្យ​ភ្នែក​កូន​មិនឆាប់​ម្ញូ​ប​។ ចំពោះ​កូន​ដែល​ម្ញូ​ប ផ្លែក្រូច​នេះ អាច​ជួយ​ឲ្យ​ភ្នែក​គេ​មិន​ឡើង​ដឺ​ក្រេ​ខ្ពស់​បាន​ ៕ ប្រភព៖ Health.com.kh

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ