ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្តាតភ្លើងឆ្អិនឆ្អៅលេបត្របាក់​អស់​ផ្ទះ​៤​ខ្នង​អត់​ប្រណី

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖​ ផ្ទះ​ឈើ​មាន​ចំនួន​៤​ខ្នងស្មើ​និង​១៣​ដំបូល ដែល​ស្ថិត​នៅ​ក្បែរ​ៗ​គ្នា​ក្នុងភូមិ​កែង ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ត្រូវ​បាន​អគ្គិ​ភ័យ​ឆាបឆេះ​ខ្ទេច​គ្មាន​សល់​តែ​រយៈ​ពេល​ជាង​២​ម៉ោង​តែ​ប៉ុណ្ណោះ ។នគរបាល​មូលដ្ឋាន​ស្រុក​ស​ព្រែក​ប្រសព្វ បាន​កំណត់​មូលហេតុ​ជា​ជំហាន​ដំបូង​ថា មហន្តរាយ​គ្រោះ​អគ្គិភ័យ​ដែល​បាន​កើតឡើង…

ខេត្តក្រចេះ​ ៖​ ផ្ទះ​ឈើ​មាន​ចំនួន​៤​ខ្នងស្មើ​និង​១៣​ដំបូល ដែល​ស្ថិត​នៅ​ក្បែរ​ៗ​គ្នា​ក្នុងភូមិ​កែង ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ត្រូវ​បាន​អគ្គិ​ភ័យ​ឆាបឆេះ​ខ្ទេច​គ្មាន​សល់​តែ​រយៈ​ពេល​ជាង​២​ម៉ោង​តែ​ប៉ុណ្ណោះ ។
នគរបាល​មូលដ្ឋាន​ស្រុក​ស​ព្រែក​ប្រសព្វ បាន​កំណត់​មូលហេតុ​ជា​ជំហាន​ដំបូង​ថា មហន្តរាយ​គ្រោះ​អគ្គិភ័យ​ដែល​បាន​កើតឡើង ​កាលពី​យប់​ថ្ងៃ​ទី​១៦ ​មិថុនា នេះ​ អាច​ផ្តើម​ចេញពីភ្លើងទៀន ដែល​ម្ចាស់ផ្ទះ​បង្កហេតុ​ដំបូង​គេ​ពីរ​នាក់​ប្តី​ប្រ​ព​ន្ធ មាន​វ័យ​ជរា​បាន​ដុត​ទុក​ចោល​​លើ​ផ្ទះ​មិន​ប្រយ័ត្ន​ ។

អធិការ​នគរបាល​ស្រុក​ព្រែក​ប្រសព្វ លោក​វរសេនីយ៍ឯក ចាន់ សុ​ផល្លា បាន​ឲ្យ​ដឹង​ថា គ្រោះ​អគ្គី​ភ័យ​នេះ​មិន​មាន​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិតមនុស្ស​នោះ​ទេ ដោយ​គ្រាន់តែ​មានផ្ទះឈើ​ប្រក​ក្បឿង ​និង​ប្រក់​ដែក​ចំនួន​៤​ខ្នង​ផ្ទះ ស្មើ​និង​១៣​ដំបូល ​ត្រូវ​បាន​ឆាបឆេះ​គ្មាន​សល់​។ លោក​ថា មានទ្រព្យ​សម្បត្តិ​ទំហំ​រាប់​សិប​ម៉ឺន​ដុល្លារ​របស់​ម្ចាស់ផ្ទះ​ទាំង​៤​ផ្ទះ​ខាងលើ ត្រូវខាតបង់​ក្នុង​គ្រោះ​​អគ្គិភ័យ​មួយ​​នេះ​។

នគរបាល​បាន​ប្រើប្រាស់​រថយន្ត​សង្គ្រោះ​អគ្គិភ័យ​របស់​អធិការដ្ឋាន​ចុះ​ជួយ​បាញ់​ពន្លត់​ទប់ស្កាត់​ដោយ​ប្រើ​រយៈពេល​ជាង​៣​ម៉ោង ​ទើប​គ្រប់​គ្រង់​គ្រោះ​អគ្គី​ភ័យ​ដែល​មាន​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​ស​ន្ធោ​ស​ន្ឋៅ​នេះ​បាន​។

សូម​រំលឹក​ថា បើ​តាម​របាយការណ៍​ត្រីមាស​ទី​១​ដើមឆ្នាំ​២០២០​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ​បាន​ឲ្យ​ដឹង​ថា រយៈពេល​៣​ខែ​កន្លង​ទៅ​នេះ អត្រា​គ្រោះ​អគ្គិភ័យ​ដែល កើត​មាននៅ​ទូ​ទាំង​ខេត្តក្រចេះ​មាន​ចំនួន​៧​ករណី ក្នុង​នោះ​បាន​បង្ក​ឲ្យ​មាន​មនុស្ស​យ៉ាង​ហោច​មនុស្ស យ៉ាង​ហោច​៧​នាក់ បាន​រង​របួសធ្ងន់​និង​ស្រាល ក្នុង​នោះ​ក៏​មានផ្ទះ​ឈើ​ជិត​១០​ខ្នង​ផ្ទះ​បានរង​ការ​ឆាបឆេះ​។

អត្ថបទសរសេរ ដោយ