ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់យកជីវិត​បុរសម្នាក់​​តាមដងផ្លូវ​

3 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ បុរសម្នាក់បានបាត់បង់ជីវិត​នៅនឹងកន្លែងកើតហេតុ ក្នុងគ្រោះថ្នាក់ចរាចរណ៍​រវាង​​​រថយន្ត​បុកជាមួយ​ម៉ូតូ​​កាលពី​​វេលា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២០ នៅ​​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៣៩-១៤០ ស្ថិត​ក្នុងភូមិ​ចំការ​ហ្លួង ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់​សីលា…

​ខេត្តព្រះសីហនុ ៖ បុរសម្នាក់បានបាត់បង់ជីវិត​នៅនឹងកន្លែងកើតហេតុ ក្នុងគ្រោះថ្នាក់ចរាចរណ៍​រវាង​​​រថយន្ត​បុកជាមួយ​ម៉ូតូ​​កាលពី​​វេលា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២០ នៅ​​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៣៩-១៤០ ស្ថិត​ក្នុងភូមិ​ចំការ​ហ្លួង ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ ។​

ភាគីខាង​​រថយន្ត​​មួយគ្រឿង​ម៉ាកឡិច​ស៊ីស​៥៧០ ព​ណ៌​ស ពាក់​ស្លាក​លេខ ​ភ្នុំពេញ 2BK-7877 បើកបរ ​ដោយ​ឈ្មោះ ស៊ុន គឹ​ម​ឆាយ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ ផ្ទះ​លេខ​៤២៥E0 ផ្ទះ​១៩៨ សង្កាត់​បឹង​ព្រលិត ខ័​ណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។ ចំណែកភាគី​ខាង​ម៉ូតូ​​មួយគ្រឿង​​ធុន​​សង់​កូរ៉េ​ ពណ​៌ក្រហម គ្មាន​ស្លាក​លេខ​ បើកបរដោយ​​ឈ្មោះ ង៉ែត ហេង ភេទ​ប្រុស អាយុ៥៦​ឆ្នាំ ស្នាក់​នៅ​ភូមិ​​ឃុំ​កើ​ត​ហេតុ​ខាងលើ បាន​​បាត់បង់ជីវិត​នៅ​នឹង​កន្លែង ។

តាម​ប្រភពព័ត៌មានបាន​ឱ្យ​ដឹង​ថា មុនពេល​កើតហេតុ ​រថយន្ត​មួយគ្រឿង​ម៉ាកឡិច​​ស៊ី​ស​ ៥៧០ មាន​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ លុះ​មក​ដល់​កន្លែង​កើ​តហេតុ​​ខាងលើក៏​បាន​បុក​ជាមួយ​​ម៉ូតូ​​មួយគ្រឿង​​ធុនសង់​កូរ៉េ​ដែល​ឆ្លងកាត់​ផ្លូវ បណ្តាល​អោយ​អ្នកបើកបរ​​ម៉ូតូ​​បាត់បង់ជីវិត​នៅ​នឹង​កន្លែង ។

ក្រោយពេលកើតហេតុ ​សព​ជនរងគ្រោះ​ត្រូវ​បាន​ប្រគល់​​ទៅ​ឱ្យ​​ក្រុម​គ្រួសារដើម្បី​​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​រថយន្ត និង​ម៉ូតូ ត្រូវ​បាន​កម្លាំង​អាវុធ​ហត្ថ​ស្នាក់​ការ​សន្តិសុខ​៤០២ សហការ​ជាមួយ​និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សីលា នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​បន្ត​តាម​នី​តិ​វិធី​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ