ឃាត់ខ្លួនជនសង្ស័យ០២នាក់ និងកំណត់បានមុខសញ្ញា០៥នាក់ទៀត
- ពោធិ៍សាត់
ខេត្តពោធិ៍សាត់ ៖ អធិការនគរបាលស្រុកក្រគរ លោកវរៈសេនីយ៍ឯក ឯម រុន បានប្រាប់កោះសន្ដិភាព នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី១៦ ខែមិថុនា…
ខេត្តពោធិ៍សាត់ ៖ អធិការនគរបាលស្រុកក្រគរ លោកវរៈសេនីយ៍ឯក ឯម រុន បានប្រាប់កោះសន្ដិភាព នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី១៦ ខែមិថុនា…
ខេត្តពោធិ៍សាត់ ៖ អធិការនគរបាលស្រុកក្រគរ លោកវរៈសេនីយ៍ឯក ឯម រុន បានប្រាប់កោះសន្ដិភាព នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះថា ករណីឃាតកម្មកាប់សម្លាប់បុរសម្នាក់ ដោយចោទប្រកាន់ថា ចេះអំពើធ្មប់នៅឃុំឈើតុំនោះ ឥឡូវនេះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ បានចំនួន០២នាក់ហើយ និងបានកំណត់មុខសញ្ញាបក្ខពួកចំនួន០៥នាក់ទៀត កំពុងស៊ើបអង្កេតបន្ត។ ជនសង្ស័យឃាត់ខ្លួនបាននៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ បន្ទាប់ពីមមាញឹកក្នុងការបើកការស៊ើបអង្កេត និងស្រាវជ្រាវ។
ទី១-ឈ្មោះ ញាំង ធីម ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ និងទី២-ឈ្មោះ ប៉ាត លី ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ (ជាប្រពន្ធនៃសព) បច្ចុប្បន្នរស់នៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ចំណែកជនរងគ្រោះឈ្មោះ ប្រាក់ ប៊ន អាយុ៤៩ឆ្នាំ (ស្លាប់)។ គួររំលឹកថា កាលពីវេលាម៉ោង៨យប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ប្រទះឃើញសាកសពបុរសម្នាក់នៅចំណុចអំពិលផ្អែម ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលត្រូវក្រុមឃាតកមានគ្នាច្រើននាក់ ព្រួតគ្នាកាប់នឹងពូថៅរហូតដល់ស្លាប់ រួចហើយយកទៅបោះចោលក្នុងឡធ្យូង លុះធុំក្លិនស្អុយទើបបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ។
តាមការស៊ើបអង្គេតចោទថា ជនរងគ្រោះបានត្រូវក្រុមជនដៃដល់ចោទប្រកាន់ថា ចេះអំពើធ្មប់ និងផ្លូវងងឹតផ្សេងៗ។ ទាក់ទិននឹងករណីអំពើឃាតកម្មនេះ លោកអធិការ ឯម រុន បានស៊ើបដឹងថា ជនរងគ្រោះឈ្មោះ ប្រាក់ ប៊ន ដែលត្រូវគេព្រួតគ្នាកាប់សម្លាប់នោះ មានស្រុកំណើតនៅខេត្តកំពង់ឆ្នាំង បានប្រពន្ធនៅឃុំឈើតុំស្រុកក្រគរ ឈ្មោះ ប៉ាត លី (ជនសង្ស័យ)។ ក្នុងការរស់នៅគេសង្កេតឃើញមានការឈ្លោះគ្នាជាញឹកញាប់។
ក្រោយមកឪពុកក្មេករបស់ ប្រាក់ ប៊ន ឈឺដេកកន្ទេល បានប្រហែល០២ខែប៉ុណ្ណោះក៏ស្លាប់បាត់ទៅ។ ក្រុមគ្រួសារខាងប្រពន្ធ និងអ្នកស្រុកអ្នកភូមិមានការសង្ស័យថា ឈ្មោះ ប្រាក់ ប៊ន អាច(ចេះធ្មប់) ដែលធ្វើឲ្យពួកគេមានការភ័យខ្លាច។ លុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៨យប់ក៏ប្រទះឃើញសាកសពស្អុយក្នុងឡធ្យូងតែម្ដង។ សមត្ថកិច្ចស្រាវជ្រាវកំណត់មុខសញ្ញាបាន០៧នាក់រួមទាំងប្រពន្ធជនរងគ្រោះផង ប៉ុន្តែឃាត់បានតែ០២នាក់ទេ ០៥នាក់ទៀតកំពុងស្រាវជ្រាវបន្ត៕ ដោយ ៖ សែម សុគន្ធ
ចែករំលែកព័តមាននេះ