ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលក់​ប្រេង​ក្នុង​ស្ថានីយ​នាំ​គ្នា​រត់​ចែក​​ផ្លូវ​​គ្នា ពេល​រថយន្ត​ក្រឡុក​ស៊ីម៉ង់​តិ៍​សម្រុក​​មក

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​រថយន្ត​ក្រឡុក​ស៊ីម៉ង់​តិ៍​មួយ​គ្រឿង​បាន​បើក​បុក​ស្ថានីយប្រេងឥន្ធនៈ​មួយ​កន្លែង បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ទាំង​រថយន្ត និង​ស្ថានីយ​ប្រេង ចំណែក​អ្នកលក់​ប្រេងសាំង​ក្នុង​ស្ថានីយ​វិញ គ្រាន់តែ​ឃើញ​រថយន្ត​មក​ដល់​ក៏​ភ្លាម ម្នាក់​ៗ​ភ័យ​ព្រលឹង​ចុង​សក់​នាំ​គ្នា​រត់​ចែកផ្លូវ​គ្នា បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​12​និង​50​នាទី​ថ្ងៃត្រង់…

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​រថយន្ត​ក្រឡុក​ស៊ីម៉ង់​តិ៍​មួយ​គ្រឿង​បាន​បើក​បុក​ស្ថានីយប្រេងឥន្ធនៈ​មួយ​កន្លែង បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ទាំង​រថយន្ត និង​ស្ថានីយ​ប្រេង ចំណែក​អ្នកលក់​ប្រេងសាំង​ក្នុង​ស្ថានីយ​វិញ គ្រាន់តែ​ឃើញ​រថយន្ត​មក​ដល់​ក៏​ភ្លាម ម្នាក់​ៗ​ភ័យ​ព្រលឹង​ចុង​សក់​នាំ​គ្នា​រត់​ចែកផ្លូវ​គ្នា បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​12​និង​50​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​14 ខែមិថុនា នៅ​ជាប់​ផ្លូវជាតិ​លេខ​31 ចន្លោះ​គីឡូ​លេខ​37 និង​38 ត្រង់​ចំណុច​ភូមិ​ទូក​មាស ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត​។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​ស្រុក​បន្ទាយមាស បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​រថយន្ត​ក្រឡុក​ដឹក​ស៊ីម៉ង់​តិ៍​មួយ​គ្រឿង បាន​បើក​មក​ពី​ទិស​ខាងត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​ផ្លូវ​កោង រថយន្ត​នោះ​ក៏​បើក​បត់​ចូល​ទៅ​ផ្លូវ​បេតុង​នៅ​ទិស​ខាងលិច ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​បើក​មក​ពី​ជើង រួច​បត់​ទៅ​លិច​ស្រប​ទិស​ជាមួយនឹង​រថយន្ត​ដែរ​។ ស្រប​ពេល​ឃើញ​ម៉ូតូ​មក​ដល់​នោះ រថយន្ត​ដឹក​ស៊ីម៉ង់​តិ៍​បាន​បើក​គេច​ពី​ម៉ូតូ ក៏​ស្រាប់តែ​ទៅ​បុក​ស្ថានីយ​ប្រេងឥន្ធនៈ​នៅ​ឆ្វេង​ដៃ​តែ​ម្តង ធ្វើ​ឱ្យ​អ្នកលក់​ប្រេងសាំង គ្រាន់តែ​ឃើញ​រថយន្ត​បើក​ចូល​មក​ភ្លាម ក៏​នាំ​គ្នា​រត់​ចែកផ្លូវ​គ្នា​ព្រាត​អស់​។

នគរបាល​ចរាចរណ៍​ស្រុក​បន្ទាយមាស​បាន​ប្រាប់​បន្ត​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ គឺ​មិន​បាន​បង្ក​ឱ្យ​មាន​នរណា​ម្នាក់​រង​របួស​ដោយសារ​តែ​រថយន្ត​ដឹក​ស៊ីម៉ង់​នោះ​ទេ គ្រាន់តែ​ធ្វើ​ឱ្យ​អ្នក​លក់​ប្រេងសាំង​ភ័យ​ព្រលឹង​ចុង​សក់ ហើយ​នាំ​គ្នា​រត់​ចែកផ្លូវ​គ្នា​តែ​ប៉ុណ្ណោះ​។

នគ​បាល​បាន​និយាយ​បន្ត​ថា តាម​ការ​ពិនិត្យ​ឃើញជាក់ស្ដែង​នៅ​កន្លែង​កើតហេតុ គឺ​រថយន្ត​ដឹក​ស៊ី​ម៉ត់​តិ៍​រង​ការ​ខូចខាត ចំណែកឯ​ស្ថានីយ​ប្រេង​ក៏​រង​ការ​ខូចខាត​ទាំងស្រុង​ដែរ ប៉ុន្តែ​ចាត់​ទុក​ថា សំណាង​​ហើយ ដែល​អត់​មាន​អ្នក​រង​របួស​រហូត​ដល់​បាត់​បង់ជីវិត និង​ឆេះ​ស្ថានីយ​ប្រេង​។

ក្រោយ​ពេល​កើតហេតុ ទាំង​នគរបាល ទាំង​អ្នក​ឃើញ​ហេតុការណ៍​បាន​និយាយ​ថា រថយន្ត​ពិតជា​បើក​មាន​ល្បឿន​លឿន​ណាស់ លុះ​មក​ដល់​ផ្លូវ​កោង ហើយ​បត់​ចេញពី​ផ្លូវជាតិ​ទៅ​ចូល​ផ្លូវ​បេតុង ទើប​មាន​គ្រោះថ្នាក់​បែប​នេះ មូលហេតុ​ប្រហែលជា​អ្នកបើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ