ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លង់​ដី​ផ្ទះ​ដាប​ឈួន​ម្ជុល​ពេជ្រ​ជាប់​ឃុំ​នៅ​ធនា​គារ​

10 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ក្រុម​មន្ត្រី​និង​អ្នកក្រុង​សៀមរាប​នៅ​តែ​មន្ទិល​សង្ស័យ​ជុំវិញ​ព័ត៌មាន​នៃ​ការ​ដកហូត​ទីតាំង​ភូមិ​គ្រឹះ​ដាប​ឈួ​ន​ម្ជុល​ពេជ្រ ពី​ក្រ​ញ៉ាំ​ដៃ​ក្រុមហ៊ុន G&R មក​ទុកជា​សម្បត្តិ​រដ្ឋ​វិញ ខណៈ​គេ​នៅ​តែ​ឃើញ​ទីតាំង​នោះ នៅ​តែ​បន្ត​បិទទ្វារ​និង​មានការ​អះអាង​ថា ប្លង់​សម្គាល់​ទីតាំង​ដី​ដ៏​ធំ​មហិមា​នោះ កំពុង​ត្រូវ​បាន​ម្ចាស់​ក្រុមហ៊ុន​ដាក់បញ្ចាំ​នៅ​ក្នុង​ធនាគារ​នៅ​ទ្បើ​យ ។

ខេត្តសៀមរាប ៖ ក្រុម​មន្ត្រី​និង​អ្នកក្រុង​សៀមរាប​នៅ​តែ​មន្ទិល​សង្ស័យ​ជុំវិញ​ព័ត៌មាន​នៃ​ការ​ដកហូត​ទីតាំង​ភូមិ​គ្រឹះ​ដាប​ឈួ​ន​ម្ជុល​ពេជ្រ ពី​ក្រ​ញ៉ាំ​ដៃ​ក្រុមហ៊ុន G&R មក​ទុកជា​សម្បត្តិ​រដ្ឋ​វិញ ខណៈ​គេ​នៅ​តែ​ឃើញ​ទីតាំង​នោះ នៅ​តែ​បន្ត​បិទទ្វារ​និង​មានការ​អះអាង​ថា ប្លង់​សម្គាល់​ទីតាំង​ដី​ដ៏​ធំ​មហិមា​នោះ កំពុង​ត្រូវ​បាន​ម្ចាស់​ក្រុមហ៊ុន​ដាក់បញ្ចាំ​នៅ​ក្នុង​ធនាគារ​នៅ​ទ្បើ​យ ។

គួរ​បញ្ជាក់​ថា ទីតាំង​ផ្ទះ​ដាប​ឈួ​ន​ម្ជុល​ពេជ្រ​ជា​អតីត​ស្តេចត្រាញ់ ដែល​មាន​ប្រវត្តិ​ក្បត់ជាតិ​កាលពី​សម័យ​សង្គមរាស្ត្រនិយម ស្ថិត​នៅ​តាម​បណ្តោយ​វិ​ថី​ហ្សា​ល​ដឺ​ហ្គោ​ល (​ផ្លូវ​ទៅ​កាន់​អង្គរវត្ត​) ហើយ​ត្រូវ​បាន​ប្រែ​ក្លាយជា​មជ្ឈមណ្ឌល​យុវជន​ខេត្ត ក្រោយ​ពី​ថ្ងៃ​រំដោះ​៧ មក​រា ឆ្នាំ​១៩៧៩ ក្រោម​ការ​គ្រប់គ្រង​របស់​មន្ទីរ​អប់រំ​យុវជន​និង​កី​ទ្បា​ខេត្ត ។ បុ​៉​ន្តែ​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ត្រូវ​បាន​លក់​ទៅ​ឱ្យ​ក្រុមហ៊ុន​ជី​អ៊ែន​អ៊ G&R ជា​ក្រុមហ៊ុន​សាងសង់​បុរី​រដ្ឋបាល​ខេត្តសៀមរាប ក៏​ចម្រូងចម្រាស​មួយ​កាលពី​ពេល​កន្លង​ទៅ ក្រោម​រូបភាព​ដោះ​ដូរ​ទីតាំង​ដូច​អគារ​មន្ទីរ​អង្គភាព​រដ្ឋ​ទាំងអស់ នៅ​ក្នុង​ខេត្ត​នេះ​ដែរ ។ ក៏​ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​២០១៤ ត្រូវ​បាន​ប្រមុខ​រាជរដ្ឋាភិបាល សម្រេច​ដកហូត​ទុកជា​សម្បត្តិ​សាធារណៈ​វិញ បន្ទាប់​ពី​បាន​រក​ឃើញ​របាយការណ៍​បំភាន់​នាយក​រដ្ឋមន្ត្រី​ថា ជា​អគារ​ចាស់​ទ្រុឌទ្រោម​មិន​ដំណើរការ ហើយ​មិន​បាន​ជម្រាប​សម្តេច​តេ​ជោ​ឱ្យ​ច្បាស់​ថា ទីតាំង​នោះ​ជា​ដី​និង​អគារ​ផ្ទះ​ដាប​ឈួ​ន​ម្ជុល​ពេជ្រ​ទ្បើ​យ ។

ទាក់ទិន​ទៅ​នឹង​បញ្ហា​នេះ​ដែរ មន្ត្រីជាន់ខ្ពស់​អាជ្ញាធរ​ខេត្តសៀមរាប​មួយ​រូប ដែល​ប្រាប់​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ថា រហូត​មក​ទល់​ពេល​នេះ ក្រុមហ៊ុន G&R នៅ​មិន​ទាន់​បាន​ប្រគល់​ប័ណ្ណកម្មសិទ្ធិ ទីតាំង​ដី ផ្ទះ​ដាប​ឈួ​ន​ម្ជុល​ពេជ្រ មក​ឱ្យ​អាជ្ញាធរ​ខេត្ត តាម​បទបញ្ជា​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ទ្បើ​យ​ទេ ដោយ​ម្ចាស់​ក្រុមហ៊ុន​បាន​សុំ​ពន្យារពេល ព្រោះ​ប្លង់​ដី​កំពុង​ជាប់​តម្កល់​សម្រាប់​ធានា​ប្រាក់​កម្ចី​នៅ​ធនាគារ ។ ជាមួយ​គ្នា​នេះ​ដែរ អ្នក​ច្បាប់​មួយ​រូប​បាន​បញ្ជាក់​ពី​ផ្លូវច្បាប់​ថា ក្នុង​ករណី​ប្លង់​សម្គាល់​កម្មសិទ្ធិ​ដីធ្លី នៅ​មិន​ទាន់​កាត់​ឬ​ផ្ទេរ​ទៅ​ឱ្យ​ម្ចាស់​ផ្សេង​នៅ​ទ្បើ​យ គឺ​បាន​ន័យ​ថា ម្ចាស់​ដើម​ដែល​មានឈ្មោះ​ក្នុង​ប័ណ្ណ​នៅ​តែ​មាន​សិទ្ធិ​ចាត់ចែង​កាន់កាប់​ដី​ដោយ​ស្របច្បាប់​ដដែល ។

ទាក់ទិន​ទៅ​នឹង​បញ្ហា​នេះ​ដែរ នៅ​រសៀល​ថ្ងៃ​ទី​៧ ធ្នូ ប្រធាន​សមាគម​ម​គ្គុ​ទ្ទេស​ក៏​ទេសចរណ៍​សៀមរាប លោក ខៀវ ធី បាន​លើក​ទ្បើ​ង​ថា លោក​ចង់ឱ្យ​ទីតាំង​ផ្ទះ​ដាប​ឈួ​ន​បាន​វិល​ទៅ​រក​ស្ថានភាព​រស់​រវើក​ដូច​កាលដែល​ក្រុម​យុវជន​ធ្វើ​សកម្មភាព​សង្គម​កាលពីមុន​ពេល​គេ​លក់​នោះ​ទ្បើ​ង​វិញ ។ ចំណែក​មន្ត្រី​ម្នាក់​ទៀត​បាន​សម្តែង​នូវ​ការ​ព្រួយបារម្ភ​ថា ករណី​នេះ​បើ​ចេះ​តែ​មានការ​ពន្យារពេល​នៃ​ការ​ប្រគល់​ប័ណ្ណកម្មសិទ្ធិ​យ៉ាង​ដូច្នេះ នោះ​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​អាច​នឹង​មានការ​ប្រែប្រួល​ក៏​ថា​បាន ព្រោះ​គេ​ដឹង​ថា​ម្ចាស់​ក្រុមហ៊ុន​សង់​បុរី​រដ្ឋបាល​ខេត្ត​ខាងលើ គឺជា​មនុស្ស​មាន​ឥទ្ធិពល ដោយ​មានការ​ទាក់ទង​ជាមួយនឹង​មន្ត្រី​ថ្នាក់​កំពូល​ៗ ។

យ៉ាងនេះ​ក្តី មន្ត្រី​ដដែល​បាន​ដាក់​មន្ទិល​ថា ការ​សុំ​ពន្យារពេល​របស់​ម្ចាស់​ក្រុមហ៊ុន G&R ខាងលើ​អាច​ជា​ល្បិច​មួយ ដើម្បី​មាន​សិទ្ធិ​ទទួលយក​ប្រាក់​ថ្លៃ​ជួល​ទីតាំង​ទំហំ​៤៧​ម៉ែត្រ​គុណ​៤៧​ម៉ែត្រ ទៅ​ឱ្យ​ក្រុមហ៊ុន​មួយ​សង់​អគារ​លក់​វត្ថុ​អនុស្សាវរីយ៍ ដែល​មាន​ទឹកប្រាក់​រាប់​លាន​រៀល ជា​រៀង​រាល់​ខែ ដែល​ខ្លួន​បាន​បន្ត​កិច្ចសន្យា​ពី​ក្រសួង​អប់រំ ដែល​មាន​សុពលភាព​កិច្ចសន្យា​រហូត​ដល់​ឆ្នាំ​២០២៥ ទើប​ចប់ ។ អភិបាលរង​ខេត្ត លោក ប៊ុ​ន ថា​ឫទ្ធិ និង​ជា​អ្នកនាំពាក្យ​បាន​បញ្ជាក់​សា​ជា​ថ្មី​កាលពី​ព្រឹក​ថ្ងៃ​ទី​៣ ធ្នូ ថា គ្មាន​អ្នក​ណា​អាច​កែប្រែ​បទបញ្ជា​សម្តេច​តេ​ជោ​បាន​ទេ ។ រាជរដ្ឋាភិបាល​បាន​សម្រេច​ធ្វើការ​ដកហូត​ទីតាំង​មជ្ឈមណ្ឌល​យុវជន ដែល​ជា​អតីត​ភូមិ​គ្រឹះ​ដាប​ឈួ​ន​ម្ជុល​ពេជ្រ​ពី​ក្រុមហ៊ុន G&R រួច​ហើយ គ្រាន់តែ​មិន​ទាន់​បាន​ផ្ទេរ​ប្លង់​មក​ឱ្យ​ខេត្ត​វិញ​តែ​ប៉ុណ្ណោះ ។

ករណី​នេះ​អាជ្ញាធរ​ខេត្ត​បាន​ទទួល​ការ​យល់ព្រម​ពី​ប្រមុខ​រាជរដ្ឋាភិបាល​រួច​ហើយ ក្នុង​ការ​ចេញ​ប្លង់​ដី​មួយ​កន្លែង​ទំហំ​ជាង​២​ហិ​កតា​នៅ​ក្បែរ​អង្គរ​ភ្យុ​ង​យូ​ក្នុង​បរិវេណ​បុរី​វប្បធម៌​និង​សណ្ឋាគារ ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​អប្សរា ទៅ​ឱ្យ​ក្រុមហ៊ុន​ជា​ថ្នូរ​និង​ការ​ដក​ត្រ​ទ្ប​ប់​មក​វិញ​នូវ​ទីតាំង​ផ្ទះ​ដាប​ឈួ​ន​ខាងលើ ។ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​យើង​នឹង​អាច​ទទួល​បាន​កម្មសិទ្ធិ​គ្រប់គ្រង​ទីតាំង​ដី​នោះ នៅ​ពេល​ឆាប់​ៗ​ខាង​មុខ ក្រោយ​ពី​ទទួល​បាន ស​.​ជ​.​ណ រួច​ពន្ធ​ប្រថាប់ត្រា​ពី​រាជរដ្ឋាភិបាល សម្រាប់​បង្ហាញ​ជំនាញ​សូ​រិ​យោ​ដី ដើម្បី​ឱ្យ​គេ​ផ្ទេរ​ឈ្មោះ​មក​ឱ្យ​យើង​វិញ​» ។ ថ្វីបើ​យ៉ាងនេះ​ក្តី លោក​មិន​បាន​បញ្ជាក់​ឱ្យ​ច្បាស់​ថា ទីតាំង​ភូមិ​គ្រឹះ​អតីត​ស្តេចត្រាញ់​ដាប​ឈួ​ន​នោះ នឹង​ត្រូវ​យក​ទៅ​ធ្វើ​អ្វី​ទេ​ក្រោយ​ពេល​ដកហូត​មក​វិញ គ្រាន់តែ​អះអាង​ថា ទុក​សម្រាប់​បម្រើ​ដល់​កិច្ចការ​សាធារណៈ ដូច​ជា សា​លាម​ត្តេ​យ្យ​ជាដើម ។

គួរ​កត់​សម្គាល់ថា អគារ​បម្រើ​ការ​របស់​អង្គភាព​រដ្ឋ​យ៉ាងតិច​ចំនួន​២៧ ដែល​មាន​ផ្ទៃដី​សរុប​ប្រមាណ​ជាង​១០​ហិ​កតា នៅ​កណ្តាល​បេះដូង​ក្រុង​សៀមរាប ត្រូវ​បាន​គេ​ឃុបឃិត​គ្នា​ធ្វើការ​ផ្លាស់​ប្តូរ​ជា​បន្តបន្ទាប់ ចាប់ពី​អំ​ទ្បុ​ង​ឆ្នាំ​២០១០ ក្នុង​អាណត្តិ​លោក ស៊ូ ភិ​រិ​ន្ទ ជា​អតីត​អភិបាលខេត្ត ដោយ​តម្រូវ​ឱ្យទៅ​កាន់​ទីតាំង​ថ្មី​មួយ​មានឈ្មោះ​ថា «​បុរី​រដ្ឋបាល​ប្រមូលផ្តុំ​» ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជាង​២០​គី​ទ្បូ​ម៉ែត្រ ពី​ទីរួមខេត្ត​ប៉ុន្តែ​ពេល​នេះ​គម្រោង​បុរី​នេះ​ត្រូវ​បាន​បរាជ័យ​ទាំងស្រុង ហើយ​ក៏​លើក​ត្រ​ទ្ប​ប់​មក​ដាក់​ក្នុង​អគារ​បម្រើ​ការ​អប្សរា ដែល​នៅ​ជិត​ក្រុង​សៀមរាប​វិញ ។

គម្រោងការ​ដោះ​ដូរ​មន្ទីរ​អង្គភាព​រដ្ឋ​នេះ ត្រូវ​បាន​អ្នកវិភាគ​មួយ​ចំនួន​ចាត់​ទុក​ថា ជា​យុត្តិសាស្ត្រ​ចាក់​អង្ករ​ដូរ​យក​អង្កាម ឬ​យក​ឆ្នាំង​មាស​ដូរ​យក​ឆ្នាំងដី ដែល​ធ្វើ​ឱ្យ​ខាតបង់​ថវិកាជាតិ​រាប់​សិប​លាន​ដុល្លារ​អា​មេ​រិ​ក តែ​ចំណេញ​យ៉ាង​កប់​ក្តោង​ទៅ​លើ​បុគ្គល​ដែល​មាន​អំណាច និង​មាន​ជំនាញ​គួ​ក​ជេ​ដី ។ យ៉ាងនេះ​ក្តី ក្រុម​អ្នកវិភាគ​សង្គម​បាន​អះអាង​ថា ផែនការ​ដកហូត​ទីតាំង​ភូមិ​គ្រឹះ​លោក​ដាប​ឈួ​ន​ត្រ​ទ្ប​ប់​មក​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋ​វិញ​នោះ មិន​បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ដ៏​មាន​ឥទ្ធិពល​ខាងលើ​ខាតបង់​ទាំងស្រុង​ទេ ពោល​គឺ​អាច​ចំណេញ​ទ្វេ​ដង​ក៏​ថា​បាន ព្រោះ​ការ​ដកហូត​នោះ​មិនមែន​រឹបអូស​ទទេ​ៗ​ឯណា គឺ​មាន​ដី​មួយ​កន្លែង​ដែល​មាន​ទំហំ​ជាង​២​ហិ​កតា មាន​តម្លៃ​អាច​រាប់​លាន​ដុល្លារ​នៅ​ក្នុង​បុរី​វប្បធម៌​សណ្ឋាគារ​ជា​ថ្នូរ​ដែរ​តើ ៕