ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាំ Dexamethasone តម្លៃ​ថោក អាច​សង្គ្រោះ​ជីវិត​អ្នកជំងឺ​កូ​វី​ដ​-១៩ ដែល​ធ្ងន់ធ្ងរ

5 ឆ្នាំ មុន

អង់គ្លេស ៖ ថ្នាំ​ដែល​មាន​តំលៃ​ថោក និង​អាច​ប្រើ​បាន​យ៉ាង​ទូលំទូលាយ ដែល​គេ​ហៅ​ថា dexamethasone អាច​ជួយ​សង្គ្រោះ​ជីវិត​របស់​អ្នកជំងឺ​កូ​វី​ដ​-១៩ដែល​​ធ្ងន់ធ្ងរ នេះបើយោងតាម BBC ចេញផ្សាយនៅថ្ងៃទី១៦ មិថុនានេះ ។

អ្នកជំនាញ​អង់គ្លេស និយាយ​ថា ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​នេះ គឺជា​របក​គំ​ឃើញ ដ៏​សំខាន់​មួយ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង នឹង​វីរុស ដែល​កំពុង​តែ​សម្លាប់​មនុស្ស ។

វា​កាត់​បន្ថយ​ហានិភ័យ នៃ​ការ​ស្លាប់ មួយ​ភាគ​បី សម្រាប់​អ្នកជំងឺ ដែល​ស្ថិត​នៅ​លើ​ម៉ាស៊ីន​ជំនួយ​ដកដង្ហើម ។ សម្រាប់​អ្នក ​ដែល​ដកដង្ហើមពី​បំពង់​អុក​ស៊ី​សែន វា​កាត់​បន្ថយ​ការ​ស្លាប់ មួយ​ភាគ​ប្រាំ ។

ថ្នាំ​នេះ អ្នក​ស្រាវជ្រាវ ប៉ាន់​ប្រមាណ​ថា ប្រសិនបើ​ថ្នាំ​នេះ ចាប់ផ្តើម​ព្យាបាល​នៅ​ក្នុង​ចក្រភព​អង់គ្លេស តាំងពី​មាន​ជំងឺ​រាតត្បាតដល់​មនុស្ស​រហូត​ដល់​៥,០០០​នាក់​នោះ អាច​ត្រូវ​បាន​សង្គ្រោះ ព្រោះ​វា​មាន​តម្លៃ​ថោក វា​ក៏​អាច​មាន​អត្ថប្រយោជន៍​យ៉ាង​ធំធេង នៅ​ក្នុង​ប្រទេស​ក្រីក្រ ដែល​កំពុង​តស៊ូ​ជាមួយនឹង​ចំនួន​អ្នកជំងឺ Covid-19 កើន​ខ្ពស់​ផង​ដែរ ។

អ្នកជំងឺប្រហែល​១៩​នាក់ ក្នុង​ចំណោម២០​នាក់ ដែលឆ្លង Covid-19 បាន​ធូរស្រាល ដោយ​មិន​ចាំបាច់​ទៅ​មន្ទីរពេទ្យ ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ភាគច្រើន​ក៏​ធូរស្រាល​ដែរ ប៉ុន្តែ​អ្នកខ្លះ​អាច​ត្រូវការ​បំពង់​អុក​ស៊ី​សែន ឬ​ម៉ាស៊ីន​ជំនួយ​ខ្យល់​ចេញចូល ទាំងនេះ​គឺជា​អ្នកជំងឺ​ដែល​មាន​ហានិភ័យ​ខ្ពស់ ដែល​ថ្នាំ dexamethasone អាច​ជួយ​បាន ។

នៅ​ក្នុង​ការ​សាកល្បង ដឹកនាំ​ដោយ​ក្រុម​មក​ពី​សាកលវិទ្យាល័យ Oxford អ្នកជម្ងឺ​នៅ​មន្ទីរពេទ្យ​ប្រមាណ ២,០០០​នាក់ ត្រូវ​បាន​គេ​ផ្តល់​ថ្នាំ dexamethasone ឱ្យ ហើយ​ត្រូវ​បាន​គេ​ប្រៀបធៀប​ជាមួយ​មនុស្ស​ជិត ៤,០០០​នាក់ ដែល​មិន​បាន​ទទួល​ថ្នាំ​នេះ ។

ចំពោះ​អ្នកជំងឺ​ធ្ងន់ធ្ងរ ត្រូវការ​ម៉ាស៊ីន​ជំនួយ​ខ្យល់​ចេញចូល វា​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ស្លាប់ ពី ៤០% ទៅ ២៨% ។ ចំពោះ​អ្នកជំងឺ​មិន​ទាន់​ធ្ងន់ធ្ងរ ត្រូវការ​ត្រឹម​បំពុង​អុក​ស៊ី​សែន វា​កាត់​បន្ថយ​ហានិភ័យ នៃ​ការ​ស្លាប់ ពី ២៥% ទៅ ២០% ។

លោក​សាស្ត្រាចារ្យ Peter Horby ប្រធាន​ផ្នែក​ស៊ើបអង្កេត បាន​និយាយ​ថា “​នេះ​គឺជា​ថ្នាំ​តែ​មួយ​គត់ ដែល​ត្រូវ​បាន​បង្ហាញ​ថា អាច​កាត់​បន្ថយ​អត្រា​មរណភាព ហើយ​វា​ជួយ​កាត់​បន្ថយ​គួរ​ឱ្យ​កត់សម្គាល់ វា​ជា​របកគំហើញ​ដ៏​សំខាន់​មួយ​” ។

អ្នកដឹកនាំ​ការ​ស្រាវជ្រាវ​សាស្ត្រាចារ្យ Martin Landray មាន​ប្រសាសន៍​ថា “​ការ​រក​ឃើញ​នេះ មាន​អត្ថប្រយោជន៍​ច្បាស់លាស់ ។ ការ​ព្យាបាល​មាន​រយៈពេល​១០​ថ្ងៃ នៃ dexamethasone អស់​តម្លៃ​ប្រហែល ៥​ដុល្លារ សម្រាប់​អ្នកជំងឺ​ម្នាក់ ។ ដូច្នេះ​ចាំបាច់ ត្រូវ​ចំណាយ​៣៥​ផោន ដើម្បី​សង្គ្រោះ​ជីវិត​។ នេះ​គឺជា​ថ្នាំ ដែល​មាននៅ​ទូ​ទាំង​ពិភពលោក​” ។

លោក​សាស្ត្រាចារ្យ Landray មាន​ប្រសាសន៍​បន្ត​ថា នៅ​ពេល​សម​ស្រប អ្នកជំងឺ​នៅ​មន្ទីរពេទ្យ គួរតែ​ត្រូវ​បាន​ផ្តល់​ថ្នាំ​នេះ​ឱ្យ ដោយ​គ្មាន​ការ​ពន្យា​ពេល ។ លោក​បញ្ជាក់​ច្បាស់​ថា ប៉ុន្តែ​ប្រជាជន​មិន​គួរ ចេញ​ទៅ​ក្រៅ ដើម្បី​ទិញ​វា យក​មក​ទុក​នៅផ្ទះ​ទេ ។

ថ្នាំ​ដំបូង​ ដែល​បង្ហាញ​ពី​ការ​កាត់​បន្ថយ​ការ​ស្លាប់​របស់អ្នកជំងឺ covid-19 មិនមែន​ជា​ថ្នាំ​ថ្មី ​ថ្លៃៗទេ ​ប៉ុន្តែ​ជា​ថ្នាំ​ ស្តេ​រ៉ូ​អ៊ី​ត​ចាស់ ​និង​មាន​តម្លៃ​ថោក​ ។

នោះ​គឺជា​អ្វី​ដែល​ត្រូវ​អបអរសាទរ ​ពីព្រោះ​ វា​មាន​ន័យ​ថា​ អ្នកជំងឺ​នៅ​ទូ​ទាំង​ពិភពលោក ​អាច​ទទួល​បាន​អត្ថប្រយោជន៍​ភ្លាម​ៗ​ ។ នោះ​ហើយ​ជា​មូលហេតុ​ ដែល​លទ្ធផល​កំពូល​ នៃ​ការ​សាកល្បង​នេះ​ ត្រូវ​បាន​គេទាត់ចេញ ​ពីព្រោះ ​ផល​ប៉ះពាល់​មាន​ច្រើន​ណាស់​នៅ​ទូ​ទាំង​ពិភពលោក​ ។

ថ្នាំ Dexamethasone ត្រូវ​បាន​ប្រើ​តាំងពី​ដើម​ទស​វត្ស១៩៦០ ដើម្បី​ព្យាបាល​ជំងឺ ជា​ច្រើន​ប្រភេទ​ ដូច​ជា​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​ និង​ជំងឺហឺត​ ។ ពាក់កណ្តាល ​នៃ​អ្នកជំងឺ Covid ដែល​ត្រូវការ​ម៉ាស៊ីនជំនួយដង្ហើម មិន​អាចរ​ស់បាន​ទេ ​ដូច្នេះ​ ការ​កាត់​បន្ថយ​ហានិភ័យ​ មួយ​ភាគ​បី វាមាន​ឥទ្ធិពលយ៉ាងខ្លាំង ​៕