ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​យុវជន​សំរាម​»​ក្ស័យធន លា​លូ​ទឹក​ស្អុយ​បឹង​ត្របែក​! ផ្ដើមស្នេហា​តារា​សម្តែង សាឡា​ត់ ស្រី​ឡា​ង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មហាជន​ទូទៅ ប្រាកដជា​បាន​ស្គាល់​យ៉ាង​ច្បាស់​ហើយ ពី​វត្តមាន​របស់​ក្រុម​យុវជន​សំរាម ដែល​ខិតខំ​ប្រឹងប្រែង​អស់ពី​កំលាំងកាយ​ចិត្ត ដើម្បី​ប្រមូល​សំរាម​នៅ​ទីតាំង​បឹង​ត្របែក លូ​ទឹក​ស្អុយ ក្នុង​គោលបំណង​ច្នៃ​ទីតាំង​នៅ​ទីនោះ ឲ្យ​មាន​ភាពល្អ​ប្រសើរ…

រាជធានី​ភ្នំពេញ ៖ មហាជន​ទូទៅ ប្រាកដជា​បាន​ស្គាល់​យ៉ាង​ច្បាស់​ហើយ ពី​វត្តមាន​របស់​ក្រុម​យុវជន​សំរាម ដែល​ខិតខំ​ប្រឹងប្រែង​អស់ពី​កំលាំងកាយ​ចិត្ត ដើម្បី​ប្រមូល​សំរាម​នៅ​ទីតាំង​បឹង​ត្របែក លូ​ទឹក​ស្អុយ ក្នុង​គោលបំណង​ច្នៃ​ទីតាំង​នៅ​ទីនោះ ឲ្យ​មាន​ភាពល្អ​ប្រសើរ និង​មាន​បរិស្ថាន​ល្អ​ឡើង​វិញ ។ សកម្មភាព​ទាំងនេះ ទទួល​បានការ​កោតសរសើរ និង​លើកទឹកចិត្ត​ជា​ច្រើន ពី​មហាជន​គ្រប់​ស្រទាប់វណ្ណៈ រហូត​ល្បី​ដល់​ក្រៅប្រទេស ថែម​ទៀត​ផង ។

លោក សាន ដា​រ៉ា​វីត ជា​ស្ថាបនិក​«​យុវជន​សំរាម​» បានដឹង​នាំ​យុវជន​មួយ​ក្រុម ដែល​មានមុខ​របរ និង​ទីលំនៅ​ផ្សេង​ៗ​គ្នា បាន​ស្ម័គ្រចិត្ត​ប្រមូល​សំរាម​ចេញពី​លូ​ទឹក​ស្អុយ​បឹង​ត្របែក ក្នុង​រាជធានី​ភ្នំពេញ ដោយ​ប្រើប្រាស់​ក្បូន​បណ្ដែត​លើ​ទឹក ចាប់​ទាញ និង​ដង​សំរាម​ចេញពី​លូ​ទឹក ដែល​មាន​ពណ៌​ខ្មៅ​ខាប់ និង​ក្លិនស្អុយ​ឆួល ដើម្បី​ប្រែក្លាយ​តំបន់​នេះ​ទៅ​ជា​រមណីយដ្ឋាន​មួយ ។ សកម្មភាព​សម្អាត​ទាំង​ថ្ងៃ និង​យប់​នេះ​បាន​ចាប់ផ្ដើម​តាំងពី​ដើមខែ​មីនា ឆ្នាំ​២០១៩ មក ។

ស្រាប់តែ កាលពី​ថ្ងៃ​ទី​១៣ មិថុនា ២០២០ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​«​យុវជន​សំរាម​» បាន​បង្ហោះ​សារ​យ៉ាង​ដូច្នេះ​ថា «​លា​ហើយ​លូ​បឹង​ត្របែក លា​ទាំង​អាល័យ​» ។ តាម​រយៈ​ការ​ខ​មិន សរសេរ​យ៉ាង​ខ្លី​ថា «​ក្ស័យ​ធន់​ហើយ​» ។

នា​ពេល​ថ្មី​ៗ​នេះ​បាន​ធ្វើ​ឱ្យ​មហាជន ចាប់អារម្មណ៍​ជា​ខ្លាំង​ទៅ​លើ​សកម្មភាព​លោក សាន ដា​រ៉ា​វីត ឬ​ហៅ​ក្រៅ​ថា «​ក្រុម​យុវជន​សំរាម​» និង​តារា​សម្តែង​ស្រី​វ័យក្មេង សាឡា​ត់ ស្រី​ឡា​ង ដោយ​បង្កើត​កម្រង​រូបភាព​ស្អាត​ៗ និង​ផ្អែមល្ហែម យ៉ាង​រ៉ូ​មែន​ទិ​ក​ជាមួយនឹង​គូស្នេហ៍ នៅ​លើ​កោះ​យ៉ាង​មាន​ក្តី​សុខ

តាម​រយៈ​រូបភាព​ផ្អែម​ល្អែ​ម​នៅ​លើ​កោះ​នោះ នាំ​ឱ្យ​តារា​ស្រី វ័យ​២៥​ឆ្នាំ សាឡា​ត់ ស្រី​ឡា​ង រូប​នេះ​ហាក់​បាន​ជួប​នូវ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​យ៉ាង​ពិតប្រាកដ និង​បានឃើញ​នូវ​ស្នាមញញឹម​ជា​ច្រើន ដោយ​នាង​បាន​បង្ហោះ​រូបភាព និង​សរសេរ​សារ​យ៉ាង​មាន​អត្ត​ន័យ​នៅ​ក្នុង​បណ្តាញ​សង្គម Instagram ថា «​ការ​ជ្រើសរើស គឺ​សំខាន់​ពី​មុន ខ្ញុំ​បាន​ជ្រើសរើស​ប្រគល់​ស្ទើរ​គ្រប់យ៉ាង​ដែល​ជា​ក្ដី​សុខ​របស់ខ្ញុំ​ឲ្យ​ទៅ​មនុស្ស​ផ្សេង​ក្រៅពី​ខ្លួនឯង​….​តែ​អ្វី​ដែល​ត្រឡប់​មក​វិញ គឺ​របួស​ដែល​ឈឺ ទឹកភ្នែក​ដែល​ស្រក់ តែ​សម្រាប់​ពេល​នេះ​អ្វី​ដែល​ខ្ញុំ​រើស​យក គឺ​ក្ដី​សុខ​របស់​ខ្លួនឯង​ស្រឡាញ់​ខ្លួនឯង​ជាង​អ្នក​ដទៃ​…… បើ​សូ​ម្បី​តែ​ខ្លួន​យើង យើង​មិន​ស្រឡាញ់​ផង តើ​ឲ្យ​អ្នក​ណា​មក​ស្រឡាញ់​យើង តែ​ពេល​នេះ ជីវិត​ពិតជា​មាន​ន័យ ទោះ​ធ្វើការ​ច្រើន តែ​ក៏​មាន​ក្ដី​សុខ ព្រោះ​បានឃើញ​ស្នាមញញឹម​ពី​មនុស្ស ដែល​ស្រឡាញ់​ខ្ញុំ​…» ។

យ៉ាងណាមិញ បន្ទាប់​មាន​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​លោក សាន ដា​រ៉ា​វីត ដែល​ជា​សកម្មជន​របស់ «​ក្រុម​យុវជន​សំរាម​» សាឡា​ត់ ស្រី​ឡា​ង ហាក់ដូចជា​ស្ងាត់​នៅ​ក្នុង​ទីផ្សារ​សិល្បៈ​មួយ​រយៈ​ធំ ប៉ុន្តែ​បែរជា​ឃើញ​នាង​មាន​សកម្មភាព​ជា​ច្រើន តាម​រយៈ​ការ​ជួយ​សង្គម និង​ចូលរួម​ការ​អភិវឌ្ឍ​ន៏​សម្បត្តិ​ធម្មជាតិ​នានា ដូច​ការ​ចែក​អំណោយ ដាំ​ដើមឈើ និង​ការ​ធ្វើ​ជា​វី​ដេ​អូ​អប់រំ នៅ​ក្នុង​សង្គម​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ