ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំរុញ​ទេសចរណ៍​ក្នុងស្រុក​នឹង​ជួយ​ដល់​សេដ្ឋកិច្ច​កម្ពុជា​ចេញពី​វិបត្តិ​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

កូ​វី​ដ​១៩ បាន​ធ្វើ​អោយ​ការ​ធ្វើ​ដំណើរ​របស់​មនុស្ស​នៅ​លើ​ពិភពលោក​ធ្លាក់​យ៉ាង​គំហុក​និង​បង្ក​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ទូ​ទាំង​ពិភពលោក ដោយ​រួម​ទាំង​កម្ពុជា​ផង​។ វិស័យ​ទេសចរណ៍ គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​កំណើនសេដ្ឋកិច្ច​កម្ពុជា​។ ការ​ធ្លាក់​ចុះ​វិស័យ​ទេសចរណ៍​នេះ និង​វិស័យ​កាត់ដេរ​ដោយសារ​ការ​វាយប្រហារ​នៃ​ជំងឺ​កូ​វី​ដ​១៩ បាន​បញ្ចប់ ការ​រីក​ចម្រើន​ប្រមាណ​៧​ភាគរយ​ក្នុង​រយៈពេល​ពីរ​ទស្សវត្សរ៍​នៅ​ប្រទេស​កម្ពុជា​។ ជើងហោះហើរ​បាន​ធ្លាក់​ចុះ​ខ្លាំង…

កូ​វី​ដ​១៩ បាន​ធ្វើ​អោយ​ការ​ធ្វើ​ដំណើរ​របស់​មនុស្ស​នៅ​លើ​ពិភពលោក​ធ្លាក់​យ៉ាង​គំហុក​និង​បង្ក​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ទូ​ទាំង​ពិភពលោក ដោយ​រួម​ទាំង​កម្ពុជា​ផង​។

វិស័យ​ទេសចរណ៍ គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​កំណើនសេដ្ឋកិច្ច​កម្ពុជា​។ ការ​ធ្លាក់​ចុះ​វិស័យ​ទេសចរណ៍​នេះ និង​វិស័យ​កាត់ដេរ​ដោយសារ​ការ​វាយប្រហារ​នៃ​ជំងឺ​កូ​វី​ដ​១៩ បាន​បញ្ចប់ ការ​រីក​ចម្រើន​ប្រមាណ​៧​ភាគរយ​ក្នុង​រយៈពេល​ពីរ​ទស្សវត្សរ៍​នៅ​ប្រទេស​កម្ពុជា​។

ជើងហោះហើរ​បាន​ធ្លាក់​ចុះ​ខ្លាំង សណ្ឋាគារ ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន​ជា​ច្រើន បាន​បិទទ្វារ​។ ចំណែក​អ្នក​ប្រកបការងារ និង​មុខរបរ ទាក់ទង​នឹង​វិស័យ ទេសចរណ៍ ជា​ច្រើន​ត្រូវ​តស៊ូ​នឹង​វិបត្តិ​ដែល​មិន​ធ្លាប់​មាន​នេះ​ដោយ​អ្នកខ្លះ​ត្រូវ​បាត់បង់​ការងារ និង​អ្នកខ្លះ​ទៀត​មិន​អាច​ប្រកប​របរ​បាន​ដូច​ធម្មតា​។

នៅ​ពេល​ដែល​មិន​ទាន់​មានការ​ទស្សន៍​ទាយ​ដ៏​ពិតប្រាកដ​មួយ​ថា តើ​នៅ​ពេល​ណា​ទើប​មនុស្ស​ហ៊ាន​ធ្វើ​ដំណើរ​ឆ្លង​ប្រទេស និង​ទ្វីប​ដូច​ដើម​វិញ0x017d7 ឬថា តើ​ពេល​ណា​ទើប​កូ​វី​ដ​១៩ អាច​ត្រូវ​បាន​គ្រប់គ្រង​បាន​ទាំងស្រុង​ជាស​កល​នោះ0x017d7 ការ​ជំរុញ​ទេសចរណ៍ ក្នុងស្រុក គឺជា​មធ្យោបាយ​ដ៏​សំខាន់​មួយ ដើម្បី​ជួយ​ដល់​សេដ្ឋកិច្ច​កម្ពុជា​បាន​មួយ​ផ្នែក និង​ដើម្បី​ជួយ​ដល់​ជីវភាព​របស់​ប្រជាជន​កម្ពុជា ដែល​រស់នៅ​ដោយ​ពឹងផ្អែក​លើ​ចំណូល​ពី​វិស័យ​ទេសចរណ៍​។

ដើម្បី​អោយ​វិស័យ​ទេសចរណ៍​ក្នុងស្រុក​រស់​រវើក​ឡើង​វិញ​នោះ កិច្ចការ​ជា​ច្រើន នឹង​ត្រូវ ធ្វើ​ដើម្បី​ទាក់ទាញ​ប្រជាជន​កម្ពុជា​អោយធ្វើ​ដំណើរ​កម្សាន្ត ហើយ​ទន្ទឹម​ពេល​ជាមួយ​គ្នា​នោះ​នឹង​មិន​មាន​ហានិភ័យ​នៃ​ការ​ឆ្លង​កូ​វី​ដ​១៩​ឡើយ​។

ក្រៅ​អំពី​ការ​ធ្វើការ​ឃោសនា​អំពី​តំបន់​ទេសចរណ៍​ដែល​មាន​ភាព​ទាក់ទាញ​នានា​នៅ​តាម​បណ្តា​ខេត្ត​នានា​នោះ វា​ក៏​ចាំបាច់​ផង​ដែរ ដែល​ត្រូវ​ពង្រឹង​សេវាកម្ម​ទេសចរណ៍​អោយ​កាន់តែ​មាន​ប្រសិទ្ធភាព​។ ជា​ពិសេស​នោះ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ត្រូវ​បង្កើន​ការ​យល់​ដឹង និង​អនុវត្ត​គោលការណ៍​នានា ដែល​ចេញ​ដោយ​ក្រសួងសុខាភិបាល ដើម្បី​បង្ការ​ការ​ឆ្លង និង​ចម្លង​ពី​ជំងឺ​កូ​វី​ដ​១៩​។

នៅ​ពេល​ដែល​ប្រជាជន​កម្ពុជា បាន​យល់​ដឹង​អំពី​ភាព​ទាក់ទាញ​នៃ​តំបន់​ទេសចរណ៍​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា មិន​ថា​នៅ​ខេត្តសៀមរាប ខេត្ត​ព្រះ​សីហ​នុ ខេត្ត​កែប ខេត្ត កំពត ខេត្តកោះកុង ឬ​ក៏​ខេត្ត​ផ្សេង​ទៀត វា​នឹង​ជា​ការ​អូស​ទាញ​ទឹកចិត្ត​មួយ ដើម្បី​អោយ ពួក​គេ​ចាប់ផ្តើម​នាំ​គ្នា​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ខេត្ត​ទាំងនោះ​។

ប៉ុន្តែ​ខណៈ​ដែល​មនុស្ស​គ្រប់​គ្នា​បារម្ភ​អំពី​បញ្ហា​ឆ្លង​កូ​វី​ដ​១៩​នោះ វា​ចាំបាច់​នឹង​ត្រូវ​ប​ញ្ជួ​ន សារ​មួយ ដល់​ពួក​គេ​ថា ពួ​គេ​នឹង​មាន​សុវត្ថិភាព​គ្រប់គ្រាន់ ហើយ​មិន​ឆ្លង​កូ​វី​ដ​១៩​នៅ​ពេល​ដែល​ពួក​គេ​ចូល​ទៅ​សម្រាក​នៅ​ក្នុង​សណ្ឋាគារ ឬ​ផ្ទះសំណាក់ ឬ​ក៏​នៅ​ពេល​ដែល ពួក​គេ​ចូល​ទៅ​បរិភោគ​អាហារ​នៅ​តាម​ភោ​ជនី​ដ្ឋា​ន ឬ​កន្លែង​លក់​ម្ហូបអាហារ​ណាមួយ​។

នៅ​ក្នុង​ករណី​នេះ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​កន្លែង​ទេសចរណ៍​នានា ត្រូវ​តែ​យល់​ច្បាស់ និង​អនុវត្ត​អោយ​មាន​ប្រសិទ្ធភាព​គោលការណ៍​ដែល​ចេញ​ដោយ​ក្រសួងសុខាភិបាល ដើម្បី​ទប់ស្កាត់​ការ​ឆ្លង និង​ចម្លង​កូ​វី​ដ​១៩​។

នៅ​ពេល​ដែល​ប្រជាជន​កម្ពុជា​គ្រប់​រូប​មាន​អារម្ភ​ថា នឹង​មាន​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ​ហើយ​នោះ ពួក​គេ​នឹង​មិន​រួញរា​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ កម្សាន្ត​ទៅ​កាន់​តំបន់ ទេសចរណ៍​ប្រកបដោយ​ភាព​ទាក់ទាញ​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើយ​។

ចំណែក​ប្រជាជន​កម្ពុជា​ទាំងអស់​ក៏​ត្រូវ​យល់​ដឹង និង​អនុវត្ត​អោយ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធាន​ការណ៍ ដើម្បី​បង្ការ​ការ​ឆ្លង និង​ចម្លង​មេរោគ​កូ​វី​ដ​១៩ ដូច​ជា​ត្រូវ​រក្សា​គម្លាត​ពីរ​គ្នា​អោយ​បាន​២​ម៉ែត្រ ការ​ពាក់​ម៉ាស ការ​លាង​សម្អាត​ដៃ​អោយ​បាន​ញឹកញាប់​ជាដើម​។

បើសិនជា​ប្រជាជន​កម្ពុជា​ជា​ច្រើន​ចាប់ផ្តើម​ធ្វើ​ដំណើរ​ក​ម្សា​ន​ឡើង​វិញ ទៅ​តាម​បណ្តា ខេត្ត​នានា​នោះ ពួក​គេ​នឹង​បង្កើន​ការ​ចំណាយ​ក្នុងស្រុក ហើយនឹង​ជួយ​ដល់​ជីវភាព ប្រជាជន​នានា ដែល​ធ្វើ​ការងារ និង​ប្រកប​របរ​ទាក់ទង​នឹង​ទេសចរណ៍ ដូច​ជា​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន នៅ​តាម​បណ្តា​ខេត្ត​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ដូច្នេះ វា​នឹង​តម្រូវ​អោយ​ក្រសួងទេសចរណ៍ និង អាជ្ញាធរ​ខេត្ត​នានា​ធ្វើ​ការងារ​យ៉ាង សកម្ម ដើម្បី​ធ្វើ​យ៉ាងណា​អោយ​វិស័យ​ទេសចរណ៍​នៅ​ក្នុងស្រុក​នេះ​មាន​សន្ទុះ​ខ្លាំង​ឡើង​។

អ្វី​ដែល​ជា​សញ្ញា​វិជ្ជមាន​នោះ មួយ​រយៈពេល​កន្លង​មកនេះ គេ​បានឃើញ​ថា មនុស្ស កាន់តែ​ច្រើន​ជាង​មុន​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​មួយ​ចំនួន ពិសេស​គឺ​ខេត្ត​នៅ​ជាប់​សមុទ្រ​។

ដូច្នេះ បើសិនជា​ការ​ធ្វើ​ដំណើរ​កម្សាន្ត​នេះ មាន​សន្ទុះ​ខ្លាំង និង​រាលដាល​ដល់​ខេត្ត​ជា ច្រើ​នោះ វា​នឹង​ជួយ​មួយ​ផ្នែក​ដល់​សេដ្ឋកិច្ច​កម្ពុជា ហើយ​ជួយ​ដល់​ជីវភាព​របស់​អ្នក ដែល​ពឹងផ្អែក​លើ​វិស័យ​ទេសចរណ៍​។

ប៉ុន្តែ​អ្វី​ដែល​ត្រូវ​ចាំ​នោះ គឺ​ដើរ​លេង​មិន​ត្រូវ​នាំទុក្ខ​ឡើយ ពោល​គឺ​គ្រប់​គ្នា​ត្រូវ​តែ​អនុវត្ត​អោយ​បាន​មាន​ប្រសិទ្ធភាព​នូវ​វិធានការ​ប្រឆាំង​កូ​វី​ដ​១៩​ដ៏​សាហាវ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ