ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លំ​ហាត់​ពិសេស​សម្រាប់​អ្នកមាន​ទម្លាប់​ព្រួយបារម្ភ​ច្រើន​រឿង​លុយ

3 ឆ្នាំ មុន

ប្រសិនបើ​អ្នក​កំពុង​តែ​ព្រួយបារម្ភ​ពី​រឿង​លុយ​ក្នុង​កំឡុង​ពេល​ដែល​សេដ្ឋកិច្ច​កំពុង​ប្រឈម​មុខ​នឹង​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ នោះ​អ្នក​មិនមែន​ខុស​គេ​តែ​ម្នាក់ឯង​ទេ ។ ប្រាក់​ចំណូល​របស់​មនុស្ស​ជា​ច្រើន​ត្រូវ​បាន​ប៉ះពាល់​ព្រោះតែ​ជំងឺ​នេះ ហើយ​វា​អាច​នឹង​បន្ត​ទៅ​មុខ​ទៀត​ក្នុង​កំឡុង​ពេល ៦​ខែ​ទៅ ១​ឆ្នាំ​ខាង​មុខ ។ លោក…

ប្រសិនបើ​អ្នក​កំពុង​តែ​ព្រួយបារម្ភ​ពី​រឿង​លុយ​ក្នុង​កំឡុង​ពេល​ដែល​សេដ្ឋកិច្ច​កំពុង​ប្រឈម​មុខ​នឹង​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ នោះ​អ្នក​មិនមែន​ខុស​គេ​តែ​ម្នាក់ឯង​ទេ ។ ប្រាក់​ចំណូល​របស់​មនុស្ស​ជា​ច្រើន​ត្រូវ​បាន​ប៉ះពាល់​ព្រោះតែ​ជំងឺ​នេះ ហើយ​វា​អាច​នឹង​បន្ត​ទៅ​មុខ​ទៀត​ក្នុង​កំឡុង​ពេល ៦​ខែ​ទៅ ១​ឆ្នាំ​ខាង​មុខ ។

លោក ប្រាយ​អេ​ន ហ្វ្រា​យ (Brian Fry) ដែល​ជា​អ្នកជំនាញ​ផ្នែក​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ និង​ស្ថាបនិក​ក្រុមហ៊ុន Safe Landing Financial បាន​ប្រាប់​មក​ថា ទោះជា​វា​អាច​បង្ក​នូវ​អារម្មណ៍​ស្ត្រេ​ស​ពេល​ដែល​ព្យាយាម​គិត​ពី​រឿង​អាក្រក់​ៗ​ដែល​អាច​នឹង​កើតឡើង​ពិតមែន​ក្តី វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​រៀបចំ​ផែនការ​សម្រាប់​ថ្ងៃ​អនាគត ។

លោក​បាន​ផ្តល់​យោបល់​ឲ្យ​មនុស្ស​ផ្តោត​ស្មារតី​លើ​អ្វី​ដែល​ពួក​គេ​អាច​គ្រប់គ្រង​បាន និង​វិភាគ​ស្ថាន​ការ​អាក្រក់​ៗ​ដែល​អាច​នឹង​កើត​មាន​ឡើង ហើយ​ផល​ប៉ះពាល់​របស់​វា​លើ​អ្នកផង​ដែរ ។ មិន​ថា​អ្នក​កំពុង​តែ​ព្រួយបារម្ភ​ពី​ការងារ សុខភាព​អ្នក ឬ​គ្រួសារ ឬ​សមត្ថភាព​ក្នុង​ការ​រក​ចំណូល​ឡើយ លោក ហ្វ្រា​យ ផ្តល់​យោបល់​ឲ្យ​អនុវត្ត​តាម​លំ​ហាត់​ខាងក្រោម​នេះ ៖

១. សរសេរ​ការ​ព្រួយបារម្ភ​របស់​អ្នក

២. ព្យាយាម​គិត​ពី​ស្ថាន​ការ​អាក្រក់​ៗ​ដែល​អាច​នឹង​កើតឡើង

៣. សរសេរ​ពី​ផែនការ​ដើម្បី​ឆ្លើយ​តប​នឹង​ស្ថាន​ការ​ទាំងនោះ
ឧទាហរណ៍​ដូច​ជា​អ្នក​មានការ​ព្រួយបារម្ភ​រឿង​ការងារ​ជាដើម អ្នក​អាច​គិត​ថា​តើ​ក្រុមហ៊ុន​របស់​អ្នកមាន​ផ្តល់​ជា​ថវិកា​សង​ជំនឿ​ចិត្ត​ពេល​ដែល​ល្មើស​កុងត្រា ឬទេ? ហើយ​តើ​ការ​បាត់បង់​ការងារ និង​ប្រាក់​ចំណូល​នឹង​ប៉ះពាល់​ដល់​ស្ថាន​ការ​ហិរញ្ញវត្ថុ​របស់​អ្នក​យ៉ាងដូចម្តេច​ខ្លះ?

លំ​ហាត់​ខាងលើ​នេះ​អាច​ជួយ​ឲ្យ​អ្នក​គិត​ឃើញ​នូវ​ដំណោះស្រាយ​សំខាន់​ៗ​ដែល​អ្នក​អាច​អនុវត្ត​ប្រសិនបើ​អ្នក​បាត់បង់​ការងារ​ពិតមែន​ដើម្បី​អ្នក​អាច​ក្រោកឈរ​វិញ​បាន​លឿន ។
ទោះជា​ការ​គិត​ពី​រឿង​ទាំងនេះ​អាច​បង្ក​ជា​អារម្មណ៍​ស្ត្រេ​ស​ខ្លាំង​ពិតមែន​ក្តី វា​មាន​សារៈសំខាន់​ណាស់​នៅ​ពេល​ដែល​រឿង​អាក្រក់​ទាំងនោះ​ពិតជា​កើត​មាន​ឡើង​ពិតមែន ។ ប្រសិនបើ​អ្នក​ស្ថិត​ក្នុង​ស្ថាន​ការ​នោះ អ្នកមាន​ផែនការ​ច្បាស់លាស់​ដែល​ប្រាប់​អ្នក​ពី​អ្វី​ដែល​អ្នក​ត្រូវធ្វើ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ