ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាឡា​ត់ ស្រី​ឡា​ង បង្ហាញ​ភាព​ផ្អែមល្ហែម និង​មាន​ក្តី​សុខ​ជាមួយ​គូស្នេហ៍​នៅ​លើ​កោះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​ពេល​ថ្មី​ៗ​នេះ​តារា​សម្តែង​ស្រី​វ័យក្មេង សាឡា​ត់ ស្រី​ឡា​ង តាម​រយៈ​ការ​ថត​ខ្សែភាពយន្ត​នានា បង្កើត​កម្រង​រូបភាព​ស្អាត​ៗ និង​ផ្អែមល្ហែម​យ៉ាង​រ៉ូ​មែន​ទិ​ក​ជាមួយនឹង​គូស្នេហ៍​នៅ​លើ​កោះ​យ៉ាង​មាន​ក្តី​សុខ ។ តារា​សម្តែង​ស្រី​រាង​ខ្ពស់ស្រឡះ​រូប​នេះ…

រាជធានី​ភ្នំពេញ ៖ នា​ពេល​ថ្មី​ៗ​នេះ​តារា​សម្តែង​ស្រី​វ័យក្មេង សាឡា​ត់ ស្រី​ឡា​ង តាម​រយៈ​ការ​ថត​ខ្សែភាពយន្ត​នានា បង្កើត​កម្រង​រូបភាព​ស្អាត​ៗ និង​ផ្អែមល្ហែម​យ៉ាង​រ៉ូ​មែន​ទិ​ក​ជាមួយនឹង​គូស្នេហ៍​នៅ​លើ​កោះ​យ៉ាង​មាន​ក្តី​សុខ ។

តារា​សម្តែង​ស្រី​រាង​ខ្ពស់ស្រឡះ​រូប​នេះ បាន​បង្កើត​ក្តី​ស្រលាញ់​ជាមួយនឹង​បុរស​ម្នាក់​ដែល​ធ្លាប់​ល្បី​ជា​សកម្មជន ជួយ​សង្គម​មួយ​រូប​គឺ​លោក សាន ដា​រ៉ា​វីត ឬ​ហៅ​ក្រៅ​ថា «​ក្រុម​យុវជន​សំរាម​» បាន​ធ្វើ​ឱ្យ​មហាជន​ងាក​មក​ចាប់អារម្មណ៍​ជា​ខ្លាំង​ទៅ​លើ​សកម្មភាព​គូស្នេហ៍​វ័យក្មេង​មូ​យ​នេះ នាំ​ឱ្យ​លប់​បាត់​នួ​វ​ពាក្យ​ចចាមអារ៉ាម ដែល​នាង​ធ្លាប់​មាន​ស្នេហា​កាលពីមុន ។

តាម​រយៈ​រូបភាព​ផ្អែម​ល្អែ​ម​នៅ​លើ​កោះ​នោះ នាំ​ឱ្យ​តារា​ស្រី​វ័យ ២៥​ឆ្នាំ​រូប​នេះ​ហាក់​បាន​ជួប​នូវ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​យ៉ាង​ពិតប្រាកដ និង​បានឃើញ​នូវ​ស្នាមញញឹម​ជា​ច្រើន ដោយ​នាង​បាន​បង្ហោះ​រូបភាព និង​សរសេរ​សារ​យ៉ាង​មាន​អត្ត​ន័យ​នៅ​ក្នុង​បណ្តាញ​សង្គម Instagram ថា «​ការ​ជ្រើសរើស គឺ​សំខាន់​ពី​មុន ខ្ញុំ​បាន​ជ្រើសរើស​ប្រគល់​ស្ទើរ​គ្រប់យ៉ាង​ដែល​ជា​ក្ដី​សុខ​របស់ខ្ញុំ​ឲ្យ​ទៅ​មនុស្ស​ផ្សេង​ក្រៅពី​ខ្លួនឯង​….​តែ​អ្វី​ដែល​ត្រឡប់​មក​វិញ គឺ​របួស​ដែល​ឈឺ ទឹកភ្នែក​ដែល​ស្រក់ តែ​សម្រាប់​ពេល​នេះ​អ្វី​ដែល​ខ្ញុំ​រើស​យក គឺ​ក្ដី​សុខ​របស់​ខ្លួនឯង​ស្រឡាញ់​ខ្លួនឯង​ជាង​អ្នក​ដទៃ​…… បើ​សូ​ម្បី​តែ​ខ្លួន​យើង យើង​មិន​ស្រឡាញ់​ផង តើ​ឲ្យ​អ្នក​ណា​មក​ស្រឡាញ់​យើង តែ​ពេល​នេះ ជីវិត​ពិតជា​មាន​ន័យ ទោះ​ធ្វើការ​ច្រើន តែ​ក៏​មាន​ក្ដី​សុខ ព្រោះ​បានឃើញ​ស្នាមញញឹម​ពី​មនុស្ស ដែល​ស្រឡាញ់​ខ្ញុំ​…» ។

យ៉ាងណាមិញ បន្ទាប់​មាន​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​លោក សាន ដា​រ៉ា​វីត ដែល​ជា​សកម្មជន​របស់ «​ក្រុម​យុវជន​សំរាម​» សាឡា​ត់ ស្រី​ឡា​ង ហាក់ដូចជា​ស្ងាត់​នៅ​ក្នុង​ទីផ្សារ​សិល្បៈ​មួយ​រយៈ​ធំ ប៉ុន្តែ​បែរជា​ឃើញ​នាង​មាន​សកម្មភាព​ជា​ច្រើន​តាម​រយៈ​ការ​ជួយ​សង្គម និង​ចូលរួម​ការ​អភិវឌ្ឍ​ន៏​សម្បត្តិ​ធម្មជាតិ​នានា ដូច​ការ​ចែក​អំណោយ ដាំ​ដើមឈើ និង​ការ​ធ្វើ​ជា​វី​ដេ​អូ​អប់រំ​នៅ​ក្នុង​សង្គម​ផង​ដែរ ។

គួរ​បញ្ចា​ក់​ផង​ដែរ​ថា សាឡា​ត់ ស្រី​ឡា​ង មានឈ្មោះ​សំឡេង​តាម​រយៈ​ផលិតកម្ម LD និង​បាន​ចូលរួម​ថត​ខ្សែភាពយន្ត​ខ្នាត​ខ្លី និង​ខ្នាត​វែង​នានា ធ្វើ​ឱ្យ​នាង​ទទួល​បានការ​គាំទ្រ​ជា​ច្រើន​តាំងពី​ស្នាដៃ​លើក​ដំបូង និង​ការ​ថត​ផ្សព្វផ្សាយ​ផលិតផល​ជាដើម ៕

កែសម្រួលដោយ