ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​អ្នក​ដទៃ​នោះ​ក៏​មាន​សេចក្តី​ទុក្ខ​ពេញ​ពោរ​ទៅ​ហើយ​ដែរ

3 ឆ្នាំ មុន

ក្នុង​លោក​នេះ​គ្មាន​អ្នក​ណា​ដែល​យើង​គួរ​ច្រណែនឈ្នានីស និង​បៀតបៀន​សោះ​ព្រោះ​ក្នុង​អ្នក​ដទៃ​នោះ​មិន​ទាំង​មាន​សេចក្តីសុខ​សម្រាប់​ខ្លួន​គាត់​ផង​ហ្នឹង​សុទ្ធតែ​ទុក្ខ​ដូច​តែ​គ្នា តើ​មាន​សេចក្តីសុខ​ឯណា​សម្រាប់​ប្រគល់​ឲ្យ​យើង​នោះ គឺ​បាន​ត្រឹមតែ​មាន​ពៀរ​វេរា ។ បើ​យើង​គិតតែ​ពី​ច្រណែនឈ្នានីស​គ្នា បៀតបៀន​គ្នា ចង់​យកឈ្នះ​តែ​រៀង​ៗ​ខ្លួន​នោះ សេ​ចក្តី​ពិត​គ្មាន​បាន​ទទួល​អ្វី​ក្រៅ​តែ​អំពី​ពៀរ​វេរា និង​ការ​ឈឺចាប់​ឡើយ…

ក្នុង​លោក​នេះ​គ្មាន​អ្នក​ណា​ដែល​យើង​គួរ​ច្រណែនឈ្នានីស និង​បៀតបៀន​សោះ​ព្រោះ​ក្នុង​អ្នក​ដទៃ​នោះ​មិន​ទាំង​មាន​សេចក្តីសុខ​សម្រាប់​ខ្លួន​គាត់​ផង​ហ្នឹង​សុទ្ធតែ​ទុក្ខ​ដូច​តែ​គ្នា តើ​មាន​សេចក្តីសុខ​ឯណា​សម្រាប់​ប្រគល់​ឲ្យ​យើង​នោះ គឺ​បាន​ត្រឹមតែ​មាន​ពៀរ​វេរា ។

បើ​យើង​គិតតែ​ពី​ច្រណែនឈ្នានីស​គ្នា បៀតបៀន​គ្នា ចង់​យកឈ្នះ​តែ​រៀង​ៗ​ខ្លួន​នោះ សេ​ចក្តី​ពិត​គ្មាន​បាន​ទទួល​អ្វី​ក្រៅ​តែ​អំពី​ពៀរ​វេរា និង​ការ​ឈឺចាប់​ឡើយ ព្រោះ​យើង​គ្រប់​គ្នា​សុទ្ធតែ​ជា​អ្នក​ជាប់​នៅ​ក្នុង​ទ្រុង​មច្ចុរាជ​ដូច​គ្នា​មិន​គិត​រក​ច្រកចេញ​ដោយ​ការ​ប្រព្រឹត្ត​សុចរិត​ទេ បែរជា​ខំ​សន្សំ​អំពើអាក្រក់​ទុច្ចរិត​បន្ថែម​ទុក្ខ​មក​សង្កត់​ខ្លួន​ទៅ​វិញ វា​ជា​ការ​ល្ងង់ខ្លៅ​ណាស់ សម​ដូច​ពុទ្ធ​សិត​ត្រាស់​នៅ​ក្នុង​គម្ពីរ​ធម្មបទ​ថា អ្នក​ឈ្នះ​តែង​រង​នូវ​ពៀរ ចំណែក​អ្នក​ចាញ់​តែង​ដេក​ជា​ទុក្ខ ឯ​អ្នក​លះបង់​នូវ ការ​ឈ្នះ​និង​ការ​ចាញ់​ចេញ​ហើយ ជា​អ្នក​ស្ងប់រម្ងាប់ ទើប​ដេក​នៅ​ជា​សុខ ។

ប្រភព​ដែល​នាំ​ឱ្យ​ចងពៀរ​នឹង​គ្នា គឺ​ផ្តើម​ចេញពី​ឥស្សា សេចក្តី​ច្រណែន និង​មច្ឆរិយៈ សេ​ចក្តី​កំណាញ់​ហ្នឹងឯង​ជា​មេ​បាប ជាដើម​ហេតុ ។ កាលបើ​បុគ្គល​បាន​សិក្សា​អំពី​ដំណើរ​ជីវិត​យល់​ច្បាស់​ហើយ ក៏​ឃើញ​ថា ក្នុង​លោក​នេះ​មិន​មាន​អ្នក​ណា​ម្នាក់​គួរ​ឲ្យ​យើង​ច្រណែន​នោះ​ឡើយ ព្រោះ​ក្នុង​អ្នក​ដទៃ​នោះ​ក៏​មាន​សេចក្តី​ទុក្ខ​ពេញ​ពោរ​ទៅ​ហើយ​ដែរ និង​ចង់បាន​តែ​សេចក្តីសុខ​ដូច​ជា​យើង​អ៊ីចឹង​ដែរ ។

សូម​មនុស្ស​គ្រប់​រូប​ធ្វើ​ជា​មនុស្ស​មនុស្សា ឬ​ជា​មនុស្ស​ទេ​វោ​ដោយ​មានធម៌​ប្រចាំ​នៅ​ក្នុង​ចិត្ត​សន្តាន​ជា​និច្ច​ផង​ចុះ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ