ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀប​បញ្ចូល​លេខ​រថយន្ត​ប្រើ​ប្រអប់លេខ​ដៃ​កុំឱ្យ​ថ្នាំងថ្នាក់​ចិត្ត

10 ឆ្នាំ មុន

រថយន្ត​ប្រើ​ម៉ាស៊ីន​លេខ​ដៃ​ចំពោះ​មនុស្ស​មួ​​យ​ចំនួន​វា​គឺជា​ការងារ​លំបាក​ក្នុង​ការ​បញ្ចូល​លេខ​ម្តង​ៗ រហូត​មាន​ពេល​ខ្លះ​នាំ​ឱ្យ​មានការ​ថ្នាំងថ្នាក់​ចិត្ត​ខ្លួនឯង ក៏​ដូច​ជា​អ្នក​ប្រើប្រាស់​ផ្លូវ​ដទៃ​ទៀត​ដែរ ។ ប្រសិនបើ​ក​លោក​អ្នក​ស្ថិត​ក្នុង​ចំណោម​ពួក​គាត់​ដែរ​នោះ សូម​ពិនិត្យ​និង​យកចិត្ត​ទុក​នូវ​របៀបរបប​បញ្ចូល​លេខ​

រថយន្ត​ប្រើ​ម៉ាស៊ីន​លេខ​ដៃ​ចំពោះ​មនុស្ស​មួ​​យ​ចំនួន​វា​គឺជា​ការងារ​លំបាក​ក្នុង​ការ​បញ្ចូល​លេខ​ម្តង​ៗ រហូត​មាន​ពេល​ខ្លះ​នាំ​ឱ្យ​មានការ​ថ្នាំងថ្នាក់​ចិត្ត​ខ្លួនឯង ក៏​ដូច​ជា​អ្នក​ប្រើប្រាស់​ផ្លូវ​ដទៃ​ទៀត​ដែរ ។ ប្រសិនបើ​ក​លោក​អ្នក​ស្ថិត​ក្នុង​ចំណោម​ពួក​គាត់​ដែរ​នោះ សូម​ពិនិត្យ​និង​យកចិត្ត​ទុក​នូវ​របៀបរបប​បញ្ចូល​លេខ​រថយន្ត​លេខ​ដៃ​ដូច​ខាងក្រោម​៖

ក​/​ការ​បញ្ចូល​លេខ​បង្កើន​ល្បឿន
-​ប្រសិនបើ​កម្លាំង​ឬ​អត្រារ​ង្វិ​ល​ជុំ​របស់​ម៉ាស៊ីន​វិល​ខ្លាំង ឬ​ជក់​គ្រប់គ្រាន់​ហើយ
(​ចំពោះ​រថយន្ត​ប្រើ​សាំង​៣.០០០​ជុំ​/​នាទី ទៅ​៣.៥០០​ជុំ​/​នាទី និង​រថយន្ត​ម៉ា​ស៊​៊ូ​ត​២.០០០​ជុំ​/​នាទី ទៅ​២.៥០០​ជុំ​/​នាទី​) ទើប​លោក​អ្នកធ្វើការ​សម្រេចចិត្ត​បញ្ចូល​លេខ​ទៅ​តំណែង​ខ្ពស់​ជាង​នេះ ។ សូម​បញ្ជាក់​ថា នៅ​លើ​ផ្ទាំង​តាប់​ទ្បូ​រថយន្ត​នឹង​មាន​បង្ហាញ​ពី​ទិន្នន័យ​នៃ​អត្រារ​ង្វិ​ល​ជុំ​ម៉ាស៊ីន (rpm) ។

-​ពន្លែង​ឈ្នាន់​ហ្គា​រ៍ហើយ​ជាន់​ហ្វ្រាំង​អំ​ប្រា​យ៉ា​ក្នុង​ពេល​ជាមួយ​គ្នា​នោះ ។ ដូច្នេះ​នៅ​លើ​ផ្ទាំង​តាប់​ទ្បូ​បង្ហាញ​ពី​អត្រារ​ង្វិ​ល​ជុំ​ម៉ាស៊ីន​នឹង​ចាប់ផ្តើម​ធ្លាក់​ចុះ​មក​នៅ​កម្រិត​ទាប​ជាង​មុន ។

-​បន្ទាប់​មក​បំ​លាស់​ទី​ចង្កឹះ​លេខ​ព​តំណែង​មួយ​ទៅ​មួយ​តាម​សេចក្តី​ត្រូវការ​របស់​អ្នក ឧទាហរណ៍ៈ ពី​លេខ​២​ទៅ​លេខ​ទី​៣ ។

-​ពន្លែង​អំ​ប្រា​យ៉ា​ថ្នម​ៗ​គួប​ផ្សំ​ជាមួយនឹង​ឈ្នាន់​ហ្គា​រ៍តិច​ក្នុង​ពេល​ជាមួយ​គ្នា ។ នៅ​គ្រានោះ​តាប់​ទ្បូ​បង្ហាញ​ពី​អត្រារ​ង្វិ​ល​ជុំ (rpm) និង​បំ​លាស់​ទី​យឺត​ៗ​ពី​ចំណុច​កៀក​នឹង​ទ្រ​និក​ក្រហម​មក​អត្រា​ជាក់ស្តែង​វិញ ។

ខ​/​ការ​បញ្ចូល​លេខ​បង្អន់ល្បឿន
+​នៅ​ពេល​ដែល​ផ្ទាំង​តាប់​ទ្បូ​បង្ហាញ​ពី​អត្រារ​ង្វិ​ល​ជុំ​ម៉ាស៊ីន​កំពុង​តែ​បំ​លាស់​ទី​រំកិល​មក​ចំណុច​ទាប​ជាង​មុន ហើយ​នៅ​ពេល​នោះ​អ្នកមាន​អារម្មណ៍​ថា ហាក់ដូចជា​មិន​អាច​បង្កើន​ល្បឿន​បាន​តាម​សេចក្តី​ត្រូវការ ចូរ​ពន្លែង​ឈ្នាន់​ហ្គា​រ៍ និង​ជាន់​ឈ្នាន់​អំ​ប្រា​យ៉ា​ក្នុង​ពេល​ជាមួយ​គ្នា​ភ្លាម​ៗ ។ អត្រារ​ង្វិ​ល​ជុំ​ម៉ាស៊ីន​របស់​រថយន្ត​នឹង​ធ្លាក់​ចុះ​ជា​មិន​ខាន ។

+​បន្ទាប់​មក​រំកិល​ចង្កឹះ​លេខ​ទៅ​តំណែង​លេខ​ដែល​អ្នក​ចង់បាន​តាម​សេចក្តី​ត្រូវការ ។

+​ជាន់​ឈ្នាន់​ហ្គា​រ៍​អម​តិច​ៗ (​ព្យាយាម​សម្រេច​ឱ្យ​បាន​នូវ​បម្រែបម្រួល​នៃ​កម្លាំង​ថាមពល​ភ្លាម​ៗ គឺ​អ្នក​ត្រូវ​គិត​ថា ម៉ាស៊ីន​នឹង​អាច​សម្រេច​បាន ប្រសិនបើ​ពន្លែង​អំ​ប្រា​យ៉ា​-​ចំណុច​នេះ​វា​នឹង​ជួយ​ការពារ​នូវ​ការ​រុញច្រាន​ផ្សេង​ៗ ដែល​កើត​មាន​ទ្បើ​ង​នៅ​ពេល​ម៉ាស៊ីនរថយន្ត​អ្នកងា​កមក​រក​ភាព​ខុស​ប្រក្រតី​) ហើយ​ពន្លែង​អំ​ប្រា​យ៉ា​យឺត​ៗ ។

ម៉ាស៊ីន​បញ្ចេញ​សកម្មភាព​ស៊ី​មេ​ទ្រី​ទៅ​នឹង​កង់​រថយន្ត​តាម​រយៈ​ការ​បញ្ចូល​លេខ​របស់​អ្នក ហើយ​ការ​បញ្ចូល​លេខ​ថយក្រោយ​នឹង​មាន​សន្ទុះ​ខ្ពស់​ជាង​មុន ពោល​គឺ​ម៉ាស៊ីន​នឹង​អាច​ផលិត​កម្លាំង​ថាមពល​កាន់តែ​ខ្លាំង​ទ្បើ​ង​ថែម​ទៀត ៕