ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​ជនជាតិ​ចិន​ដែល​កំពុង​ប្រកួតប្រជែង​ជាមួយ​ចេក ម៉ា

3 ឆ្នាំ មុន

លោ​មហាសេដ្ឋី​ជូ ហុង​អ៊ី (Zhou Hongyi) កំពុង​តែ​ប្រឡូក​ចូល​ទីផ្សារ​កម្ចី​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​តរបស់​ប្រទេស​ចិន​ដែល​កំពុង​ត្រូវ​បាន​គ្រប់គ្រង​ដោយ Ant Financial របស់​លោក​មហាសេដ្ឋី​ចេក ម៉ា (Jack…

លោ​មហាសេដ្ឋី​ជូ ហុង​អ៊ី (Zhou Hongyi) កំពុង​តែ​ប្រឡូក​ចូល​ទីផ្សារ​កម្ចី​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​តរបស់​ប្រទេស​ចិន​ដែល​កំពុង​ត្រូវ​បាន​គ្រប់គ្រង​ដោយ Ant Financial របស់​លោក​មហាសេដ្ឋី​ចេក ម៉ា (Jack Ma) និង​ក្រុមហ៊ុន Tencent​។

ក្រុមហ៊ុន 360 Finance Inc. របស់​លោក​ជូ​មាន​គម្រោង​ប្រើ​ភាគហ៊ុន ៣០% ដែល​បាន​ទិញ​ពី​ធនាគារ​មួយ​ដើម្បី​ផ្តល់​កម្ចី​ដែល​កាន់តែ​ធូរ​ថ្លៃ និង​ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​តូច​ៗ និង​បុគ្គល​ដទៃ​ពី​ដៃគូ​ប្រកួតប្រជែង​ផង​ដែរ​។

ក្រុមហ៊ុន 360 Finance កំពុង​តែ​ដើរ​តាម​ក្រុមហ៊ុន​ធំ​ៗ​ទាំង​ពីរ​ក្នុង​វិស័យ​ដែល​កំពុង​ផ្តល់​កម្ចី​ដល់​ទៅ​៧០៥​ប៊ី​លាន​ដុល្លារ​ទៅ​ហើយ​ដល់​អ្នក​ប្រើប្រាស់​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​។ ក្រុមហ៊ុន​នេះ​ចង់​ជោគជ័យ​ទោះជា​មក​ក្រោយ​គេ​ពិតមែន​ក្តី​ដោយ​ផ្តោត​សំខាន់​លើ​ការ​ផ្តល់​កម្ចី និង​កម្មវិធី​សន្តិសុខ Software ដែល​មាន​តម្លៃ​សមរម្យ​។

លោក​ជូ​បាន​ប្រាប់​មក​ថា ក្រុមហ៊ុន​បាន​រកបាន​អតិថិជន​ល្អ​ៗ​ជា​ច្រើន​មក​ហើយ ប៉ុន្តែ​ក្រុមហ៊ុន​មិន​ទាន់​បាន​ទាញ​ពួក​គេ​ចូល​ទៅ​សេវា​កម្ចី​ទេ​ព្រោះតែ​ការ​ឡើង​ចុះ​នៃ​អត្រា​ការ​ប្រាក់ និង​ការ​ចំណាយ​ផ្សេង​ៗ​។

ជាមួយ​គ្នា​នេះ​ដែរ ក្រុមហ៊ុន 360 Security Techonogly Inc. របស់​លោក​ជូ​ដែរ​បាន​សហការ​ជាមួយនឹង​ស្ថាប័នហិរញ្ញវត្ថុ​ច្រើន​ជាង ១០០ ស្ថាប័ន​ទៅ​ទៀត និង​បាន​ជួយ​ដល់​ពួក​គេ​ក្នុង​ការ​ផ្តល់​កម្ចី​ដល់​ទៅ​៤២៤​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន​។ 360 Finance មាន​គោលបំណង​ផ្តល់​កម្ចី​ក្រោម​អត្រា​ការ​ប្រាក់ ១៨% ឬ​៦%​ទាប​ជាង​សេវា​ផ្តល់​កម្ចី​អន​ឡាញ​ដទៃ​។ ធនាគារ​ធំ​ៗ​ទាំង ១៨ របស់​ប្រទេស​ចិន​ផ្តល់​កម្ចី​ដល់​អាជីវកម្ម​ធុន​តូច​ក្រោម​អត្រា​ការ​ប្រាក់​ជា​មធ្យម ៤.៩៤% ប៉ុន្តែ​សេវា​ផ្តល់​កម្ចី​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​ភាគច្រើន​អាច​កំណត់​អត្រា​ការ​ប្រាក់​ខ្ពស់​ជាង​សម្រាប់​អតិថិជន​ដែល​មិន​មានទ្រព្យ​ដាក់​ធានា​។

គួរ​បញ្ជាក់​ដែរ​ថា លោក​ជូ​បាន​កសាង​ទ្រព្យសម្បត្តិ​ដោយ​យោង​លើ​ក្រុមហ៊ុន 360 Group ដែល​បាន​បង្កើត​កម្មវិធី​ការពារ​វីរុស​កុំព្យូទ័រ​មុន​ពេល​ដាក់​ក្រុមហ៊ុន​ក្នុង​ទីផ្សារ​ភាគហ៊ុន​ក្នុង​ឆ្នាំ ២០១៨​។ បច្ចុប្បន្ន​លោក​មានទ្រព្យ​សម្បត្តិ​រួម​ប្រមាណ​៣.៧​ប៊ី​លាន​ដុល្លារ​បើ​យោង​ទៅ​តាម Bloomberg​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ