ដល់ក! ​បុរស​វៀតណាម​ម្នាក់​ជួញ​​ដូរ​ជាង​៣១​គីឡូ​ លើ​ទឹកដី​កម្ពុជា


រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​វៀតណាម​ម្នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០២០ ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​ជំនាញ​នៃ​មន្ទី​ប្រឆាំង​គ្រឿង​ញៀន​ចាប់​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់​ព័ន្ធ​ករណី​
ប​ង្ក្រា​ប​ការ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ប្រភេទ​​​កេ​តា​មីន រាវ​ ​ជាង​៣១​គីឡូក្រាម ។

ជនសង្ស័យ​មានឈ្មោះ NGUYEN NGOC QUI ភេទ​ប្រុ​ស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ប្រទេស​វៀត​ណាម កាន់​អត្តសញ្ញាណប័ណ្ណ (​វៀត​ណា​ម​) លេខ 351862299 ។

ទាក់ទិន​នឹង​ការ​បញ្ជូន​ខ្លួន​ជន​ស​ង្ស័​យ​​ម្នាក់​ខាង​លើ​នេះ លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿ​ង​ញៀន​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​២​និ​ង​៥​នាទី​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២០ កម្លាំង​សមត្ថ​កិច្ច​នគរបាល​ជំនាញ​ការិយាល័យ​ទី​១០ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ សារី បុត្រ​សត្យា និង​លោក​វរសេនីយ៍ឯក យឹ​ម សែន​ឧត្តម​នាយករង​មន្ទីរ ក្រោម​ការ​សម្របសម្រួល​ពី​លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​មានការ​ចង្អុល​បង្ហាញ​ពី​នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជាតិ ដោយ​បាន​បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​បទ​ល្មើ​ស​គ្រឿងញៀន​មួយ​ករណី នៅ​ចំណុច​ផ្ទះ​លេខ​៥៧E1 ផ្លូវ​ព្រះ​ស៊ី​សុ​វ​ត្ថិ​ សង្កា​ត់​ចតុមុខ ខណ្ឌ​ដូនពេញ ។

ជា​លទ្ធផល​បាន​ធ្វើការ​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់ និង​ចាប់​យក​សារធាតុ​ញៀន​សរុប​ទម្ងន់​៣១,៧០៥.​០៦ ក្រាម​(​កេ​តា​មីន រាវ​) (Ketamine)​ចំនួន​៣០០០​ដប ស្មើ​នឹង​ទម្ងន់​៣១,៦ ៥០​ក្រាម​.២)​, ថ្នាំ​ញៀន​(​កេ​តា​មីន​(Ketamine)​ទម្ងន់​៤.៤៨​ក្រាម​.៣), ​ថ្នាំ​ញៀន​ប្រភេទ​​ អ៊ិ​ច​ស្តា​ស៊ី​ (MDMA)​ ស្មើ​​នឹង​ទម្ងន់​៣៣.២៨​ក្រាម​.៤), ថ្នាំ​ញៀន​ប្រភេទ​.​មេ​តំ​ហ្វេ​តា​មីន​.(ICE) ស្មើនឹង​​ទម្ងន់​៤.០៩​ក្រាម​.៥), ថ្នាំ​ញៀន​ប្រភេទ​. មេ​តំ ហ្វេ​តា​មីន​(​គ្រាប់​) ទម្ងន់​១៣.២១​ក្រាម និង​ចាប់​យក​សម្ភារៈ​មាន​រថយន្ត​១​គ្រឿង ទូរស័ព្ទ​ដៃ​១​គ្រឿង​ផង​ដែរ ។

ក្រោយ​ឃាត់​ខ្លួន​ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ